ខ្យល់កខ្វក់បំពុលទីក្រុងបាងកក ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនឈឺធ្ងន់រហូតអ្នកខ្លះហូរឈាមច្រមុះ
ថៃ៖ ទីក្រុងបាងកកត្រូវបានវាយប្រហារដោយផ្សែងអ័ព្ទពុល ដែលធ្វើឱ្យប្រជាជនមួយចំនួនក្អក និងកណ្តាស់។ បញ្ហាបំពុលបរិស្ថានរបស់ទីក្រុងមានស្ថានភាពបែបនេះ ដែលសូម្បីតែសត្វចិញ្ចឹមក៏ទទួលរងជំងឺដែលបណ្តាលមកពីផ្សែងអ័ព្ទផងដែរ។ អ័ព្ទពុលដែលគេស្គាល់ថាជា PM2.5 ដ៏គ្រោះថ្នាក់បានឆ្លងចូលទៅក្នុងសួតរបស់អ្នកក្រុងបាងកក និងបានគ្របដណ្តប់ពេញរាជធានីរបស់ថៃ រយៈពេលពីរសប្ដាហ៍មកហើយ។
ក្រុមអ្នកជំនាញបានព្រមានថា រយៈពេលយូរនៃការបំពុលដែលបណ្តាលមកពីយានយន្ត គម្រោងសាងសង់ ការដុតដំណាំ និងផ្សែងពុលផ្សេងៗ អាចនឹងធ្វើឱ្យមានការចំណាយប្រាក់រាប់សិបលានដុល្លារអាមេរិក។ ដូចដែលបានឃើញក្នុងរូបភាពខាងក្រោម អ្នកក្រុងបាងកកខ្លះកណ្ដាស់មានឈាម ក្អកធ្លាក់ឈាម ភ្នែកក្រហម និងសូម្បីតែសត្វក៏ធ្លាក់ខ្លួនឈឺដែរ ដូច្នេះអ្នកនៅក្នុងទីក្រុងបាងកកត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវតែពាក់ម៉ាសប្រភេទ N95 ពេលដែលចេញក្រៅ៕








អត្ថបទ៖ លីដា
ប្រភព៖ dailymail
