ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    Nissan ល្បីខាងផលិតឡានអស់ជាង80ឆ្នាំ ឥលូវនៅតែខ្លាំង ជាមួយប្រព័ន្ធសុវត្ថិភាព ដែលបំពាក់នៅលើរថយន្ត Nissan TERRA

    BY Khmernote Media February 8, 2019
    Nissan ល្បីខាងផលិតឡានអស់ជាង80ឆ្នាំ ឥលូវនៅតែខ្លាំង ជាមួយប្រព័ន្ធសុវត្ថិភាព ដែលបំពាក់នៅលើរថយន្ត Nissan TERRA

    Nissan បានឈានមុខគេក្នុងការវិវឌ្ឍន៍នៅក្នុងវិស័យផលិតរថយន្តអស់រយៈពេលជាង 80 ឆ្នាំមកហើយ ហើយចំពោះបច្ចេកវិទ្យា Nissan Intelligent Mobility (NIM) មួយចំនួនត្រូវបានគេមើលឃើញថាជាបច្ចេកវិទ្យាដ៏គួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបានផ្តល់នូវមុខងារនិងប្រព័ន្ធសុវត្ថិភាពខ្ពស់ចំពោះអ្នកបើកបរក៏ដូចជាអ្នកធ្វើដំណើរ ទើបធ្វើអោយវាក្លាយជាចំណុចក្តៅ សម្រាប់ក្រុមហ៊ុនធំៗនៅក្នុងវិស័យឧស្សាហកម្មមួយនេះ បានប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍន៍ខ្លួន។

    ក្នុងថ្ងៃនេះដែរយើងនឹងលើកយកប្រព័ន្ធសុវត្ថិភាពចុងក្រោយមួយចំនួនទៀតដែលត្រូវបានបំពាក់ទៅលើរថយន្ត Nissan TERRA ដែលជួយបង្កើនសុវត្ថិភាពនិងជំនឿចិត្តនៅក្នុងការបើកបរដូចជា៖

    Hill Start Assist (HSA) ដោយប្រព័ន្ធមួយនេះជួយការពារថយន្តរបស់លោកអ្នកមិនអោយរអិលថយក្រោយ ពេលឈប់នៅលើផ្លូវមានចំណោត ក្នុងរយៈពេល2 ទៅ 3 វិនាទី ដើម្បីអោយយើងងាយស្រួលក្នុងការផ្លាស់ប្តូរជើងពីហ្វ្រាំងទៅហ្គែរវិញ។

    Hill Descent Control (HDC) ប្រព័ន្ធនេះវាជួយរក្សាល្បឿនរបស់រថយន្តដោយស្វ័យប្រវត្តិពេលដែលយើងបើកបរចុះចំណោត រឺចុះភ្នំ ដើម្បីមានភាពងាយស្រួលក្នុងការផ្តោតអារម្មណ៍ទៅលើការបើកបរ។

    4-Wheel Active Brake Limited Slip (ABLS) វាជាប្រព័ន្ធការពារសុវត្ថិភាពយ៉ាងសំខាន់មួយ ដោយសារតែវាធ្វើការជាមួយនឹងសម្ពាធហ្វ្រាំងដែលយើងជាន់ ហើយវានឹងផ្លាស់ប្តូរទិសដៅដោយស្វ័យប្រវត្តិទៅកាន់កង់រថយន្តនីមួយៗ ដែលមិនមានភាពរអិលជាហេតុនាំអោយរថយន្តកាន់តែមានលំនឹងនៅពេលបើកបរជួបឧបសគ្គផ្សេងៗ។

    Electronic Locking Rear Differential (ELRD) នៅពេលដែលលោកអ្នកបើកបរជួបឧបសគ្គខ្លាំងនោះ យើងគ្រាន់តែចុចប៊ូតុងផ្តាច់ប៉ុងនេះ នោះរថយន្តរបស់លោកអ្នកនឹងផ្តល់កំលាំងស្មើរគ្នាទៅកាន់កង់ខាងក្រោយទាំង២ ដើម្បីជាកំលាំងរុញរថយន្តអោយគេចចេញពីឧបសគ្គបានយ៉ាងងាយស្រួល។

    6 SRS Airbags ប្រព័ន្ធពោងសុវត្ថិភាពនេះជារឿងចាំបាច់បំផុតនៅពេលប៉ះទង្គិចណាមួយ ហើយ Nissan TERRA បានបំពាក់ពោងសុវត្ថិភាពដល់ទៅ6គ្រាប់ ពោលគឺចំពោះអ្នកបើកបរចំនួន2គ្រាប់ អ្នកដំណើរខាងមុខ2គ្រាប់ និង2គ្រាប់ទៀតជាពោងសុវត្ថិភាពលក្ខណៈជាវាំងនង ដែលអូសចាប់ពីធ្នឹមខាងលើនៃកៅអីជួរទី2 ដល់ជួរទី3តែម្តង។

    ក្រៅពីនេះក៏មានបច្ចេកវិទ្យា កាមេរ៉ា4គ្រាប់មើលជុំវិញរថយន្ត ជាមួយនឹងសេនស័រចូលចំណតខាងក្រោយ, កាមេរ៉ាពេញថយក្រោយ, ប្រព័ន្ធការពារចោរកម្ម ជាមួយនឹងការបញ្ចេញសំលេងរោទិ៍ VSS បូករួមជាមួយប្រព័ន្ធ Follow-Me-Home, ប្រព័ន្ធហ្វ្រាំង (ABS), ប្រព័ន្ធហ្វ្រាំង (EBD), ប្រព័ន្ធជំនួយការពេលជាន់ហ្វ្រាំង (BA) , ប្រព័ន្ធទប់លំនឹងរថយន្តពេលរអិល (VDC) និងមុខងារជាច្រើនទៀត ដែលផ្តល់នូវសុវត្ថិភាព និងផាសុខភាពក្នុងការបើរបរ។

    សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay