អន្តរជាតិ
ឆ្លងឆ្នាំសកលឆ្នាំនេះ ប្រជាពលរដ្ឋរាប់សែននាក់សំរុកទៅលេងតំបន់សមុទ្រ
BY Khmernote Media
January 2, 2019
ខេត្តតំបន់ឆ្នេរ – ថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០១៨ ចូលឆ្នាំ២០១៩ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាធ្វើដំណើរកំសាន្តទៅតាមខេត្តផ្សេងៗ។ នៅឆ្នាំនេះផងដែរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្ត ខេត្តទាំង០៤ តំបន់ឆ្នេរសមុទ្រ នាថ្ងៃឆ្លងឆ្នាំ រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួនយ៉ាងច្រើន រួមមាន៖
-ខេត្តកែប ១៥២,២៥០ នាក់
-ខេត្តព្រះសីហនុ ១១៥,៥០០ នាក់
-ខេត្តកំពត ៩៦,៨១៣នាក់
-ខេត្តកោះកុង ៣១,៣៩០នាក់
សូមបញ្ជាក់ថា របាយការណ៍ចំនួនអ្នកទេសចរណ៍នេះទទួលបានពីមន្ទីរទេសចរណ៍ខេត្តទាំង០៤៕

អត្ថបទ៖ សេម
ប្រភព៖ លោក Huy Bunleng

