ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញពូកនៅលើឡានដូចមិនសូវស្រួល ដល់ពេលចាប់វះមើលប៉ូលិសនាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា (មានវីដេអូ)

    BY Khmernote Media January 3, 2019
    ឃើញពូកនៅលើឡានដូចមិនសូវស្រួល ដល់ពេលចាប់វះមើលប៉ូលិសនាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា (មានវីដេអូ)

    ជនភៀសខ្លួនខុសច្បាប់ចំនួនពីរនាក់ត្រូវបានគេប្រទះឃើញសម្ងំលាក់ខ្លួននៅក្នុងពូក ក្នុងគោលបំណងចង់ភៀសខ្លួនពីអាហ្វ្រិកចូលទៅកាន់តំបន់អឺរ៉ុប។ ហេតុការណ៍នេះបានកើតឡើងនៅច្រកព្រំដែននៃប្រទេសអេស្ប៉ាញ និងប្រទេសម៉ារ៉ុក។ តាមមន្ត្រីប៉ូលិសប្រចាំច្រកព្រំដែនបានឲ្យដឹងថា ជនខិលខូចបានដាក់មនុស្សពីរនាក់នៅក្នុងពូក ហើយពួកគេយកពូកទាំងនោះដាក់នៅលើដំបូលរថយន្ត និងមានបំណងបើករថយន្តនោះចូលទៅកាន់តំបន់អឺរ៉ុប។

    យ៉ាងណាក្តី ប៉ូលិសប្រចាំច្រកព្រំដែនកើតមានការសង្ស័យជាខ្លាំង ព្រោះពូកនោះហាក់មានទ្រង់ទ្រាយខុសប្រក្រតី ទើបសម្រេចចិត្តវះពូកនោះ ដើម្បីពិនិត្យមើល និងបានរកឃើញមានជនភៀសខ្លួនចំនួនពីរនាក់តែម្តង។ តាមមន្ត្រីប៉ូលិសបានបញ្ជាក់ថា ការប៉ុនប៉ងភៀសខ្លួនដោយខុសច្បាប់ចូលទៅតំបន់អឺរ៉ុបមិនមែនជាករណីថ្មីទេ តែវិធីដែលជនខិលខូចប្រើប្រាស់លើកនេះគឺថ្មីតែម្តង មិនដែលធ្លាប់កើតមានទាល់តែសោះពីមុនមក។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូ និងរូបភាពខាងក្រោម៖

     

    https://www.facebook.com/mfamediagroup/videos/644396755976185/

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay