អ្នកចិត្តវិទ្យារកឃើញមូលហេតុ ដែលធ្វើឲ្យអ្នកយល់សប្តិឃើញរឿងចម្លែកៗទាំង ១០ នេះ
យោងតាមអ្នកឯកទេសផ្នែកចិត្តវិទ្យាបានអះអាងថា ការយល់សប្តិរឿងអ្វីមួយនោះគឺជាឥទ្ធិពលនៃអារម្មណ៍ដែលលោកអ្នកបាន កើតមានជាក់ស្តែងមុនពេលដែលលោកអ្នកចូលគេង។ ខាងក្រោមនេះជាការយល់សប្តិចំនួន ១០ ដែលគេជឿងថាបានកើតឡើង ដោយសារតែឥទ្ធិពលនៃអារម្មណ៍ពិតមួយចំនួនដូចខាងក្រោមនេះ៖
១.យល់សប្តិឃើញរអិលដួល៖ អាចបណ្តាលមកពីលោកអ្នកមានអារម្មណ៍ថាបាត់បង់ការគ្រប់គ្រង់ទៅលើការងារ ទំនាក់ទំនង ហិរញ្ញវត្ថុ និងសុខភាពជាដើម។

២.យល់សប្តិឃើញបាក់ធ្មេញ រងរបួស ឬស្លាប់៖ អាចបណ្តាលមកពីអារម្មណ៍អស់សង្ឃឹម និងទល់គំនិតក្នុងការដោះស្រាយរឿងអ្វីមួយ។
៣.យល់សប្តិឃើញប្រលងធ្លាក់ ឬបរាជ័យអ្វីមួយ៖ ដោយសារលោកអ្នកមានអារម្មណ៍ភ័យព្រួយខ្លាំងពេក និងគ្មានទំនុកចិត្តចំពោះការប្រលង ឬកិច្ចការណាមួយដែលលោកអ្នកទើបតែបានធ្វើរួច។
៤.យល់សប្តិឃើញស្លៀកពាក់មិនសមរម្យ ឬភ្លេចស្លៀកពាក់អ្វីមួយ៖ កើតឡើងដោយអារម្មណ៍ខ្មាស់អៀន ឬភ័យខ្លាចគេដឹងពី ចំណុចខ្សោយ ឬអវិជ្ជមានណាមួយ។
៥.យល់សប្តិឃើញគេបៀតបៀន ឬធ្វើទុក្ខបុកម្នេញ៖ លោកអ្នកមានអារម្មណ៍មិនពេញចិត្តចំពោះស្ថានភាពដែលលោកអ្នកកំពុងតែមាន ឬនឹងកើតមានក្នុងពេលដ៏ឆាប់ខាងមុខ។
៦.យល់សប្តិឃើញមានគ្រោះមហន្តរាយ៖ លោកអ្នកមានបញ្ហាផ្ទាល់ខ្លួនច្រើនហើយមិនដឹងទៅរកអ្នកណាឲ្យជួយដោះស្រាយ។
៧.យល់សប្តិឃើញមានគ្រោះថ្នាក់ពេលបើករថយន្ត៖ កើតឡើងដោយលោកអ្នកមានអារម្មណ៍ខូចចិត្តចំពោះរឿងស្នេហា។
៨.យល់សប្តិឃើញមានផ្ទៃពោះ៖បណ្តាលមកពីអារម្មណ៍ពិបាកចិត្តព្រោះជួបបញ្ហាដែលលោកអ្នកមិនបានរំពឹងទុក។
៩.យល់សប្តិឃើញទៅធ្វើការយឺតពេល៖ អាចបណ្តាលមកពីលោកអ្នកមានអារម្មណ៍ថា មិនបានធ្វើរឿងល្អណាមួយចំពោះកូនៗ។
១០.យល់សប្តិឃើញចូលទៅក្នុងបន្ទប់មួយដែលលោកអ្នកធ្លាប់ស្គាល់៖អាចបណ្តាលមកពីលោកអ្នកមានអារម្មណ៍ថា មិនទាន់ស្គាល់ខ្លួនឯងច្បាស់ ហើយព្យាយាមស្វែងយល់ពីតម្រូវការ ឬការចង់បានពិតប្រាកដរបស់ខ្លួននៅពេលអនាគត៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside








