ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទៀតហើយ! រកឃើញសារធាតុគីមីបូរ៉ាក់ក្នុងបង្អែមលត

    BY Khmernote Media January 16, 2019
    ទៀតហើយ! រកឃើញសារធាតុគីមីបូរ៉ាក់ក្នុងបង្អែមលត

    ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដោយមានការចូលរួមសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញម្ហូបអាហារ នៅផ្សារថ្មីពោធិ៍សាត់ ដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

    ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូមួយចំនួន ដូចជា៖ ប្រហុក សាច់ក្រក ណែមត្រី សរសៃគុយទាវ តៅគួ នំបាញ់ឌុក លតឆា បង្អែមលត។
    * ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ សារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) នៅក្នុងបង្អែមលត ចំនួន ១១.៥ គីឡូក្រាម បន្ទាប់មកមន្ត្រីជំនាញក៏បានធ្វើការដកហូតយកមកកម្ទេចចោលភ្លាមៗ។

    ទន្ទឹមនេះដែរ មន្រ្តីជំនាញបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

    ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay