អន្តរជាតិ
ការព្យាករណ៍មួយបង្ហាញថា ជាង១០ឆ្នាំទៀត អាមេរិកលែងជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ទៀតហើយ ដោយសារប្រទេសនៅតំបន់អាស៊ី២នេះផ្តួល
BY Khmernote Media
January 11, 2019
ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏ធំរបស់ប្រទេសអង់គ្លេសគឺក្រុមហ៊ុន Standard Chartered បានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំ ២០៣០ ខាងមុខនេះ ប្រទេសចិននឹងវ៉ាដាច់អាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយនៅលើពិភពលោក។ ការព្យាករណ៍ដដែលនេះក៏បានបង្ហាញដែរប្រទេសនៅអាស៊ីមួយទៀតគឺប្រទេសឥណ្ឌានឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ ខណៈអាមេរិកនឹងធ្លាក់ទៅដល់លេខ ៣។ ការព្យាករណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើការសិក្សាពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗយ៉ាងល្អិតល្អន់ក្នុងរយៈ ពេលជាច្រើនឆ្នាំបន្តទៅមុខទៀតរហូតដល់ឆ្នាំ ២០៣០។ ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលគេព្យាករណ៍ថានឹងបានក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ១០ នៅឆ្នាំ ២០៣០ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) គិតជាលានលានដុល្លាអាមេរិក៖

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail