ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់ដុតសម្លាប់ប្តីទាំងរស់ ព្រោះខឹងសុំ Password ដោះសោរទូរស័ព្ទមិនបាន

    BY Khmernote Media January 17, 2019
    ស្រ្តីម្នាក់ដុតសម្លាប់ប្តីទាំងរស់ ព្រោះខឹងសុំ Password ដោះសោរទូរស័ព្ទមិនបាន

    ឥណ្ឌូនេស៊ី៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ បន្ទាប់ពីប្រពន្ធរបស់គាត់បានយកសាំងមកចាក់ដុតគាត់ទាំងរស់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ East Lombok នៃប្រទេសឥណ្ឌូនេស៊ី។ បុរសជនរងគ្រោះមានឈ្មោះថា​ Dedi ជាមនុស្សម្នាក់ ដែលមានទម្លាប់ចំណាយពេលច្រើនក្នុងការចុចលេង​ និងប្រើទូរស័ព្ទដៃ។ នៅក្នុងថ្ងៃកើតហេតុ ខណៈដែលគាត់សម្រាកនៅផ្ទះមិនទៅធ្វើការងារនោះ គាត់បានយកទូរស័ព្ទមកចុចលេងដូចរាល់ដង ហើយដោយឃើញសកម្មភាពនេះកើតឡើងជាប្រចាំពេក ប្រពន្ធរបស់គាត់ក៏ទាញយកទូរស័ព្ទយកទៅ និងសុំលេខសម្ងាត់ (Password) ដើម្បីឆែកមើលក្នុងទូរស័ព្ទផងដែរ។

    ពេលនោះបុរសជាប្តីបានប្រកែកមិនព្រមឲ្យលេខសម្ងាត់ទូរស័ព្ទទៅប្រពន្ធឡើយ និងបានវាយប្រពន្ធទៀតផង។ កំហឹងនេះបានធ្វើឲ្យស្ត្រីជាប្រពន្ធស្ទុះទៅទាញដបសាំងមកចាក់លើប្តី និងបានដុតគាត់ទាំងរស់តែម្តង។ ក្រោយកើតហេតុបុរសជនរងគ្រោះត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ បន្តិចក្រោយមកនៅក្នុងថ្ងៃដដែលនោះ គាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតរាយការណ៍បានស្លាប់បាត់បង់ជីវិតហើយ ព្រោះតែរបួសលើរាងកាយគាត់មានលក្ខណៈធ្ងន់ធ្ងរខ្លាំងពេក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay