ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំងឺវះកាត់ប្តូរក្រលៀននៅទីផ្សារងងឹតក្នុងប្រទេសអង់គ្លេស ភាគច្រើនឆ្លងជំងឺអេដស៍ និងមានជំងឺរហូតដល់ស្លាប់

    BY Khmernote Media February 2, 2019
    អ្នកជំងឺវះកាត់ប្តូរក្រលៀននៅទីផ្សារងងឹតក្នុងប្រទេសអង់គ្លេស ភាគច្រើនឆ្លងជំងឺអេដស៍ និងមានជំងឺរហូតដល់ស្លាប់

    អង់គ្លេស៖ យោងតាមសារព័ត៌មានអេឡិចត្រូនិច Daily Mail របស់អង់គ្លេសបានចុះផ្សាយថា ប្រជាជន Briton (ប្រជាជនដែលមានដើមកំណើតស្កុតឡេនតែបានទៅរស់នៅក្នុងប្រទេសអង់គ្លេស) ជាច្រើននាក់ ដែលបានទៅរកសេវាកម្មវះកាត់ប្តូរសិរីរាង្គក្នុងរាងកាយនៅក្នុងទីផ្សារងងឹតនៅក្រៅប្រទេសនោះ តែងជួបបញ្ហាធ្ងន់ធ្ងរ ឬស្លាប់តែម្តងពេលត្រលប់មកវិញ។ របាយការណ៍នេះត្រូវបានរកឃើញដោយវិទ្យាស្ថាន NHS (National Health Service) របស់អង់គ្លេស ដែលជាវិទ្យាស្ថានធ្វើការសិក្សា និងស្រាវជ្រាវលើសេវាសុខភាពសាធារណៈដ៏គួរឲ្យទុកចិត្តមួយ។

    ទិន្នន័យក្នុងរបាយការណ៍នេះក៏បានបង្ហាញថា ជនជាតិ Briton មួយចំនួនធំ ដែលបានទៅធ្វើការផ្លាស់ប្តូរក្រលៀននៅបរទេសក្នុងទីផ្សារងងឹត ដោយគ្មានការអនុញ្ញាតច្បាប់នោះ ពេលត្របល់មកផ្ទះវិញអ្នកខ្លះបានឆ្លងនូវជំងឺអេដស៍ ហើយអ្នកខ្លះក៏បានឈឺស្លាប់ ព្រោះការវះកាត់មិនស្របតាមបទដ្ឋានវេជ្ជសាស្រ្តត្រឹមត្រូវ។ សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះមានប្រជាជនអង់គ្លេសរួមទាំងប្រជាជន Briton ផងដែរ ប្រមាណជា ៥,០០០ កំពុងតែរង់ចាំការផ្លាស់ប្តូរក្រលៀនជាចាំបាច់ ខណៈក្រលៀនសម្រាប់ផ្លាស់ប្តូរនោះពុំមានគ្រប់គ្រាន់តាមតម្រូវការនោះទេ ហើយក្នុងចំណោមជនរងគ្រោះ ដែលរង់ចាំប្តូរក្រលៀនទាំងនោះបានស្លាប់ជាមធ្យមម្នាក់ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលរង់ចាំ ៣ ឆ្នាំដោយគ្មានក្រលៀនសម្រាប់ប្តូរ។

    ហេតុដូចនេះទើបប្រជាជនមួយចំនួនខុសចិត្តប្រថុយគ្រោះថ្នាក់ទៅរកសេវាកម្មនេះក្នុងទីផ្សារងងឹតនៅក្រៅប្រទេស ដែលសេវាខុសច្បាប់នេះត្រូវបានដឹងថាមានតម្លៃជាមធ្យម ៣៨,៦០០ ដុល្លារសម្រាប់ការផ្លាស់ប្តូរម្តង ហើយទីផ្សារងងឹតនេះទាំងមូលត្រូវបានគេប៉ានប្រមាណថាមានតម្លៃរហូតដល់ទៅ ១,២៨៧ លានដុល្លារឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay