Khmernote Media
  • PR

    ភ្នំពេញៈ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌ បានសហការជាមួយនឹងក្រុមយុវជនស្មគ្រ័ចិត្តជាង ៥០នាក់ ដើរប្រមូលចាស់ជរាក្រីក្រគ្មានផ្ទះសំបែង ប្រមាណ ២០០នាក់នៅភ្នំពេញ មកទទួលយកភួយ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំសង្កូវមួយចំនួន ដើម្បីបំពេញនូវតម្រូវការកំឡុងពេលរដូវធ្លាក់ខ្យល់ឈានចូលមកដល់។ កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែ មករា ឆ្នាំ ២០១៩ នៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ដែលផ្តល់កិត្តិយសដោយលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ ប្អូនៗអ្នកស្ម័គ្រចិត្ត និងក្រុមការងារវីតាល់ជាច្រើនអ្នក។ បើតាមការសិក្សា ស្រាវជ្រាវរបស់យុវជនស្ម័គ្រចិត្ត បានបញ្ជាក់ថាលោកតាលោកយាយចាស់ជរាដែលគ្មានផ្ទះសម្បែកជាង២០០នាក់នេះ ភាគច្រើនប្រកបរបររកស៊ីតូចតាច ពួកគាត់មានអាយុចាប់ពី

    January 19, 2019
  • កីឡា

    គ្រូបង្វឹករបស់ក្លឹប AS Monaco លោក Thierry Henry បានទាក់ទងទៅកាន់ក្លឹបបិសាចក្រហម Manchester United ក្នុងការស្នើសុំយកខ្សែបម្រើ Marouane Fellaini មកកាន់ទឹកដីបារាំងក្នុងលក្ខខ័ណ្ឌខ្ចីជើង នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail។ បន្ទាប់ពីលោក Leonardo Jardim ត្រូវបានបណ្ដេញចេញពីដំណែងគ្រូបង្វឹករបស់ក្លឹប AS Monaco ហើយតែងតាំងលោក Thierry Henry មកធ្វើជាគ្រូបង្វឹករួចមក អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal បានប្ដេជ្ញាស្រោចស្រង់ក្លឹប Monaco ឡើងបន្ទាប់ពីម្ចាស់ពានរង្វាន់លីគកំពូលបារាំងរដូវកាល 2016/2017 មួយនេះធ្លាក់ទំរង់លេងយ៉ាងខ្លាំង។ លោក Thierry Henry ពេលនេះកំពុងតស៊ូព្យាយាមជួយឲ្យ

    January 19, 2019
  • កីឡា

    ខ្សែបម្រើ Anthony Martial បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាបន្ដកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបបិសាចក្រហម Manchester United ហើយ នេះយោងតាមការរាយការណ៍របស់សារពត៌មាន Mirror។ កិច្ចចចាររវាងក្លឹបបិសាចក្រហម Manchester United និងខ្សែបម្រើ Anthony Martial ក្នុងជំនាន់លោក Jose Mourinho ដឹកនាំបានធ្វើឲ្យខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនសប្បាយចិត្តជាមួយនឹងក្លឹបហើយទំនាក់ទំនងជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក៏ប្រេះស្រាំ ដែលជាហេតុធ្វើឲ្យខ្សែបម្រើរូបនេះមានការស្ទាក់ស្ទើរជាមួយនឹងក្លឹប ហើយស្វែងរកផ្លូវចាកចេញពីក្លឹប។ ប៉ុន្ដែពេលនេះក្រោយពេលលោក Ole Gunnar Solskjær ចូលមកដឹកនាំ ខ្សែបម្រើ Anthony Martial បានរីករាយនិងសប្បាយចិត្តឡើងវិញ ជាពិសេស Martial

    January 19, 2019
  • PR

    ប៉ោយប៉ែត៖ ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ ពីសំណាក់អតិថិជនក្នុងស្រុក និងជាយីហោ បង្កើតដោយកូនខ្មែរ បានបើកសម្ពោធសាខាថ្មីនៅ ក្រុងប៉ោយប៉ែតជាមួយនឹងការបញ្ចុះតម្លៃ ២០ភាគរយរយៈពេល១០ថ្ងៃ។ ការបើកសម្ពោធសាខាថ្មីនេះកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន អ្វីដែលពិសេសទៀតនោះស៊ុបចង្កាក់ Volcano និងផ្ដល់ឱកាសការងារដល់ប្រជាជនខ្មែរ ដែលជាផ្នែកមួយជួយដល់សង្គមផងដែរ។ គួរបញ្ជាក់ផងដែរថា ចំណុចពិសេសរបស់ហាងស៊ុបចង្កាក់ Volcano ដែលអាចទាក់ទាញអតិថិជនគឺ រសជាតិទឹកស៊ុប ធ្វើឡើងដោយខ្លួនឯងផ្ទាល់ មិនមែននាំចូលពីបរទេសឡើយ រីឯសេវាកម្ម គឺល្អគួបផ្សំជាមួយការ តុបតែងហាងមើលទៅគួរទាក់ទាញ។ បច្ចុប្បន្ន ស៊ុបចង្កាក់ Volcano ពង្រីកសាខាបានប្រមាណ ៣១សាខាហើយ នៅទូទាំងប្រទេសកម្ពុជា ហើយក៏បើកឱកាស ឲ្យប្រជាជនកម្ពុជាតាមបណ្ដាខេត្តនានា ទិញសិទ្ធិធ្វើអាជីវកម្មបន្ត( Franchise)ផងដែរ។ សម្រាប់ទីតាំងថ្មីក្រុងប៉ោយប៉ែត

    January 19, 2019
  • PR

    រាជធានីភំ្នពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោងដ៏ថ្មីសន្លាងរបស់ខ្លួន ដែលមានឈ្មោះថា “អាម៉ូរី៧មករា”។ ពិធីសម្ពោធនេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមអធិបតីភាព លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និងត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវប្រមាណ១០០នាក់ ដែលជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន។ លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ “នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាជនរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជម្រុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។ ដោយហេតុនេះក្រុមហ៊ុន អាម៉ូរី បានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។”

    January 19, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្នុងមួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា រាល់អ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសថៃត្រលប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញត្រូវតែធ្វើការស្កេនកម្តៅក្នុងរាងកាយរបស់ពួកគេជាមុនសិន ដែលសកម្មភាពនេះបានធ្វើឲ្យអ្នកដំណើរផ្សេងទៀតមានការងឿងឆ្ងល់ជាខ្លាំង។ បើតាមសារព័ត៌មានអេឡិចត្រូនិច WORLDOFBUZZ របស់ម៉ាឡេស៊ីបានស្រាយចម្ងល់នេះដោយពន្យល់ថា នៅក្នុងទីក្រុង Hat Yai ប្រទេសថៃមានការរាតត្បាតដោយជំងឺ Chikungunya យ៉ាងខ្លាំង ហើយកន្លងមកនេះមាន ជនជាតិម៉ាឡេស៊ីមួយចំនួន ដែលត្រលប់មកពីប្រទេសថៃវិញ ត្រូវបានគេរកឃើញថាមានផ្ទុកនូវជំងឺមួយនេះ។ ដោយចង់ទប់ស្កាត់មិនឲ្យមានជំងឺនេះហូរចូលក្នុងប្រទេសម៉ាឡេស៊ី ទើបរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចធ្វើការស្កេនកម្តៅក្នុងខ្លួនអ្នកដំណើរ ដែលមកពីប្រទេសថៃជាមុនសិន ដើម្បីស្វែងរកថាពួកគេមានផ្ទុកជំងឺ Chikungunya ឬអត់។ សូមបញ្ជាក់ថា Chikungunya គឺជាប្រភេទជំងឺម្យ៉ាងដែលចម្លងតាម រយៈសត្វមូល ​ហើយជំងឺនេះមានរោគសញ្ញាដូចជា៖ ១. ក្តៅខ្លួនខ្លាំង ២. ឈឺក្បាល ៣. អស់កម្លាំង

    January 19, 2019
  • អន្តរជាតិ

    កាលពីវេលាម៉ោង20 និង10នាទីយប់ ថ្ងៃ17 ខែមករា ឆ្នាំ2019 នៅចំណុចមុខផ្ទះលេខ26Eo ផ្លូវលេខ154 ភូមិទី6 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ62ឆ្នាំ ជនជាតិចិន បានស្ពាយកាបូបលើស្មារខាងស្តាំ ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ154 លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យចំនួន02នាក់ ជិះម៉ូតូ01គ្រឿង ម៉ាកCPX125 ពណ៍សស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បណ្តាលអោយជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មារ និងចិញ្ចើមខាងឆ្វេង ហើយជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ ស្របពេលនោះកំលាំងខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតដល់ចំណុចក្បែរនោះក៏ធ្វើការអន្តរាគមន៍ភ្លាម ដោយជិះម៉ូតូដេញប្រផាប់

    January 19, 2019
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនបានចិញ្ចឹមសត្វកន្លាត ១ ពាន់លានក្បាល ដើម្បីឲ្យសត្វកន្លាតទាំងនោះជួយស៊ីកាកសំណល់ផ្ទះបាយជាច្រើន ដែលគេសំអាតមិនទាន់។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា Shandong Qiaobin Agricultural Technology Co. ស្ថិតនៅក្នុងខេត្ត Shandong ភាគខាងជើងប្រទេសចិន។ បើតាមលោក Li Yanrong តំណាងក្រុមហ៊ុនខាងលើបាន​ពន្យល់ឲ្យដឹងថា ជាធម្មតានៅក្នុងខេត្តរបស់គាត់បង្កើតកាកសំណល់ផ្ទះបាយចំនួន ៥៥ តោន ក្នុងមួយថ្ងៃ ហើយចំនួននេះគឺច្រើនដែលគេពិបាកក្នុងការគ្រប់គ្រងវាណាស់។ ដូចនេះហើយទើបក្រុមហ៊ុនរបស់លោកសម្រេចប្រើប្រាស់កន្លាត ១ ពាន់លានក្បាលនេះ ដើម្បីឲ្យពួកវាជួយស៊ីកាកសំណល់ទាំងនោះ។ តំណាងក្រុមហ៊ុនរូបនេះបន្តថា ក្រៅតែពីជួយស៊ីកាកសំណល់ផ្ទះបាយ សត្វកន្លាតទាំងនេះនៅមានប្រយោជន៍ជាច្រើនបន្ថែមទៀតដូចជា ធ្វើឲ្យដំណាំក្នុងតំបន់គេចិញ្ចឹមកន្លាតនោះរីកលូតលាស់បានល្អផងដែរ។ មួយវិញទៀតសត្វកន្លាត់មួយក្បាលអាចរស់បានជាមធ្យមគឺ ៣០០ ថ្ងៃ ហើយប្រសិនបើពួកវាអត់មានអាហារគឺរស់បាន

    January 19, 2019
  • កីឡា

    ខ្សែប្រយុទ្ធ Ciro Immobile របស់ក្លឹប Lazio កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លឹបតោខៀវ Chelsea និងក្លឹបហង្សក្រហម Liverpool ត្រូវទិញនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ លោក Jurgen Klopp មានគម្រោងក្នុងការបញ្ជូនក្រុមការងាររបស់លោកទៅទស្សនាការប្រកួតរវាងក្លឹប Lazio និងក្លឹប Napoli នៅក្នុងសប្ដាហ៍នេះដើម្បីតាមដានទំរង់លេងរបស់ខ្សែប្រយុទ្ធ Ciro Immobile ខណៈដែលក្លឹបតោខៀវ Chelsea ក៏កំពុងចង់បានខ្សែប្រយុទ្ធសញ្ជាតិអុីតាលីរូបនេះដូចគ្នាប្រសិនបើការផ្ទេររបស់ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងលក្ខខ័ណ្ឌខ្ចីជើងទៅមុខមិនរលូន។ ខ្សែប្រយុទ្ធសញ្ជាតិអុីតាលីរូបនេះបង្ហាញខ្លួនឲ្យក្លឹប Lazio បានចំនួន 112 ប្រកួតនិងសុតបញ្ចូលទីឲ្យ Lazio បានចំនួន 80 គ្រាប់ ក្រោយពេលបង្ហាញទំរង់លេងដ៏ល្អនេះ ខ្សែប្រយុទ្ធ

    January 18, 2019
  • PR

    ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខ លំដាប់លេខ 2 ក្នុងពិភពលោក បានបង្ហាញវត្តមានស្មាតហ្វូន Huawei អេ 7 នៅក្នុងទីផ្សារស្មាតហ្វូនប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ $189 ដែលស្មាតហ្វូននេះជាជម្រើសដ៏ល្អឥតខ្ចោះប្រចាំឆ្នាំសម្រាប់ស្មាតហ្វូនលំដាប់ថវិកា។ Huawei អេ 7 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង ទាន់សម័យ អេក្រង់ធំ 6.26 អ៊ីញ HD+ (720 x 1520 pixels) Dewdrop Huawei Full View Display,

    January 18, 2019