ល្បងប្រាជ្ញា! បើអ្នកនៅក្នុងស្ថានភាពគ្រោះថ្នាក់ទាំងនេះ តើអ្នកនឹងធ្វើដូចម្តេច ដើម្បីសង្គ្រោះខ្លួនឯង?
ប្រសិនបើលោកអ្នកស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ទាំងនេះ តើលោកអ្នកនឹងជ្រើសរើសវិធីមួយណាដើម្បីជួយសង្គ្រោះខ្លួនឯង? សូមលោកអ្នកអានពីស្ថានភាពគ្រោះថ្នាក់នេះ និងជ្រើសរើសយកចម្លើយមួយជាមុនសិន មុនពេលលោកអ្នកទៅអានចម្លើយត្រឹមត្រូវនៅផ្នែកខាងក្រោម៖
១. វង្វេងផ្លូវនៅលើវាលខ្សាច់។ តើអ្នកគួរធ្វើដូចម្តេច?
+ ព្យាយាមដើរនៅពេលថ្ងៃ
+ ព្យាយាមដើរនៅពេលយប់
+ ជីករណ្តៅមួយសម្រាប់ខ្លួនឯងនៅលើវាលខ្សាច់
២. ជាប់នៅក្រោមកម្ទេចថ្ម។ តើអ្នកគួរធ្វើដូចម្តេច?
+ ធ្វើចិត្តឲ្យត្រជាក់ និងយកអាវយឺតមកគ្របមុខ
+ ដុតភ្លើង
+ ព្យាយាមគេចចេញឲ្យលឿន
៣. ត្រីឆ្លាមកំពុងហែលមករកលោកអ្នក។ តើអ្នកគួរធ្វើដូចម្តេច?
+ បែរមុខចេញពីត្រីឆ្លាម ហើយព្យាយាមហែលឲ្យលឿន
+ ឡើងលើវា និងព្យាយាមផ្សាំងវា
+ ព្យាយាមវាយ និងចាក់ភ្នែករបស់វា
៤. គោព្រៃមួយក្បាលព្យាយាមវាយប្រហារអ្នក។ តើអ្នកគួរធ្វើដូចម្តេច?
+ រត់សំដៅទៅរកវា
+ ដេកក្រាបទៅលើដី
+ នៅឲ្យស្ងៀម ហើយដោះមួក និងបោះវាចេញឲ្យឆ្ងាយពីអ្នក
៥. ព្យុះកំបុតត្បូងកំពុងខិតមកជិតអ្នក។ តើអ្នកគួរធ្វើដូចម្តេច?
+ រត់ឡើងលើភ្នំ
+ លាក់ខ្លួននៅក្នុងរណ្ដៅ
+ រត់ឲ្យលឿនតាម ដែលអាចធ្វើទៅបាន
៦. សត្វឃុំជាច្រើនតាមទិចអ្នក។ តើអ្នកគួរធ្វើដូចម្តេច?
+ លាក់ខ្លួននៅក្នុងរូងភ្នំ
+ មុជទៅក្រោមទឹក
+ ប្រើថ្នាំសម្លាប់សត្វល្អិត
៧. ជណ្តើរយន្តកំពុងតែធ្លាក់ចុះ។ តើអ្នកគួរធ្វើដូចម្តេច?
+ ព្យាយាមលោត
+ ដេកផ្ងារនៅលើបាតជណ្តើរ
+ ឈរឲ្យជាប់ទៅនឹងជញ្ជាំងជណ្តើរ
៨. ធ្លាក់ចូលទៅក្នុងដុំទឹកកក។ តើអ្នកគួរធ្វើដូចម្តេច?
+ ព្យាយាមធ្វើឲ្យរអិលខ្លួនទៅតាមផ្លូវដែលលោកអ្នកបានធ្លាក់ចូលមក
+ ព្យាយាមបំបែកដុំទឹកកក និងដើរទៅរកច្រាំង
+ ដោះសំលៀកបំពាក់ចេញ។

ទាំងនេះគឺជាជម្រើនដ៏ល្អបំផុត ចំពោះស្ថានភាពគ្រោះថ្នាក់ទាំង ៨ ខាងលើនេះ៖
១. អ្នកគួរធ្វើដំណើរនៅពេលយប់ ព្រោះពេលសីតុណ្ហភាពចុះត្រជាក់វាអាចការពារអ្នកពីបញ្ហាខ្សោះជាតិទឹក និងឲ្យលោកអ្នកធ្វើដំណើរមិនសូវឆាប់ហត់។
២. ជម្រើសដ៏ល្អបំផុតគឺត្រូវយកអាវមកគ្របមុខ ដើម្បីកុំឲ្យកម្ទេចដីហូរចូលច្រមុះ ទើបអ្នកអាចដកដង្ហើមបាន។
៣. ព្យាយាមវាយ និងចាក់ភ្នែករបស់វា ព្រោះវាជាចំណុចខ្សោយរបស់ត្រីឆ្លាម និងជាជម្រើសល្អតែមួយគត់ ដែលអ្នកអាចធ្វើបានក្នុងពេលនោះ។
៤. សត្វគោមានប្រតិកម្មជាមួយសកម្មភាពរបស់មនុស្សជាខ្លាំង ដូចនេះអ្នកគួរដោះមួក ឬអាវចេញពីខ្លួន និងបោះវាចោល ដើម្បីឲ្យសត្វគោរត់ទៅរករបស់ទាំងនោះវិញ។
៥. អ្នកគួររករណ្តៅណាមួយ ដើម្បីលាក់ខ្លួន ហើយយកអាវមកគ្របមុខ ដើម្បីកុំឲ្យកម្ទេចដីបក់ចូលមុខ និងភ្នែក។
៦. ត្រូវព្យាយាមលាក់ខ្លួនទៅកន្លែងងងឹត ព្រោះសត្វឃ្មុំមិនអាចមើលឃើញនៅកន្លែងងងឹតនោះទេ។
៧. អ្នកគួរតែដេកផ្ងារនៅលើបាតជណ្តើរ ដើម្បីកុំឲ្យរងរបួសដោយសារកម្លាំងទំនាញ។ ដ្បិតតែជម្រើសនេះមិនអាចជួយឲ្យលោកមានសុវត្ថិភាព ១០០% ក៏ពិតមែន តែវាជួយកាត់បន្ថយគ្រោះថ្នាក់បានច្រើន។
៨. អ្នកមិនអាចបំបែកដុំទឹកកកបានទេ ដូចនេះវិធីល្អបំផុតគឺត្រូវព្យាយាមធ្វើឲ្យខ្លួនរអិលទៅតាមដំណើរ ហើយរង់ចាំដល់ចំណុចមួយ ដែលលែងរអិលចាំព្យាយាមឡើងមកវិញ៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside






