ម៉ាឡេស៊ីត្រូវបានគេរកឃើញថា ជាប្រទេសមួយដែលមានកាកសំណល់ប្លាស្ទិកច្រើនបំផុត
ម៉ាឡេស៊ីត្រូវបានគេរកឃើញថា ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសធំៗជាច្រើនក្នុងពិភពលោក ដែលមានកាកសំណល់ប្លាស្ទិកច្រើនបំផុត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន WORLDOFBUZZ។ បើយោងតាមស្ថិតិបានបង្ហាញថា ម៉ាឡេស៊ីជាប្រទេសលំដាប់ទី ៨ នៅលើពិភពលោកដែលមានកាកសំណល់ប្លាស្ទិកច្រើន បំផុតខណៈលេខ ១ គឺប្រទេសចិន។
បើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន Greenpeace Malaysia បានបង្ហាញថា ជាមធ្យមក្នុងមួយឆ្នាំម៉ាឡេស៊ីបានធ្វើការនាំចូលផលិតផលប្លាស្ទិកប្រមាណជាកន្លះលានតោនពីប្រទេសចំនួន ១៩ នៅលើពិភពលោក ហើយប្រទេសមួយនេះបានធ្វើការកែច្នៃកាកសំណល់បា្លស្ទិកតិចតួចបំផុតប្រមាណជា ២% ប៉ុណ្ណោះ នៃចំនួនកាកសំណល់ប្លាស្ទិចសរុប និងសល់ប៉ុន្មានទៀតគឺដុតចោល និងបោះចោលនៅកន្លែងចាក់សំរាមជាដើម។
បើតាមសារព័ត៌មានដដែលនេះបានឲ្យដឹងដែរថា រដ្ឋាភិបាលម៉ាឡេស៊ីបានកំពុងតែអនុវត្តច្បាប់ប្រឆាំងនឹងការបង្កើតកាកសំណល់ប្លាស្ទិកក្នុងប្រទេសខ្លួនយ៉ាងតឹងរឹង ដើម្បីឆ្លើយតបនឹងបញ្ហាមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ១២ នៅលើពិភពលោក ដែលមានកាកសំណល់បា្លស្ទិកច្រើនបំផុត៖

អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz