ភាពទំនើបរបស់ Nissan TERRA ធ្វើអោយគេចាប់ចិត្ត ជាមួយបច្ចេកវិទ្យាទំនើបៗ
Nissan TERRA គឺជារថយន្តស៊េរីទំនើបចុងក្រោយគេបង្អស់ ដែលទើបនឹងដាក់បង្ហាញជាផ្លូវការដោយក្រុមហ៊ុន Tan Chong Motor Cambodia ហើយរថយន្តម៉ូដែលនេះផងដែរ បានផ្តល់បទពិសោធន៍ដល់អ្នកបើកបរទាំងអស់នូវផាសុខភាព និងភាពថ្លៃថ្នូរ។ ជាមួយនឹងបច្ចេកវិទ្យាកូនសោរឆ្លាតវ័យ (i-Key) របស់ Nissan បានធ្វើឲ្យអ្នកបើកបរកាន់តែមានភាពងាយស្រួល ក្នុងការចាក់សោរ ឬដោះសោររថយន្ត ក៏ដូចជាការបញ្ឆេះ ឬពន្លត់ម៉ាស៊ីន ដោយមានភាពឆាប់រហ័ស។
មួយវិញទៀត Nissan TERRA ក៏បានបំពាក់នូវបច្ចេកវិទ្យា Advance Drive-Assist Display (ADAD) ដែលបង្ហាញនូវព័ត៌មានសំខាន់ៗជាច្រើននៅក្នុងកុងទ័ររថយន្តដូចជាព័ត៌មាន off-road, tachometer, សីតុណ្ហភាពខាងក្រៅរថយន្ត, កំរិតសាំងក្នុងរថយន្ត និងព័ត៌មានជាច្រើនទៀត ចំណែកឯអ្នកដំណើរខាងមុខអាចទទួលយកភាពស្រស់ស្រាយជាមួយនឹងម៉ាស៊ីនត្រជាក់ ដែលអាចផ្លាស់ប្តូរសីតុណ្ហភាពរវាងអ្នកបើកបរ និងអ្នករួមដំណើរខាងមុខបានផ្សេងពីគ្នាទៅតាមចំណង់ចំណូលចិត្តផងដែរ។
រីឯអ្នករួមដំណើរខាងក្រោយក៏មានបំពាក់ម៉ាស៊ីនត្រជាក់ផងដែរ រឹតតែពិសេសនោះនៅផ្នែកខាងក្រោយថែមទាំងមានបំពាក់អេក្រង់ទំហំ 10.25-inch សម្រាប់មុខងារកំសាន្តផ្សេងៗ។ ជាមួយគ្នានេះដែរវាក៏បានបំពាក់ ប្រព័ន្ធកាត់បន្ថយសំលេងរំខានពីខាងក្រៅ និងកន្លែងដាក់ដបទឹកសុទ្ធបានរហូតដល់១៤ដបឯណោះ ដែលធ្វើឲ្យដំណើរកំសាន្តក្នុងរង្វង់គ្រួសារកាន់តែមានភាពរីករាយ និងមិនអាចបំភ្លេចបាន។
សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕


