- Khmernote Media
- Nissan Auto Tech
ភាពពេញនិយមនៃកំពូលរថយន្តស្ព័រទំនើបៗជុំវិញពិភពលោក មិនថាតែនៅប្រទេសកម្ពុជាឡើយ គឺមានការកើនឡើងខ្លាំងគួរអោយកត់សំគាល់ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តទាំងអស់នាំគ្នា ប្រកួតប្រជែងដើម្បីដណ្តើមយកចំណែកទីផ្សារ។ ថ្មីៗនេះដែរក្រុមហ៊ុនផលិតរថយន្តយក្សមួយរបស់ជប៉ុនគឺ Nissan បានបញ្ចេញកំពូលរថយន្តស្ព័រថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Nissan GT-R50 ដែលរថយន្តប្រភេទនេះ ផលិតមានកំណត់ត្រឹម 50គ្រឿងប៉ុណ្ណោះនៅលើលោកយើង ហើយអ្វីដែលគួរអោយកត់សំគាល់នោះគឺ រថយន្តមួយនេះផលិតឡើងអស់ថ្លៃដើមច្រើនជាងរថយន្ត McLaren P1 ទៅទៀត។ Nissan GT-R50 គឺវាបានរចនាឡើងដោយយកគំរូតាមម៉ូដែល GT-R NISMO ម៉ូដែលចុងក្រោយគេ និងសហការគ្នាជាមួយក្រុមហ៊ុនអ៊ីតាលី ប៉ុន្តែចំពោះតួខ្លួន និងផ្នែកខាងក្នុងគឺត្រូវបានរចនាឡើងបែប 50th anniversaries។ វាបានបំពាក់ឡើងដោយម៉ាស៊ីនទំហំ 3.8-litre twin-turbocharged ជាប្រភេទ V6 (ស៊ីឡាំង6)
February 1, 2019 - អន្តរជាតិ
ភ្នំពេញ៖ បន្ទាប់ពីរងការបំពុលដោយសារតែខ្យល់កខ្វក់នៅក្នុងប្រទេសថៃអស់មួយរយៈមក កាលពីពេលថ្មីៗនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសថៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព មិនគួរធ្វើដំណើរចេញទៅក្រៅឡើយបើមិនចាំបាច់ តែបើត្រូវចេញក្រៅត្រូវតែពាក់ម៉ាសការពារប្រភេទ N95។ គួរបញ្ជាក់ផងដែរថា ខ្យល់កខ្វក់ PM2.5 បានគ្រប់ដំណប់ទីក្រុងបាងកក និងខេត្តជាច្រើននៅក្នុងប្រទេសថៃ ដោយខ្យល់កខ្វក់ PM2.5 នោះជាភាគល្អិតនៃធូលីមានទំហំតូចជាង ២.៥មីក្រូម៉ែត្រ ហើយវាត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់បំផុត ដោយសារតែទំហំដ៏តូចរបស់វាអាចចូលជ្រៅទៅក្នុងសួត និងប៉ះពាល់សរីរាង្គផ្សេងទៀត។ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន៕ អត្ថបទ៖ សេម
February 1, 2019 - កីឡា
ក្លឹប Crystal Palace បានប្រកាសជាផ្លូវការកាលពីព្រឹកមិញអំពីការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក Michy Batshuayi ពីក្លឹបតោខៀវ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវរងារនេះ។ ក្លឹប Crystal Palace បានបង្ហាញវត្តមានខ្សែប្រយុទ្ធថ្មីរបស់គេកាលពីព្រឹកមិញនេះ ដែលទើបតែផ្ទេរពីក្លឹបតោខៀវ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងរយៈពេលកន្លះរដូវកាល ដោយខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះនឹងបង្ហាញខ្លួនឲ្យ Crystal Palace រហូតដល់បញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធ Michy Batshuayi នឹងមកកាន់ទីក្រុង London សារជាថ្មីបន្ទាប់ពីរូបគេបានចាកចេញពី Chelsea ទៅកាន់ក្លឹបផ្សេងៗកាលពីរដូវកាលមុន។ ក្នុងរយៈពេល 2 ឆ្នាំនេះខ្សែប្រយុទ្ធ Michy Batshuayi បានផ្លាស់ប្ដូរក្លឹបដល់ទៅ 4 ដោយក្នុងនោះមានដូចជា៖
February 1, 2019 - សង្គម
គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ គ្រោងនឹងដាក់អោយប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ ក្រោយពេលដែលបានជួសជុលសាងសង់ ៩៣ ភាគរយហើយ ពោលគឺលឿនជាងការគ្រោងទុក។ យោងតាមការលើកឡើងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ “គម្រោងនេះបានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ គិតត្រឹមដើមឆ្នាំ២០១៩ នេះ គម្រោងនេះសម្រេចបាន៩៣ ភាគរយ
February 1, 2019 - សង្គម
អគ្គនាយកអន្តោប្រវេសន៍ បានដាក់អោយដំណើរការប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ជាផ្លូវការ។ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជេីញជាអធិបតី ក្នុងពិធីដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវប្រព័ន្ធ E-Gate សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលប្រេីប្រាស់ E-Passport (លិខិតឆ្លងដែនប្រភេទថ្មី សុពលភាព ១០ឆ្នាំ និងមាន Chip) នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អមដំណេីរដោយ
February 1, 2019 - PR
ការឈានជើងរបស់រោងភាពយន្តលេជេនចូលទៅក្នុងខេត្តសៀមរាបនេះ មិនត្រឹមតែ បានបង្ហាញអំពីភាពរីកចម្រើនរបស់ប្រជាជនកម្ពុជានៅក្នុងខេត្តទេសចរណ៍មួយនេះប៉ុណ្ណោះនោះទេ វាក៏បានកែប្រែមុខមាត់ខេត្តមួយនេះអោយកាន់តែមានភាពស៊ីវីល័យនិងមានភាពអ៊ូរអរចម្រុះពណ៍ជាងមុនបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា រោងភាពយន្តទំនើបនេះ ត្រូវបានគេស្គាល់ឈ្មោះថាជារោងភាពយន្តលេជេន ហេរីថេកវ៉កក្នុងនោះ មានសាលសរុបចំនួន ៥ ដែលសាលទី៥ មានឈ្មោះថា Smart Hall VIP។ Smart Hall VIP គឺជាប្រភេទសាលប្រណីតលំដាប់VIP សម្រាប់បំពេញតម្រូវការចំពោះអតិថិជនដែលចូលចិត្តភាពឯកជនលក្ខណៈបែបអភិជន។ សរុបទាំង៥ សាលនេះ រោងភាពយន្តលេជេនហេរីថេកវ៉កអាចមានលទ្ធភាពផ្ទុកចំនួនមនុស្សរហូតទៅដល់ ៧០០ នាក់រាល់ពេលការដាក់បញ្ចាំងកុនម្តងៗ។ រោងភាពយន្តលេជេននៅខេត្តសៀមរាបនេះ ដែលមានទីតាំងនៅក្នុងមឈ្ឈមណ្ឌលកំសាន្តហេរីថេកវ៉ក ជាន់ទី៣ តាមបណ្តោយផ្លូវជាតិលេខ ៦អា នឹងធ្វើការដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ
February 1, 2019 - កីឡា
ក្លឹប Besiktas របស់លីគកំពូលទួរគីបានចុះហត្ថលេខានាំយកខ្សែបម្រើ Shinji Kagawa ពីក្លឹប Borussia Dortmund ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករានេះ។ បន្ទាប់ពីវត្តមានគ្រូបង្វឹកថ្មីលោក Lucien Favre ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប Borussia Dortmund បានធ្វើឲ្យខ្សែបម្រើ Shinji Kagawa ធ្លាក់ចេញពីការពេញចិត្តរបស់គាត់ ដែលជាហេតុធ្វើឲ្យខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះពុំសូវបានបង្ហាញខ្លួននៅក្នុងរដូវកាលថ្មីនេះក្រោមការដឹកនាំរបស់លោក Lucien Favre។ ខ្សែបម្រើ Shinji Kagawa នឹងផ្ទេរទៅកាន់ក្លឹប Besiktas ក្នុងលក្ខខ័ណ្ឌខ្ចីជើងពាក់កណ្ដាលរដូវកាល ពោលគឺសុពលភាពនៃការខ្ចីជើងខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះនឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ក្រោយការផ្ទេរទៅកាន់ក្លឹប Besiktas ខ្សែបម្រើ Shinji Kagawa ត្រូវបានគេរំពឹងទុកថាអាចនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងជំនួបជាមួយនឹង Bursaspor នៅក្នុងថ្ងៃអាទិត្យនេះ
February 1, 2019 - PR
នៅកម្ពុជា ទីផ្សារទឹកដោះគោ មានតម្រូវការខ្ពស់ ប៉ុន្តែក៏ប្រឈមនិងការប្រគួតប្រជែងនិងផលិតផលដូចគ្នាដែរ ដែលទាមទារឲ្យអ្នកនាំចូលត្រូវមានយុទ្ធសាស្រ្តទីផ្សារ ដើម្បីបង្កើនការលក់របស់ខ្លួន។ នៅក្នុងកម្មវិធីជួបជុំកំពូលអាជីវករឆ្នើមជាច្រើនរូបមកពីបណ្តាខេត្ត នៃក្រុមហ៊ុនទឹកដោះគោ Hero Baby & Hero Baby pedialac Swiss (World Swiss Brand) ដែលបានរៀបចំធ្វើនៅសណ្ឋាគារណាហ្គាវើល លោកវេជ្ជបណ្ឌិត សំ ហេង អគ្គនាយកក្រុមហ៊ុន SAM BUSINESS បានឲ្យដឹងថា លោកមានយុទ្ធសាស្រ្តទីផ្សារ ដែលល្អបំផុត គឺការអប់រំដល់ ឪពុកម្តាយ និងអាណាព្យាបាលអំពីការថែទាំទារក កុមារ ដោយផ្តល់ជាសារនៃរបៀបរស់នៅក្នុងបរិស្ថានស្អាត ហូបស្អាត
February 1, 2019 - PR
កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍន៍នៃវិស័យអចលនទ្រព្យ និងទាក់ទាញវិនិយោគទុនជាច្រើនមកពីជុំវិញពិភពលោក ។ ប្រសិនបើយើងនិយាយពីទំហំនៃការវិនិយោគនេះ ច្បាស់ណាស់ថាប្រទេសចិនបានក្លាយជាប្រភពវិនិយោគធំជាងគេនៅកម្ពុជា ហើយមានក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនបានចូលមកដល់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ និយាយដល់ក្រុមហ៊ុនអចលនទ្រព្យដែលមានឥទ្ធិពលបំផុតក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នោះប្រាកដជាក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ី ស្ទេត គ្រុប បាននាំមុខគេក្នុងចំនួនគម្រោងអភិវឌ្ឍន៍ ទ្រង់ទ្រាយនៃឧស្សាហកម្ម និងចំនួនដើមទុនវិនិយោគ។ លោកអ្នកអាចឃើញវត្តមានរបស់ “ព្រីនស៍” នៅគ្រប់ទីកន្លែងក្នុងទីក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ គម្រោងអចលនទ្រព្យជាច្រើនដែលបានអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត
February 1, 2019 - PR
ពិធីចូលឆ្នាំថ្មីប្រពៃណីចិន គឺជាឱកាសមួយដែលមានការជួបជុំគ្នា បង្ករភាពរីករាយសម្រាប់ក្រុមគ្រួសារជនជាតិចិន និង ពលរដ្ឋខ្មែរដែលជាប់ខ្សែស្រលាយចិននៅក្នុងប្រទេសកម្ពុជា ។ ការជូបជុំគ្នារវាងសមាជិកគ្រួសារចិននីមួយៗ គឺជាពេលវេលាដ៏អស្ចារ្យមួយដែលមិនអាចរំលង និងមិនអាចបំភ្លេចបានទេសម្រាប់ជនជាតិចិន ទោះបីពួកគេបានរស់នៅទីជិត ឬ ទីឆ្ងាយក្តី ក៏ពួកគេតែងតែស្កាត់មកជួបជុំគ្រួសារ និងសាច់ញាតិរបស់ពួកគេដែរ ដែលអាចចាត់ទុកបានថាជាកាតព្វកិច្ចត្រូវតែអនុវត្តន៍សម្រាប់កូនចៅជនជាតិចិន ឬ អ្នកដែលជាប់ខ្សែស្រលាយចិនដូច្នោះដែរ។ ពិធីចូលឆ្នាំគឺជាឱកាសមួយដ៏ពិសេសដើម្បីបង្ហាញពីក្តីស្រលាញ់ ការយកចិត្តទុកដាក់រវាងគូស្វាមីភរិយា រវាងបងប្អូន ឬ រវាងកូនចៅចំពោះអ្នកមានគុណរបស់ពួកគេជាដើម តាមរយៈការជូនអាំងប៉ាវក្រហមដែលមានជាថវិកាទៅតាមសមត្ថភាពរបស់ពួកគេ ឬ កាដូពិសេសណាមួយដល់សមាជិកគ្រួសារម្នាក់ៗ។ តើលោកអ្នកបានគិតគូរហើយឬនៅ ថានឹងជូនកាដូអ្វីខ្លះដល់ឪពុកម្តាយរបស់លោកអ្នក ដល់គូរជីវិតរបស់លោកអ្នក ឬ ឲ្យអាំងប៉ាវដល់ កូនៗរបស់លោកអ្នក? តើលោកអ្នកដឹងទេថា របស់អ្វីដែលពួកគេប្រាថ្នាចង់បាន ដែលធ្វើឲ្យពួកគេមានភាពសប្បាយរីករាយ
February 1, 2019









