គួរឲ្យកោតសរសើរមែន! មហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លារ លោក Bill Gates ត្រូវគេប្រទះឃើញឈរតម្រង់ជួរយ៉ាងសាមញ្ញទិញហាំប៊ឺហ្គឺតាមផ្លូវហូប
លោកមហាសេដ្ឋី Bill Gates បច្ចុប្បន្នមានអាយុ ៦៣ ឆ្នាំ ជាប្រធានក្រុមហ៊ុន Microsoft និងជាអ្នកទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកលំដាប់ទី ២ នោះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានប្រទះឃើញគាត់ទៅឈរតម្រង់ជួរទិញនំបុ័ងហាំប៊ឺហ្គឺតម្លៃត្រឹម ៣,៤ ដុល្លារ សម្រាប់ញ៉ាំខ្លួនឯង។ មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុប ៩៥,៥ ពាន់លានដុល្លាររូបនេះ ត្រូវគេលួចថតរូបគាត់បាន ខណៈដែលគាត់កំពុងឈរតម្រង់ជួរនៅមុខហាងលក់នំបុ័ងហាំប៊ឺហ្គឺ Dick’s Drive-In ក្នុងសំលៀកបំពាក់អាវយឺតដៃវែង ខោជើងវែង និងស្បែកជើងប៉ាត់តាដូចមនុស្សធម្មតាទូទៅដែរ។
បើតាមវិក័យប័ត្របានបង្ហាញថា គាត់បានទិញនំបុ័ងហាំប៊ឺហ្គឺមួយដុំតម្លៃ ៣,៤០ ដុល្លារ ដំឡូងចៀនតម្លៃ ១,៩០ ដុល្លារ និងទឹកក្រូចកូកាកូឡាតម្លៃ ២,៣៨ ដុល្លារ សរុបគឺមានតម្លៃ ៧,៦៨ ដុល្លារប៉ុណ្ណោះ។ សកម្មភាពនេះត្រូវបានគេថត និងយកទៅបង្ហោះក្នុងបណ្តាញសង្គម ដោយមានអ្នកចុចចូលចិត្ត ចែករំលែក និងបញ្ចេញមតិជាច្រើន។ អ្នកខ្លះបានបញ្ចេញមតិកោតសរសើរចំពោះសកម្មភាពរបស់ជាខ្លាំងដែលគាត់មានឥរិយាបថដូចមនុស្សទូទៅដែរ បើទោះជាគាត់មានលុយច្រើនយ៉ាងណាក៏ដោយ។ អ្នកខ្លះវិញបានបញ្ចេញមតិថា វាគឺជាគំរូដ៏ល្អមួយសម្រាប់ក្មេងៗកុំឲ្យភ្លេចខ្លួនទៅចាយវាយខ្ជះខ្ជាយឥតប្រយោជន៍ ពេលមានលុយបន្តិចបន្តួច៕


អត្ថបទ៖ ភក្តី
ប្រភព៖ dailymail

