Khmernote Media
  • សង្គម

    នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ដោយក្រសួងបានបញ្ជាក់ថា ទិវានេះត្រូវបានសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា  ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ហើយអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្ននូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរទៀតផង។ ដូច្នេះដើម្បីពង្រឹង និងទប់ស្កាត់សកម្មភាពមិនប្រក្រតីទាំងអស់នេះ ក្រសួងបានចេញសេចក្តីណែនាំដូចខាងក្រោម៖ ១- ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យ នៃទិវាបុណ្យនៃក្តីស្រឡាញ់។ ២- ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈ

    February 8, 2019
  • អន្តរជាតិ

    ថៃ៖ យានយន្តជាច្រើនប្រភេទសរុបប្រមាណជា ១០,០០០ គ្រឿង ត្រូវបានប៉ូលិសចរាចរណ៍ថៃរកឃើញថា បានបញ្ចេញផ្សែងច្រើនលើសកម្រិតស្តង់ដារសុវត្ថិភាព នេះបើតាមរបាយការណ៍ចុះពិនិត្យ និងធ្វើការផាកពិន័យរបស់មន្ទីរសាធារណៈ និងដឹងកជញ្ជូនរបស់ថៃ។ បើតាមលោក Somchai Ratkaew ដែលជាប្រធានមន្ទីរខាងលើនេះបានឲ្យដឹងថា ប្រតិបត្តិការចុះត្រួត ពិនិត្យនេះត្រូវបានធ្វើឡើងជាពិសេសនៅតាមបណ្តាខេត្តជាប់ក្រុងបាងកក ដើម្បីទប់ស្កាត់ការបន្ថែមផ្សែងពុលចូលទៅក្នុងបរិយា កាសក្នុងក្រុងបាងងកក ខណៈក្រុងដ៏សំខាន់របស់ប្រទេសថៃមួយនេះកំពុងតែរងការវាយប្រហារដោយផ្សែង និងខ្យល់កខ្វក់យ៉ាង ខ្លាំង។ រហូតមកទល់នឹងពេលនេះយានយន្តជាង ១០,០០០​ គ្រឿង​​ ត្រូវបានប៉ូលិសធ្វើការហាមឃាត់ និងពិន័យជាប្រាក់ចន្លោះពី ៥,០០០ បាត ទៅ ៥០,០០០ បាត (១៦០ ដល់១,៦០០ ដុល្លារអាមេរិក) សម្រាប់រថយន្តប្រភេទធំៗ និងធ្វើការផាកពិន័យជាប្រាក់ចំនួន

    February 8, 2019
  • PR

    លោកអ្នកធ្លាប់បានទស្សនាកម្មវិធីបែបកំសាន្តៗ និង ល្បីៗលំដាប់ថ្នាក់ពិភពលោក ជាច្រើនរួចមកហើយ ដែលរៀបចំដោយទូរទស្សន៍ហង្សមាស HDTV ដែលមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទ OPPO ដូចជាកម្មវិធី Cambodia Got Talent ជាដើម គឺពិតជាជក់ចិត្ត និង ដិតអារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ កម្មវិធី I Can See Your Voice Cambodia នឹងត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ពីម៉ោង៦ល្ងាចដល់ម៉ោង៨យប់តទៅ និងឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទ OPPO។ មិនតែប៉ុណ្ណោះ

    February 8, 2019
  • កីឡា ព័ត៌មានជាតិ

    កាលពីនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២១០៩ កន្លងផុត កីឡាករបាល់ទាត់ Emiliano Sala សញ្ជាតិអាស្សង់ទីន បានកំពុងធ្វើដំណើរពីប្រទេសបារាំង មកទីក្រុង cardiff បើកបរដោយ ដាវីត អុីបបត់សុន ដែលបានបាត់ខ្លួននៅក្នុងទឹកដីប្រទេសអង់គ្លេស។ ជាមួយគ្នានោះដែរ សាកសពរបស់លោកត្រូបានរកឃើញកាលពីថ្ងៃពុធ ទី០៦ ខែកុម្ភៈ បន្ទាប់ពីពួកគេរកឃើញបំណែកយន្តហោះនៅព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន ។ ប៉ូលីសបានកំណត់អត្តសញ្ញាណថាជា កីឡាករ Sala នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីបានបញ្ចូនសាកសពទៅធ្វើកោសល្យវិនិច្ឆយនៅកំពង់ផែ ផតឡែន។ យន្តហោះមួយគ្រឿងនេះ ដែលមានឈ្មោះថា Piper Malibu NZ64DB បានហោះហើរពី

    February 8, 2019
  • Nissan Auto Tech

    Nissan បានឈានមុខគេក្នុងការវិវឌ្ឍន៍នៅក្នុងវិស័យផលិតរថយន្តអស់រយៈពេលជាង 80 ឆ្នាំមកហើយ ហើយចំពោះបច្ចេកវិទ្យា Nissan Intelligent Mobility (NIM) មួយចំនួនត្រូវបានគេមើលឃើញថាជាបច្ចេកវិទ្យាដ៏គួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបានផ្តល់នូវមុខងារនិងប្រព័ន្ធសុវត្ថិភាពខ្ពស់ចំពោះអ្នកបើកបរក៏ដូចជាអ្នកធ្វើដំណើរ ទើបធ្វើអោយវាក្លាយជាចំណុចក្តៅ សម្រាប់ក្រុមហ៊ុនធំៗនៅក្នុងវិស័យឧស្សាហកម្មមួយនេះ បានប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍន៍ខ្លួន។ ក្នុងថ្ងៃនេះដែរយើងនឹងលើកយកប្រព័ន្ធសុវត្ថិភាពចុងក្រោយមួយចំនួនទៀតដែលត្រូវបានបំពាក់ទៅលើរថយន្ត Nissan TERRA ដែលជួយបង្កើនសុវត្ថិភាពនិងជំនឿចិត្តនៅក្នុងការបើកបរដូចជា៖ Hill Start Assist (HSA) ដោយប្រព័ន្ធមួយនេះជួយការពារថយន្តរបស់លោកអ្នកមិនអោយរអិលថយក្រោយ ពេលឈប់នៅលើផ្លូវមានចំណោត ក្នុងរយៈពេល2 ទៅ 3 វិនាទី ដើម្បីអោយយើងងាយស្រួលក្នុងការផ្លាស់ប្តូរជើងពីហ្វ្រាំងទៅហ្គែរវិញ។ Hill Descent Control (HDC) ប្រព័ន្ធនេះវាជួយរក្សាល្បឿនរបស់រថយន្តដោយស្វ័យប្រវត្តិពេលដែលយើងបើកបរចុះចំណោត

    February 8, 2019
  • អន្តរជាតិ

    ឥណ្ឌាបានបំបែកកំណត់ត្រាចាស់របស់ខ្លួន និងបានទទួលកំណត់ពិភពលោកថ្មីដោយអាចដាំដើមឈើបានចំនួន​ ៦៦ លានដើម ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះ។ ការដាំដើមឈើលក្ខណៈទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងនៅតាមដងទន្លេ Narmada ស្ថិតនៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទេសឥណ្ឌា និងត្រូវការអ្នកស្ម័គ្រចិត្តចូលរួមជួយដាំចំនួន ១,៥ លាននាក់។ បើតាមកំណត់ត្រាចាស់កាលពីឆ្នាំ ២០១៦ ឥណ្ឌាធ្លាប់ដាំដើមឈើបាន ៥០ លានដើម ក្នុងរយៈពេល ១ ថ្ងៃ ដែលពេលនោះមានអ្នកស្ម័គ្រចិត្តចូលរួមជួយដាំត្រឹមតែ ៨០០,០០០ នាក់ប៉ុណ្ណោះ។ បើតាមលោក Shivraj Singh Chouhan អភិបាលរដ្ឋខាងលើនេះបានឲ្យដឹងថា ​ការដាំដើមឈើលក្ខណៈទ្រង់ទ្រាយធំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង់ចង់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋឥណ្ឌាគ្រប់រូបឲ្យងាកមកយកចិត្តទុកដាក់ និងស្រលាញ់ព្រៃឈើឲ្យខ្លាំងជាងមុន ដ្បិតឥណ្ឌាកំពុងត្រូវការព្រៃឈើយ៉ាងខ្លាំងដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ

    February 8, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ-របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អោយដឹងថា ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាមឆ្នាំ២០១៩នេះមានការថយចុះជាងឆ្នាំ២០១៨កន្លងទៅ ក្នុងនោះ រយៈពេល០៣ ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ កុម្ភៈ មានភ្ញៀវប្រមាណ៥៨ ០០០នាក់ ថយចុះ ៣៤,០៩%។ ក្នុងនោះភ្ញៀវជាតិប្រមាណ៤៥ ៥០០នាក់ ថយចុះ៤២,៤៤ % ។ ចំណែកភ្ញៀវអន្តរជាតិប្រមាណ១២ ៥០០នាក់ កើនឡើង៣៩,៦៦%។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តលោកតាំង សុចិត្រគ្រឹស្នាថ្លែងថា ភ្ញៀវដែលចូលមកខេត្តព្រះសីហនុ បានទៅលេងនៅតាមតំបន់ទេសចរណ៍នានា មានដូចជាតំបន់ឆ្នេរខ្សាច់ តំបន់កោះនិងរមណីយ៍ដ្ឋានធម្មជាតិដែលមានក្នុងខេត្តព្រះសីហនុ៕ (រូបភាពពីមន្ទីរទេសចរណ៍ខេត្ត) ប្រភព៖ Huy Bunleng

    February 8, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីទិដ្ឋភាពរថយន្តប្រភេទ Pick-up មួយគ្រឿងបានបើកបុកម៉ូតូសិស្សសាលាស្រស់ៗតែម្តង បណ្តាលក្មេងសិស្សសាលារងរបួស។ តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពរថយន្តបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង០២រសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងខេត្តកំពង់ធំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់រថយន្តបង្កមិនបានឈប់ចុះទទួលខុសត្រូវឡើយ គឺបានបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង៕

    February 7, 2019
  • PR

    ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ តែងតែផ្សារភ្ជាប់ជាមួយនឹងសម្ភារៈទំនើបៗ និង ទាន់សម័យដោយខានមិនបាន ហើយជារឿយៗមនុស្សយើងម្នាក់ៗ តែងតែធ្វើការលើកទឹកចិត្តខ្លួនឯង នៅក្នុងឱកាសពិសេសនានា ដែលរួមមានពិធីចូលឆ្នាំថ្មី ពិធីខួបកំណើត និងពេលបើកប្រាក់ខែជាដើម។ ជាការកត់សំគាល់របស់យើងខ្ញុំ បានរកឃើញថាក្រៅពីសំលៀកបំពាក់ ស្បែកជើង កាបូបលុយ ម៉ាកល្បីៗ ថ្មីៗសម្រាប់ជាកាដូខ្លួនឯងនោះ មនុស្សយើងតែងតែទិញទូរស័ព្ទដៃទំនើប និង ទាន់សម័យដល់ខ្លួនឯងផងដែរ ។ ហើយអំឡុងពេលដែលពួកគេជ្រើសរើស កាដូទូរស័ព្ទដៃទំនើបសម្រាប់ខ្លួនឯងនោះ ពួកគេតែងតែចង់ដឹងពីពិសេសចំណុចមួយចំនួនពីអ្នកលក់ទូរស័ព្ទដៃទាំងនោះ ដូចជាទំហំ(Ram)នៅក្នុងទូរស័ព្ទដៃប៉ុន្មានដែរ? ពីព្រោះថាបើទំហំវាកាន់តែធំ គឺជាទីចង់បានសម្រាប់អ្នកទិញ និង មានភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីល្អៗ និង ទំនើបពីការទាញយកApp ទាំងឡាយ ។ ហើយសំណួរជាបន្ត ថាតើទូរស័ព្ទនោះមានទំហំកាមេរ៉ា

    February 6, 2019
  • PR

    ដំណើរកំសាន្តលក្ខណៈគ្រួសារ និង លក្ខណៈមិត្តភាពចាំបាច់ណាស់ ត្រូវតែមានការថតរូបភាពទុកជាអនុស្សាវរីយ៍ជាក់ជាមិនខាន គ្រប់ពេលដែលពូកគេមានការជួបជុំគ្នាយ៉ាងសប្បាយរីករាយ ប្រកបដោយស្នាមញញឹម។ អ្វីទៅដែលអាចបង្កើតសកម្មភាពទាំងនេះបាន? នោះគឺ ម៉ាស៊ីនថតរូបដែលអាចចាប់កាន់ផ្ទាល់ដៃទៅបានគ្រប់ទីកន្លែង គ្រប់ពេលវាលា ។ យើងខ្ញុំដឹងថាលោកអ្នកប្រហែលជាស្ថិតក្នុងការពិចារណា ថាតើជ្រើសរើសទូរស័ព្ទបែបណា ដើម្បីធ្វើឲ្យដំណើរកំសាន្តរបស់លោកអ្នក ប្រកបដោយភាពរីករាយ និង បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាបាន ។ ទូរស័ព្ទមានតម្លៃថ្លៃ មិនប្រាកដថាស្រួលប្រើនោះទេ ហើយទូរស័ព្ទដែលមានតម្លៃសមល្មម ក៏មិនប្រាកដថាមិនស្រួលប្រើនោះដែរ សំខាន់លោកអ្នកចេះជ្រើសរើសទូរស័ព្ទដែលងាយស្រួល និង មានមុខងារងាយៗ ពេលដំណើរការកម្មវិធី ប៉ុន្តែវាទាន់សម័យមិនចាំបាច់ប្រើពេលវេលាយូរ ។ និយាយដល់ចំណុចនេះយើងខ្ញុំ បាននឹកឃើញនូវម៉ូឌែលទូរស័ព្ទថ្មីមួយ នោះគឺ R17 Pro ដែលអាចក្លាយទៅជាជំនួយការដ៏ប៉ិនប្រសព្វសម្រាប់លោកអ្នកបានទាំងការផ្តិតយករូបភាពសន្លឹក

    February 4, 2019