ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ច្បាប់គឺច្បាប់! ចិនកាត់ទោសប្រហារជីវិតជនបរទេសម្នាក់ ដោយសារតែថ្លើមធំហ៊ានធ្វើបែបនេះក្នុងប្រទេសខ្លួន

    BY Khmernote Media January 15, 2019
    ច្បាប់គឺច្បាប់! ចិនកាត់ទោសប្រហារជីវិតជនបរទេសម្នាក់ ដោយសារតែថ្លើមធំហ៊ានធ្វើបែបនេះក្នុងប្រទេសខ្លួន

    ចិន៖ បុរសជនជាតិកាណាដាម្នាក់ត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិត ជុំវិញករណីរត់ពន្ធគ្រឿងញៀនខុសច្បាប់ចូលក្នុងប្រទេសចិន។ ជនជាប់ចោទមានឈ្មោះថា  Robert Lloyd Schellenberg  អាយុ ៣៦ ឆ្នាំ គាត់ត្រូវបានតុលាការចោទប្រកាន់ថា បាននាំយកគ្រឿងញៀនទម្ងន់ ២២២ គីឡូក្រាមចូលក្នុងប្រទេសចិន។ បើតាមមេធារីរបស់លោក Schellenberg​ បានឲ្យដឹងថា កូនក្តីរបស់គាត់គឺជាអ្នកទេសចរណ៍ធម្មតា ហើយអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀននោះគឺជាអ្នកបកប្រែរបស់គាត់ទៅវិញទេ។ មេធារីដដែលនេះបានបញ្ជាក់ថា តុលាការចិនហាក់ធ្វើការកាត់ក្តីដោយលម្អៀងទៅលើកូនក្តីរបស់គាត់។

    ការពិតលោក Schellenberg ត្រូវបានគេចាប់ខ្លួនតាំងពីឆ្នាំ ២០១៤ មកម្លះ ហើយដំបូងឡើយគាត់ត្រូវតុលាការចិនផ្តន្ទាទោសឲ្យជាប់គុក ១៥ ឆ្នាំ និងសងប្រាក់ ២២,០០០​ ដុល្លារ។ យ៉ាងណាក្តី ពេលថ្មីៗនេះតុលាការបានសម្រេចបន្ថែមទោសដោយកាត់ទោសប្រហារជីវិត ដោយអះអាងថា រឿងក្តីមួយនេះជាបទឧក្រិដ្ឋអន្តរជាតិ បើទោះជាមេធាវីរបស់គាត់ព្យាយាមការពារគាត់បានយ៉ាងល្អក៏ដោយ។ សម្រាប់ក្រុមអ្នកវិភាគវិញបានលើកឡើងថា ការសម្រេចរបស់តុលារចិន អាចជាករណីសងត្រលប់ទៅកាណាដាវិញ ក្រោយតុលាកាដាណាបានចាប់ខ្លួនលោកស្រី  Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទូរស័ព្ទដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay