ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ចំនុចពិសេសមួយទៀតហើយ ដែលធ្វើអោយ Nissan TERRA ទទួលបានការចាប់អារម្មណ៍ពីមហាជន

    BY Khmernote Media January 29, 2019
    ចំនុចពិសេសមួយទៀតហើយ ដែលធ្វើអោយ Nissan TERRA ទទួលបានការចាប់អារម្មណ៍ពីមហាជន

    រាល់ប្រភេទឡាន Nissan TERRA ទាំងអស់ លោកអ្នកអាចធ្វើការជ្រើស់រេីសបានច្រើនព៌ណមានដូចជា ត្នោតដី ប្រផេះ មាស ក្រហម ខ្មៅ ខៀវចាស់ ទឹកប្រាក់ នឹងព៌ណសកាំមៃ។ អតិថិជន ដែលចាប់អារម្មណ៍ចំពោះរថយន្ត Nissan TERRA អាចអញ្ជើញមកទស្សនារូបរាងខាងក្រៅ និងខាងក្នុងរថយន្ត របស់វានៅក្រុមហ៊ុន រថយន្តរបស់ក្រុមហ៊ុន NISSAN  ផ្ទាល់បាន។

    ដូចដែលលោកអ្នកបានដឹងខ្លះៗហើយថារថយន្ត Nissan TERRA ជារថយន្ត SUV 7 កៅអីពេញ ដែលបានរចនាឡើងដោយប្រណិតភាពនិងផាសុខភាពបំផុតសម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលមានតម្រូវការរថយន្តខ្ពស់ អាចបើកបរបានគ្រប់កាលៈទេសៈផ្លូវ មិនថាផ្លូវកៅស៊ូ រឺផ្លូវមានឧបសគ្គច្រើននោះទេ។ ចំនុចមួយទៀតដែល Nissan TERRA មាននោះគឺ វាបានបំពាក់ កៅអីពូកស្បែកមានផាសុខភាព និងមានរូបរាងដូចកៅអីដែលគេប្រើនៅក្នុងរោងមហោស្រព ដែលមានរហូតដល់ទៅ ៧កៅអីពេញ ហើយមិនតែប៉ុណ្ណោះយើងអាចបត់បែនវាបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀតនោះ យើងក៏អាចបត់កៅអីជួរទីពីរ និងជួរទីបី ដើម្បីបង្ករលក្ខណៈងាយស្រួលសំរាប់លោកអ្នកក្នុងការធ្វើដំណើរនៅលើសណ្ឋានផ្លូវរាប់ស្មើរ ឬ សណ្ឋានផ្លូវលំបាក់ដូចជាការធ្វើដំណើរកំសាន្តនៅក្នុងព្រៃ លក្ខណៈគ្រួសារ ឬ មិត្តភក្តិជាដើម ។ ហើយមួយវិញទៀតអ្វីដែលអ្នកមិនគួរំលង គឺកៅអីខាងមុខរបស់ប្រភេទរថយន្តមួយនេះគ្មានទំនាញផែនដី (Zero Gravity) និងបំពាក់ជាមួយមុខងារបញ្ជាដោយស្វ័យប្រវត្តិថែមទៀតផង។

    បន្ថែមពីនេះទៅទៀត រថយន្តមួយនេះមានប៊ូតុងមួយដែលគេហៅថា ” 1-toch Remote Fold and Tumble Seat” គឺមានន័យថាគ្រាន់តែចុចប៊ូតុងមួយនេះអាចបត់ជួរកៅអីទីពីរបានដោយស្វ័យប្រវត្តិដើម្បីងាយស្រួលអោយលោកអ្នកចូល ឬក៏ចេញពីរថយន្ត ហើយមិនតែប៉ុណ្ណោះ ទ្វារខាងក្រោយរបស់វាអាចបើកបានធំមែនទែន។ គ្មានអ្វីដែលជាចំងល់សំរាប់លោកអ្នកទៀតនោះទេ ដែលថាប្រភេទរថយន្តរបស់ Nissan TERRA ទាំងអស់ ជាប់ចំណាត់ថ្នាក់ល្អបំផុតបើលោកអ្នកចង់បានផ្នែករថយន្តធំទូលាយ អស្ចារ្យ និងប្រណិតភាពគ្រប់ទីកន្លែង ។

    សំរាប់ពត៌មានបន្ថែមសំរាប់ ប្រភេទរថយន្ត​ Nissan ទាំងអស់នៅក្នុងប្រទេសកម្ពុជា, សូមមេត្តាចុចទស្សនានៅលើគេហទំព័ររបស់ Nissan Cambodia ដោយផ្ទាល់​​គឺ www.nissan.com.kh/ ឬក៏ធ្វើការតាមដាននៅលើទំព័រហ្វេសបុករបស់ Nissan Cambodia គឺ fb.com/CambodiaNissan/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay