រដ្ឋាភិបាលម៉ាឡេស៊ីបញ្ជាឲ្យគ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសថៃមុនចូលដីម៉ាឡេស៊ី ត្រូវតែស្កេនខ្លួនជាមុនសិន ព្រោះខ្លាចនាំជំងឺប្រភេទនេះចូលប្រទេសខ្លួន
ម៉ាឡេស៊ី៖ ក្នុងមួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា រាល់អ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសថៃត្រលប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញត្រូវតែធ្វើការស្កេនកម្តៅក្នុងរាងកាយរបស់ពួកគេជាមុនសិន ដែលសកម្មភាពនេះបានធ្វើឲ្យអ្នកដំណើរផ្សេងទៀតមានការងឿងឆ្ងល់ជាខ្លាំង។ បើតាមសារព័ត៌មានអេឡិចត្រូនិច WORLDOFBUZZ របស់ម៉ាឡេស៊ីបានស្រាយចម្ងល់នេះដោយពន្យល់ថា នៅក្នុងទីក្រុង Hat Yai ប្រទេសថៃមានការរាតត្បាតដោយជំងឺ Chikungunya យ៉ាងខ្លាំង ហើយកន្លងមកនេះមាន ជនជាតិម៉ាឡេស៊ីមួយចំនួន ដែលត្រលប់មកពីប្រទេសថៃវិញ ត្រូវបានគេរកឃើញថាមានផ្ទុកនូវជំងឺមួយនេះ។
ដោយចង់ទប់ស្កាត់មិនឲ្យមានជំងឺនេះហូរចូលក្នុងប្រទេសម៉ាឡេស៊ី ទើបរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចធ្វើការស្កេនកម្តៅក្នុងខ្លួនអ្នកដំណើរ ដែលមកពីប្រទេសថៃជាមុនសិន ដើម្បីស្វែងរកថាពួកគេមានផ្ទុកជំងឺ Chikungunya ឬអត់។ សូមបញ្ជាក់ថា Chikungunya គឺជាប្រភេទជំងឺម្យ៉ាងដែលចម្លងតាម រយៈសត្វមូល ហើយជំងឺនេះមានរោគសញ្ញាដូចជា៖

១. ក្តៅខ្លួនខ្លាំង
២. ឈឺក្បាល
៣. អស់កម្លាំង
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz