អន្តរជាតិ
សាហាវណាស់! ឡានបើកបុកម៉ូតូសិស្សសាលាស្រស់ៗតែម្តង
BY Khmernote Media
February 7, 2019
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីទិដ្ឋភាពរថយន្តប្រភេទ Pick-up មួយគ្រឿងបានបើកបុកម៉ូតូសិស្សសាលាស្រស់ៗតែម្តង បណ្តាលក្មេងសិស្សសាលារងរបួស។ តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពរថយន្តបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង០២រសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងខេត្តកំពង់ធំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់រថយន្តបង្កមិនបានឈប់ចុះទទួលខុសត្រូវឡើយ គឺបានបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង៕


