ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្តីកំហូចយកលេសទៅធ្វើការតាមខេត្ត រួចលួចរៀបការជាមួយប្រពន្ធ ៣ នាក់ សុទ្ធខេត្តបីផ្សេងគ្នា ហើយនាំប្រពន្ធទាំងអស់មករស់នៅក្បែរៗគ្នាស្រួលទៅលេង

    BY Khmernote Media January 16, 2019
    ប្តីកំហូចយកលេសទៅធ្វើការតាមខេត្ត រួចលួចរៀបការជាមួយប្រពន្ធ ៣ នាក់ សុទ្ធខេត្តបីផ្សេងគ្នា ហើយនាំប្រពន្ធទាំងអស់មករស់នៅក្បែរៗគ្នាស្រួលទៅលេង

    ចិន៖ បុរសជនជាតិចិនម្នាក់បានលួចលាក់រៀបការជាមួយនឹងមនុស្សស្រី ៣នាក់ផ្សេងគ្នា​ ហើយទុកឲ្យពួកនាងនៅក្នុងរស់នៅក្នុង Apartment បីកន្លែងផ្សេងគ្នា ដែលមានចម្ងាយ ១ គីឡូម៉ែត្រពីគ្នា ដើម្បីងាយស្រួលគាត់ទៅរកអ្នកណាម្នាក់។ បុរសសម្បូរស្នេហ៍ រូបនេះមានឈ្មោះថា Zhang អាយុ ៣៦ ឆ្នាំ មានមុខរបរជាប្រធានក្រុមហ៊ុនអចលនទ្រព្យ ហើយការងារនេះតម្រូវឲ្យគាត់ត្រូវចុះទៅតាមខេត្តជាញឹកញាប់ ដើម្បីវាយតម្លៃអចលនទ្រព្យផ្សេងៗ។ នៅក្នុងឆ្នាំ ២០១៥ គាត់បានរៀបការជាមួយនឹងប្រពន្ធទី ១ ហើយក្រោយមកទៀតនៅឆ្នាំ ២០១៦ ពេលគាត់ទៅធ្វើការងារតាមខេត្ត គាត់បានលួចរៀបការជាមួយនឹងមនុស្សស្រី ២ នាក់ផ្សេងទៀត ដែលប្រពន្ធទាំង ៣ នាក់នេះ សុទ្ធតែរស់នៅក្នុងខេត្តផ្សេងគ្នាទាំងអស់។​

    ក្រោយរៀបការរួច គាត់បានយកប្រពន្ធទាំង ៣ នាក់នេះ មករស់នៅក្នុង Apartment បីកន្លែងផ្សេងគ្នាដែលមានចម្ងាយតែ ១ គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ ហើយនៅពេលគាត់មិនបានរស់នៅជាមួយនឹងប្រពន្ធណាមួយ គាត់តែងយកឡេះថា ចុះទៅធ្វើការងារតាមខេត្តជានិច្ច។ យ៉ាងណាក្តី បន្ទាប់ពីរស់ជាមួយគ្នាមួយរយៈប្រពន្ធទី ២ របស់គាត់មានការសង្ស័យរូបគាត់ជាខ្លាំង ហើយក៏សម្រេចតាមដានគាត់ទើបរកឃើញថា គាត់មានប្រពន្ធទី ១ និងមានកូនរួចទៅហើយ ហើយបន្តតាមដានទៀតរហូតដឹងថា គាត់មានប្រពន្ធទី ៣ ម្នាក់ទៀត ដែលនាងក៏កំពុងតែមានផ្ទៃពោះផងដែរ។

    ក្រោយដឹងការពិត ប្រពន្ធទី ២ បានរាយការណ៍ជូនទៅប៉ូលិស ហើយនៅមុខប៉ូលិសគាត់បាននិយាយថា ប្តីរបស់គាត់ជាមនុស្សល្អចេះយកចិត្តដាក់ និងបារម្ភពីគ្រួសារណាស់ សូម្បីតែក្រោយពេលញ៉ាំបាយរួចក៏គាត់ជួយលាងចានដែរ។ បើទោះជាយ៉ាងនេះក្តី ខាងប៉ូលិសបានធ្វើការផ្តន្ទាទោសគាត់ពីបទរៀបការជាមួយនឹងប្រពន្ធច្រើន (តាមច្បាប់គាត់អាចរៀបការជាមួយនឹងមនុស្សតែម្នាក់) ហើយគាត់ប្រឈមនឹងការជាប់គុករហូតដល់ ២ ឆ្នាំផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay