អន្តរជាតិ
វីដេអូស្តែងៗបង្ហាញពីគ្រោះថ្នាក់ ដែលអ្នកជិះម៉ូតូដឹកសាំងជ្រុលទៅបុករថយន្ត ហើយឆេះស្លាប់ខ្លួនឯងកាលពីថ្ងៃមុន
BY Khmernote Media
January 30, 2019
កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅមានករណីអគ្គិភ័យមួយបានឆាបឆេះ បណ្តាលឲ្យបុរសម្នាក់ឆេះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅមុខហាងកាហ្វេ Amazon។យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា
មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូដឹកសាំងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងឆ្លងកាត់ ហើយម៉ូតូដឹកសាំងទំនងជាគេចរថយន្តនោះ រួចដួលជុលទៅបុករថយន្តម៉ាកឡិចស៊ីស ដែលចតនៅលើចិញ្ចឹមផ្លូវ បណ្តាលឲ្យកំពប់ហៀរសាំង ហើយឆាបឆេះទាំងម៉ូតូនិងមនុស្ស ព្រមទាំងរាលដាលដល់រថយន្តថែមទៀតផង។ ភ្លាមៗនោះគេឃើញក្រុមរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ បាញ់ពន្លត់ ប៉ុន្តែជាអកុសលបុរសជាអ្នកដឹកសាំងបានឆេះស្លាប់បាត់បង់ជីវិតទៅហើយ៕

អត្ថបទ៖ សេម




