ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណោចអាធ័មណាស់លោកអើយ! ឪពុកម្តាយរវល់ស៊ីឈ្នួលច្រូតស្បូវ មើលក្របី មកផ្ទះវិញ កូនតូចប្រុសស្រីឆេះស្លាប់ក្នុងអណ្តាតភ្លើង

    BY Khmernote Media January 16, 2019
    អាណោចអាធ័មណាស់លោកអើយ! ឪពុកម្តាយរវល់ស៊ីឈ្នួលច្រូតស្បូវ មើលក្របី មកផ្ទះវិញ កូនតូចប្រុសស្រីឆេះស្លាប់ក្នុងអណ្តាតភ្លើង

    ថ្មីៗនេះមានសោដនាកម្មគួរឲ្យរន្ធត់ ដោយកុមារខ្មែរឥស្លាមពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងគ្រោះថ្នាក់ភ្លើងឆេះផ្ទះ ខណៈឪពុកម្តាយចេញទៅស៊ីឈ្នួលគេ។ ហេតុការណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅភូមិរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

    យោងតាមប្រភពបានឲ្យដឹងថាក្រុមគ្រួសារក្មេងរងគ្រោះមានជីវភាពទីទាល់ក្រីក្រ ដោយថ្ងៃកើតហេតុឪពុកម្តាយចេញទៅស៊ីឈ្នួលមើលក្របី ច្រូតស្បូវ ហើយទុកឲ្យកុមារខ្មែរឥស្លាមពីរនាក់បងប្អូននៅផ្ទះ អកុសលអ្វីកូនតូចប្រុសស្រី ទាញដែកកេះឆុងមីធ្វើឲ្យមានភ្លើងឆេះផ្និងទះបណ្តាលឲ្យក្មេងៗបានស្លាប់ ជនរងគ្រោះជាកុមារខ្មែរឥស្លាមពីរនាក់បងប្អូនដែលបានស្លាប់ម្នាក់ជាកូនស្រីអាយុប្រមាណ៣ឆ្នាំ និងកូនប្រុសអាយុ៧ឆ្នាំ។

    យ៉ាងណាមិញដោយក្រុមគ្រួសារក្មេងរងគ្រោះមានជីវភាពក្រីក្រ ក្រោយកើតហេតុក៏មានសប្បុរសជនមួយចំនួនក៏បាននាំយកអំណោយទៅជូន៕

    ប្រភព៖ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay