Nissan នឹងធ្វើការដាក់បង្ហាញរថយន្តរបស់ខ្លួន នៅ 3 ខេត្ត ក្រុង ក្នុងខែកុម្ភៈនេះ
ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្តាច់មុខរថយន្ត Nissan និងជាតំណាងចែកចាយរបស់ក្រុមហ៊ុន Tan Chong Motor Holdings Berhad (Malaysia) នឹងធ្វើការរៀបចំដាក់បង្ហាញរថយន្ត Nissan របស់ខ្លួននៅតាមទីតាំងផ្សេងៗគ្នាដូចជា ទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង នៅក្នុងថ្ងៃចុងសប្តាហ៍ នៃខែកុម្ភៈ នេះ។
ចំពោះការដាក់តាំងបង្ហាញនេះដែរ សាធារណៈជន និងអតិថិជនរបស់ Nissan ទាំងអស់អាចធ្វើការចូលរួមទស្សនា ជាមួយនឹងការផ្តល់នូវព្រឹក្សាយោបល់ផ្សេងៗពីអ្នកជំនាញ និងទីព្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុនផ្ទាល់តែម្តង ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសៗថែមទៀតផង ហើយលោកអ្នកក៏អាចធ្វើការបើកបរសាកល្បង ជាមួយរថយន្តម៉ូដែលចុងក្រោយទាំងអស់នេះផងដែរ។
រថយន្តដែលនឹងត្រូវដាក់បង្ហាញទាំងអស់នោះមានដូចជា ៖

- New Nissan X-TRAIL វាជារថយន្តដែលសាកសមបំផុតសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តគ្រួសារដែលមានរូបរាងស្អាត និងអាចបត់បែនបានគ្រប់កាលៈទេសៈ ដោយសារវាជារថយន្ត SUV ប្រភេទ 5+2។ វាក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗផងដែរដូចជា Blind Spot Warning (BSW) ដែលជាបច្ចេកវិទ្យាផ្តល់សញ្ញាពេលដែលយើងចង់ជែង រឺ មានអ្នកធ្វើដំណើរមកជិតយើង, Cross Traffic Alert (CTA) ជាបច្ចេកវិទ្យាជំនួយដល់ការបើកបរ ជាពិសេសពេលដែលយើងបើកថយក្រោយចេញពីចំណត ដោយវានឹងផ្តល់សញ្ញាក្នុងរយៈចម្ងាយប្រមាណ២០ម៉ែត្រ ពេលដែលមានរថយន្ត រឺ ម៉ូតូឆ្លងកាត់, ហើយក៏បានបំពាក់អេក្រង់ប្រភេទ LCD 8-inch touchscreen អមជាមួយនឹង DVD player និង camera ខាងក្រោយមួយគ្រាប់ផងដែរ, Intelligent Ride Control (IRC) ជាបច្ចេកវិទ្យាមួយដែលជួយដល់ការបើកបរឡើងលើផ្លូវទួល ដោយវាជួយកាត់បន្ថយភាពរលាក់នៃរថយន្តបានយ៉ាងល្អប្រសើរ, Intelligent Trace Control (ITC) ជាបច្ចេកវិទ្យាកាត់បន្ថយភាពរអិលពេលបើកបរដល់ចំណុចផ្លូវកោង, Hill Start Assist (HSA) ជាបច្ចេកវិទ្យាជំនួយដល់ការបើកបរឡើងចំណោត ដោយវារក្សាកំលាំងម៉ាស៊ីនឡាន មិនអោយរអិលថយក្រោយក្នុងរយៈពេល ៣វិនាទី ខណៈពេលដែលយើងផ្លាស់ប្តូរជើងពីហ្វ្រាំង មកជាន់ហ្គែរវិញ ហើយក៏មានបច្ចេកវិទ្យាជាច្រើនផ្សេងទៀតផងដែរ។

-
- New Nissan Navara Premium PLUS ដែលជារថយន្ត Pick Up ដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា វាបានបំពាក់នូវពោងសុវត្ថិភាពចំនួន 7គ្រាប់, បច្ចេកវិទ្យាកាមេរ៉ាជុំវិញឡាន, កូនសោឆ្លាតវៃ, កញ្ចក់មើលក្រោយបំពាក់ជាមួយត្រីវិស័យ និងកាត់ចំណាំងផ្លាត, បច្ចេកវិទ្យាផ្តាច់ប៉ុងដែលអាចអោយកង់ទាំងបួនធ្វើការផ្សេងៗគ្នា, បច្ចេកវិទ្យាទប់ល្បឿនពេលចុះចំណោត និងបច្ចេកវិទ្យាជាច្រើនផ្សេងទៀត។






សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕










