ហ្គាណាបង្ហាញឈុតទាហានយន្ត និងរថពាសដែកធំបំផុតនៅលើពិភពលោក
រថពាសដែកធំបំផុតនៅលើពិភពលោក និងឈុតទាហានបានបង្ហាញខ្លួននៅក្នុងប្រទេសហ្គាណា និងបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សារព័តជាតិ និងអន្តរជាតិជុំវិញពិភពលោកផងដែរ។ រថពាសដែកនេះត្រូវបានគេដាក់បង្ហាញជាផ្លូវការ ក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យាប្រចាំឆ្នាំ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Kantanka Group ក្នុងរដ្ឋធានី Accra ប្រទេសហ្គាណា។ ការតាំងពិព័រណ៍នេះក៏មានការចូលរួមពីសំណាក់ក្រុមយោធាគ្រប់ជាន់ថ្នាក់នៃក្រសួងការពារជាតិ និងក្រោមអធិបតីភាពរបស់មេដឹងនាំកំពូលៗហ្គាណាផងដែរ។
យ៉ាងណាក្តី គេមិនបានបញ្ជាក់ថា រថពាសដែកដ៏ធំបំផុតនេះមានឥទ្ធិពលខ្លាំង និងបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណានោះទេ ដោយគេគ្រាន់តែបញ្ជាក់ថា វាមានកម្ពស់ ៤ ម៉ែត្រ និងបណ្តោយ ១២ ម៉ែត្រ។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាព និងវីដេអូនៃរថពាសដែកធំបំផុតនៅលើពិភពលោកដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=hnxeMEBBT6Q
https://www.youtube.com/watch?time_continue=125&v=9YXAJBh0TgE
អត្ថបទ៖ ភក្តី
ប្រភព៖ RT