ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្តីវាយធ្វើបាបប្រពន្ធយ៉ាងដំណំ ព្រោះខឹងនាងមិនចេះស្លៀកពាក់ និងតុបតែងខ្លួនឲ្យស្អាតដូចស្ត្រីដទៃ

    BY Khmernote Media January 29, 2019
    ប្តីវាយធ្វើបាបប្រពន្ធយ៉ាងដំណំ ព្រោះខឹងនាងមិនចេះស្លៀកពាក់ និងតុបតែងខ្លួនឲ្យស្អាតដូចស្ត្រីដទៃ

    ឥណ្ឌូនេស៊ី៖ បុរសជាប្តីម្នាក់បានវាយធ្វើបាបប្រពន្ធឲ្យរងរបួសយ៉ាងដំណំ ព្រោះតែគាត់ខឹងប្រពន្ធមិនចេះស្លៀកពាក់ និងតុបតែងខ្លួនឲ្យបានស្អាតដូចស្រ្តីដទៃ។ បុរសជាប្តីមានឈ្មោះថា Akhmad Khumaidi  អាយុ ៣១ ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះថា Ma អាយុ ២៣ ឆ្នាំ រស់នៅក្នុងតំបន់ Jawa Tengah ប្រទេសឥណ្ឌូនេស៊ី។ មុនពេលកើតហេតុប្តីប្រពន្ធមួយគូនេះត្រូវទៅចូលរួមក្នុងកម្មវិធីធំមួយ ដែលមានមិត្តភក្តិជាច្រើនត្រូវទៅចូលរួមដែរ។ ពេលទៅដល់កម្មវិធីបុរសជាប្តីសង្កេតឃើញថា ប្រពន្ធរបស់គាត់ហាក់តែងខ្លួន និងស្លៀកពាក់ខុសពីគេ ដែលវាធ្វើឲ្យគាត់មានអារម្មណ៍ខ្មាសមិត្តភក្តិជាខ្លាំង។

    ពេលមកដល់ផ្ទះវិញ ស្រាប់តែបុរសជាប្តីបានវាយធ្វើបាបប្រពន្ធយ៉ាងធ្ងន់ធ្ងរតែម្តង ព្រោះតែខឹងនឹងស្រ្តីជាប្រពន្ធដែលមិនចេះស្លៀកពាក់ និងតុបតែងខ្លួនដូចស្រ្តីផ្សេងទៀត និងធ្វើឲ្យគាត់ត្រូវខ្មាសមិត្តភក្តិ។ ក្រោយកើតមានអំពើហឹង្សានេះស្ត្រីជាប្រពន្ធបានទៅប្តឹងប៉ូលិស និងបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេសម្រាប់នាង​ព្រោះកន្លងមកនាងធ្លាប់ត្រូវបានប្តីវាយជាញឹកញាប់ព្រោះហេតុផលដូចគ្នានេះ។ ពេលនេះបុរសជាប្តីត្រូវបានចាប់ខ្លួន ហើយបើតាមច្បាប់ឥណ្ឌូនេស៊ីគាត់ត្រូវប្រឈមនឹងការជាប់គុក ៥ ឆ្នាំ ឬពិន័យជាប្រាក់ជាងមួយពាន់ដុល្លារអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay