Khmernote Media
  • បច្ចេកវិទ្យា

    សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុន Apple នឹងកាត់បន្ថយការជួលកម្លាំងពលកម្មមួយចំនួន បន្ទាប់ពីការលក់ទូរស័ព្ទ iPhone លក់ចេញទាបជាងការរំពឹងទុក និងការខកខានការព្យាករណ៍ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសថ្ងៃឈប់សម្រាក នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ យោងតាមរបាយការណ៍ក៏បានឱ្យដឹងដែរថា នាយកប្រតិបត្តិលោក ធីម ឃូក បានធ្វើការបង្ហាញព័ត៌មានដល់និយោជិកកាលពីដើមខែនៅក្នុងកិច្ចប្រជុំមួយ បន្ទាប់ពីគាត់បានសរសេរលិខិតទៅកាន់វិនិយោគិនអំពីផលវិបាកថ្មីៗរបស់ក្រុមហ៊ុនជាពិសេសនៅក្នុងប្រទេសចិន។ យ៉ាងណាមិញ Apple នៅមិនទាន់បានឆ្លើយតបនឹងបញ្ហានេះមក Reuters នោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ reuters

    January 18, 2019
  • បច្ចេកវិទ្យា

    យោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា ប៉ូលីសចិនបានធ្វើការឃាត់ខ្លួន និងសាកសួរអ្នកប្រើប្រាស់បណ្តាញសង្គម Twitter  ជាច្រើននាក់ ដោយសារតែពួកគេបានមើល និងចែកចាយវីដេអូ ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាលចិន និងលោកប្រធានាធិបតី  Xi Jinping។ បើតាមលោក Wang Aizhong ដែលជាសកម្មជនសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសចិនបានឲ្យដឹងថា មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើននាក់ ត្រូវបានប៉ូលិសចិនហៅទៅសាកសួរ និងប្រាប់ឲ្យពួកគេឈប់មើល ឬចែកចាយបន្តនូវនូវវីដេអូ ឬព័ត៌មានណា ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាលចិន និងលោកប្រធានាធិបតី  Xi Jinping តែអ្នកទាំងនោះមិនព្រមធ្វើតាមទេ ហើយនៅក្នុងយប់នោះគណនី Twitter របស់ពួកគេសរុបចំនួន ៣,០០០ គណនីត្រូវបានបិទប្រើប្រាស់លែងបានតែម្តង។ សកម្មភាពនេះត្រូវបានគេមើលឃើញថាគឺជារឹតដ្បិត និងរំលោភសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាខ្លាំង​

    January 18, 2019
  • អន្តរជាតិ

    យោងតាមប្រភពពីបងស្រី Mam Somaly បានរៀបរាប់ឲ្យដឹងថា៖ មិនដឹងរកពាក្យអ្វីមកនិយាយបានទេពេលដែល ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់នេះត្រូវជីតាកេីតអេដស៏រំលោភរហូតដាច់ដោចអស់នោះ ខ្ញុំចង់តែស្រែកយំទេ លោកិយដល់ខ្មៅងងីតនេះ ពេលណាទេីបមានពន្លឺ បងអរគុណ Tan Kimsour ដែលបានកំដរបងទាំងខ្លួនឈឺ ហេីយរវល់ទៀតនោះ ក្មេងតូចអេីយតេីកូនឈឺប៉ុណ្ណាទៅ ត្រូវម្តាយបោះបង់ចោលតាំងពីតូច មករស់នៅជាមួយជីដូនដែលមានផ្ទុកមេរោគ រកព្រឹកខ្វះល្ងាច ស្ទេីរតែមិនរស់ ហេីយត្រូវមករងគ្រោះដោយ ជីតាតិរិឆ្ឆានរំលោភទៀត តោះកូនស្រីសំលាញ់ទៅរស់នៅក្នុងមណ្ឌល ដែលមានតែក្តីស្រលាញ់ពីរមនុស្សទាំងពួង ។ អរគុណប្អូនប្រុស Kimcheat Hun ដែលតែងតែជួយ នាងខ្ញុំសង្ឃឹមថាច្បាប់នឹងដាក់ទោសជនល្មេីស អោយសាកសម លោកតុលាការអេីយជួយពិចារណា ផងបេីកូនតូចជាកូនអ្នក

    January 17, 2019
  • កីឡា

    ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Alvaro Morata បានខិតជិតផ្ទេរទៅកាន់ក្លឹប Atletico Madrid ហើយ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Sky Sport។ ក្លឹបតោខៀវ Chelsea មានបំណង់ចង់លក់ខ្សែប្រយុទ្ធ Alvaro Morata នៅក្នុងខែមករានេះដោយសារតែខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះធ្លាក់ទំរង់លេងយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ ដែលជាហេតុធ្វើឲ្យ Morata ធ្លាក់ចេញពីការពេញទិញរបស់លោក Sarri ដែលជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea។ ការលក់របស់ Morata អាចនឹងត្រូវបានពន្យាពេលដោយសារតែក្លឹប Atletico Madrid ចង់ខ្ចីជើង Morata បណ្ដោះអាសន្នសិនដើម្បីយកទៅជំនួសដំណែងខ្សែប្រយុទ្ធ Diego Costa

    January 17, 2019
  • កីឡា

    ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានជួយឲ្យ Juventus ឈ្នះពានរង្វាន់ Italy Super Cup ក្រោយពេលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះតែតបាល់បញ្ចូលទីយកឈ្នះក្លឹប AC Milan នៅក្នុងនាទីទី 61។ ការឈ្នះពានរង្វាន់ Italy Super Cup ឫក៏ពានរង្វាន់ Supercoppa Italiana របស់ក្លឹបសេះបង្កង់ Juventus នេះគឺជាការឈ្នះលើកទី 8 របស់ពួកគេ ហើយក៏ជាពានរង្វាន់ទី 1 របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដូចគ្នាបន្ទាប់ពីរូបគេជួយឲ្យក្លឹប Juventus

    January 17, 2019
  • សង្គម

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនហាក់នៅមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ប្រព័ន្ធចំណតយានយន្តថ្មីរបស់ព្រលានយន្តហោះអន្តរជាតិ ដែលធ្វើឲ្យអ្នកខ្លះចោទសួរថា ហេតុអ្វីគ្រាន់តែចតមួយសន្ទុះសោះ ត្រូវបង់ប្រាក់អស់ថ្លៃម៉េស? ហើយអ្វីទៅជាចំណតធម្មតា និងផ្លូវដាក់អ្នកដំណើរចុះ? ដើម្បីដោះស្រាយចម្ងល់ទាំងអស់នេះ យើងមកមើលពីរបៀបប្រើប្រាស់ប្រព័ន្ធចំណតយានយន្តថ្មីនេះរបស់ព្រលានយន្តហោះអន្តរជាតិ៖ + ទី១៖ ជ្រើសរើសប្រភេទផ្លូវចូល ដែលមាន២ប្រភេទគឺ ផ្លូវចូលចំណតយានយន្ត និងផ្លូវដាក់អ្នកដំណើរចុះ (ផ្លូវដាក់អ្នកដំណើរចុះ គឺមិនគិតប្រាក់ឡើយក្នុងអំឡុងពេលក្រោម១០នាទី តែបើលើស១០នាទីថ្លៃចំណត គឺថ្លៃជាងចំណតធម្មតា) + ទី២៖ ចុចយកសំបុត្រ ហើយបើកបន្តទៅរកកន្លែងចត + ទី៣៖ ធ្វើការបង់ប្រាក់ថ្លៃចំណតជាមុន ដោយធ្វើការស្គែនសំបុត្រនៅតាមម៉ាស៊ីនទូទាត់ប្រាក់ + ទី៤៖ បើកយានយន្តទៅកាន់ច្រកចេញ + ទី៥៖ ស្គែនសំបុត្រនៅច្រកចេញ នោះរបានឹងបើកដោយស្វ័យប្រវត្តិ

    January 17, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ បន្ទាប់ពីប្រពន្ធរបស់គាត់បានយកសាំងមកចាក់ដុតគាត់ទាំងរស់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ East Lombok នៃប្រទេសឥណ្ឌូនេស៊ី។ បុរសជនរងគ្រោះមានឈ្មោះថា​ Dedi ជាមនុស្សម្នាក់ ដែលមានទម្លាប់ចំណាយពេលច្រើនក្នុងការចុចលេង​ និងប្រើទូរស័ព្ទដៃ។ នៅក្នុងថ្ងៃកើតហេតុ ខណៈដែលគាត់សម្រាកនៅផ្ទះមិនទៅធ្វើការងារនោះ គាត់បានយកទូរស័ព្ទមកចុចលេងដូចរាល់ដង ហើយដោយឃើញសកម្មភាពនេះកើតឡើងជាប្រចាំពេក ប្រពន្ធរបស់គាត់ក៏ទាញយកទូរស័ព្ទយកទៅ និងសុំលេខសម្ងាត់ (Password) ដើម្បីឆែកមើលក្នុងទូរស័ព្ទផងដែរ។ ពេលនោះបុរសជាប្តីបានប្រកែកមិនព្រមឲ្យលេខសម្ងាត់ទូរស័ព្ទទៅប្រពន្ធឡើយ និងបានវាយប្រពន្ធទៀតផង។ កំហឹងនេះបានធ្វើឲ្យស្ត្រីជាប្រពន្ធស្ទុះទៅទាញដបសាំងមកចាក់លើប្តី និងបានដុតគាត់ទាំងរស់តែម្តង។ ក្រោយកើតហេតុបុរសជនរងគ្រោះត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ បន្តិចក្រោយមកនៅក្នុងថ្ងៃដដែលនោះ គាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតរាយការណ៍បានស្លាប់បាត់បង់ជីវិតហើយ ព្រោះតែរបួសលើរាងកាយគាត់មានលក្ខណៈធ្ងន់ធ្ងរខ្លាំងពេក៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    January 17, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី លោកយាយអាយុ ៧៦ ឆ្នាំម្នាក់សម្រេចចិត្តរៀបការជាមួយនឹងមិត្តប្រុសរបស់គាត់ ដែលមានអាយុ ៨០ ឆ្នាំ ដើម្បីបង្ហាញថា ក្តីស្រលាញ់របស់ពួកគាត់ពិតជាជ្រាលជ្រៅ ស្នោះស្ម័គ្រនឹងគ្នា ហើយអាយុមិនមែនជាឧបសគ្គក្នុងការរៀបការរបស់ពួគគាត់ទាំងពីរនាក់នោះទេ។ អាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។ ពិធីមង្គលការនេះត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវតាមបែបអឺរ៉ុប និងមានអ្នកចូលរួមជាច្រើននាក់ផងដែរ ជាពិសេសគឺក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យខាងលើនេះតែម្តង។ តាមការពិតទៅពួកគាត់បានស្រលាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេលយូរមកហើយតែមិនទាន់បានរៀបការទាល់តែសោះ ហើយការរៀបការនេះគឺជាក្តីស្រម៉ៃរួមមួយរបស់គាត់ ដែលពួកគាត់មិនទាន់បានធ្វើឡើង។ រហូតមកទល់នឹងពេលនេះលោកយាយបានកើតជំងឺមហារីកកម្រិតទី ៤ ទៅហើយ ដូចនេះពួកគេគាត់ក៏សម្រេចរៀបចំពិធីនេះឡើង ដើម្បីបង្ហាញសេចក្តីស្រលាញ់មិនប្រែប្រួលរបស់គាត់ មុនពេលដែលលោកយាយអាចនឹងស្លាប់ដោយជំងឺមហារីកនៅពេលដ៏ខ្លីខាងមុខ៕ https://www.facebook.com/UtusanBorneoOnline/videos/629094270854042/ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    January 17, 2019
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៥-២៧ ខែមករា ឆ្នាំ២០១៩ ជាពិសេសនៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលមានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅរង្វង់ពី ១៧ – ១៩ អង្សារសេ។ ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ចំពោះសុខភាព! អត្ថបទ៖ សេម

    January 17, 2019
  • អន្តរជាតិ

    ថ្មីៗនេះមានសោដនាកម្មគួរឲ្យរន្ធត់ ដោយកុមារខ្មែរឥស្លាមពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងគ្រោះថ្នាក់ភ្លើងឆេះផ្ទះ ខណៈឪពុកម្តាយចេញទៅស៊ីឈ្នួលគេ។ ហេតុការណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅភូមិរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យោងតាមប្រភពបានឲ្យដឹងថាក្រុមគ្រួសារក្មេងរងគ្រោះមានជីវភាពទីទាល់ក្រីក្រ ដោយថ្ងៃកើតហេតុឪពុកម្តាយចេញទៅស៊ីឈ្នួលមើលក្របី ច្រូតស្បូវ ហើយទុកឲ្យកុមារខ្មែរឥស្លាមពីរនាក់បងប្អូននៅផ្ទះ អកុសលអ្វីកូនតូចប្រុសស្រី ទាញដែកកេះឆុងមីធ្វើឲ្យមានភ្លើងឆេះផ្និងទះបណ្តាលឲ្យក្មេងៗបានស្លាប់ ជនរងគ្រោះជាកុមារខ្មែរឥស្លាមពីរនាក់បងប្អូនដែលបានស្លាប់ម្នាក់ជាកូនស្រីអាយុប្រមាណ៣ឆ្នាំ និងកូនប្រុសអាយុ៧ឆ្នាំ។ យ៉ាងណាមិញដោយក្រុមគ្រួសារក្មេងរងគ្រោះមានជីវភាពក្រីក្រ ក្រោយកើតហេតុក៏មានសប្បុរសជនមួយចំនួនក៏បាននាំយកអំណោយទៅជូន៕ ប្រភព៖ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា

    January 16, 2019