ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទំលាប់មិនញ៉ាំអាហារពេលព្រឹក និងមិនសូវផឹកទឹក ធ្វើឲ្យស្ត្រីម្នាក់ជួបបញ្ហាបែបនេះក្នុងខ្លួន គ្រូពេទ្យភ្ញាក់ផ្អើលគ្រប់គ្នា

    BY Khmernote Media January 18, 2019
    ទំលាប់មិនញ៉ាំអាហារពេលព្រឹក និងមិនសូវផឹកទឹក ធ្វើឲ្យស្ត្រីម្នាក់ជួបបញ្ហាបែបនេះក្នុងខ្លួន គ្រូពេទ្យភ្ញាក់ផ្អើលគ្រប់គ្នា

    ចិន៖ ស្ត្រីម្នាក់ត្រូវបានគេរកឃើញថាមានគ្រួសក្នុងតម្រងនោមប្រមាណជា ២០០ គ្រាប់ បន្ទាប់ពីគាត់មានទម្លាប់មិនញ៉ាំអាហារពេលព្រឹក ញ៉ាំទឹកតិច និងញ៉ាំអាហារផ្ដេសផ្ដាសរាល់ថ្ងៃអស់រយៈពេលជាយូរមក។ ស្រ្តីជនរងគ្រោះមានអាយុ ៣៩ ឆ្នាំ រស់នៅក្នុងខេត្ត Guizhou ប្រទេសចិន។ បើយោងតាមរបាយការណ៍សុខភាពរបស់ជនរងគ្រោះរូបនេះបានបង្ហាញថា គាត់ផ្ដើមមានអការៈឈឺ ពោះ និងរាងកាយចុះខ្សោយអស់រយៈពេល ៦ ឆ្នាំ មកហើយ តែរាល់ពេលដែលគាត់មានអការៈដូចនេះ គាត់តែងទៅទិញថ្នាំយកមកលេបហើយក៏បានបាត់ឈឺមួយរយៈ និងក្រោយមកក៏កើតមានអាការៈដដែលនេះវិញ។

    រហូតមកទល់នឹងពេលថ្មីៗនេះជនរងគ្រោះឈឺពោះយ៉ាងខ្លាំងទ្រាំលែងបាន និងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយគេក៏បានរកឃើញថា នៅក្នុងតម្រង់នោមរបស់គាត់មានគ្រួសប្រមាណជា ២០០ គ្រាប់ ដែលគ្រួសខ្លះមានទំហំអង្កត់ផ្ជិតរហូតដល់ទៅ ១ សង់ទីម៉ែត្រឯណោះ។ ក្រោយការសាកសួរអំពីទម្លាប់ប្រចាំថ្ងៃរបស់គាត់ គេអាចសន្និដ្ឋានបានថាបញ្ហានេះកើតឡើងដោយសារតែគាត់ មិនដែលញ៉ាំអាហារព្រឹកទាល់តែសោះ ហើយញ៉ាំទឹកតិចៗ ដែលធ្វើឲ្យមានជាតិពុលច្រើននៅក្នុងមត្រង់នោម ហើយហេតុផលមួយទៀតគាត់មិនដែលតបអាហារនោះទេ តែងញ៉ាំអាហារដែលមានជាតិសាច់ ខ្លាញ់ និងផ្អែមគ្រប់ពេល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay