បង្ហាញម៉ូដសក់ឲ្យជាងកាត់តាម មានអីចុងក្រោយជាងកាត់តាមមែន ដល់ឆ្លុះកញ្ចក់មើលហើយគាំងនិយាយលែងចេញតែម្តង (មានវីដេអូ)
ចិន៖ អាចនិយាយបានថាវាគឺជារឿងដ៏គួរឲ្យអស់សំណើចមួយ ដែលជាងកាត់សក់ម្នាក់ច្រលំកាត់សក់ឲ្យអតិជិនរបស់ខ្លួន ព្រោះតែរូបគំរូម៉ូតសក់ ដែលអតិថិជនបង្ហាញទៅកាន់ជាងនោះមានជាប់រូបត្រីកោណ (ប៊ូតុង Play វីដេអូ) មួយដោយចៃដន្យ។ រឿងដ៏ហួសចិត្តមួយនេះបានកើតឡើងនៅក្នុងប្រទេសចិន និងបានល្បីពេញបណ្តាញសង្គមចិន ក្រោយម្ចាស់គណនី Twitter ដែលមានឈ្មោះថា Tian Xiu Bot បានយករូបភាព និងដំណើររឿងនេះទៅបង្ហោះ។
តាមរយៈគណនីបណ្តាញសង្គមមួយនេះបានរៀបរាប់ថា អតិថិជនម្នាក់បានទៅកាត់សក់ក្នុងហាងមួយកន្លែង ដោយបានបើកវីដេអូក្នុងទូរស័ព្ទដៃ ដើម្បីបង្ហាញពីម៉ូតសក់គំរូ ដែលគាត់ចង់បានទៅកាន់ជាង។ យ៉ាងណាក្តី ក្នុងអំឡុងពេលបើកវីដេអូនោះ អតិថិជនរូបនោះក៏បាចចុចផ្អាកវីដេអូ ដើម្បីឲ្យជាងស្រួលមើលម៉ូតសក់ តែការចុចប៊ូតុងផ្អាកនោះ វាបានលោតរូបប៊ូតុងសម្រាប់ចុចឲ្យវីដេអូដើរជាធម្មតាវិញ។ សម្រាប់ជាងកាត់សក់ស្មានថារូបត្រីកោណគឺជាស្ទាយ ហើយគាត់ក៏បានកោសក់អតិថិជនជារាងត្រីកោណមួយដុំនៅលើក្បាលតែម្តង។ លោកអ្នកអាចទស្សនារូបភាពនៃម៉ូតសក់ដ៏កំប្លែងនេះ ដូចខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


