រថយន្តពាក់ស្លាកលេខ ខ.ម បុករះផ្ទះប្រជាពលរដ្ឋអស់ជាង២០ម៉ែត្រ ផ្អើលទាំងយប់
ភ្នំពេញ៖ បើតាមប្រភពព័ត៌មានមួយបានអោយដឹងថាមាន រថយន្ត Mazda ស្លាកលេខ ខ.ម បោះពួយយ៉ាងលឿនជ្រុលបុករះសំយ៉ាបមុខផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្ររួចបេីករថយន្តទុកក្នុងបុរីសំងំយ៉ាងសង្ហា តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុងចំណុចផ្សារភូមិសិរីយា ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Mazda BT50 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-8499 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះដោយធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅស្ដាំជ្រុលទៅបុករះបង្គោលសំយ៉ាបមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្ររងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះដែររថយន្តបង្កខាងលើមិនបានឈប់ដោះស្រាយនោះទេថែមទាំងបេីករត់គេចចូលទៅក្នុងបុរីមួយកន្លែងសំងំយ៉ាងសង្ហាតែម្ដង។
ក្រោយពេលកេីតហេតុក៏មានខាងតំណាងរថយន្តបង្ករបានចុះមកធ្វើការចរចាគ្នាជាមួយនឹងម្ចាស់ផ្ទះ ដែលរងការខូចខាតដោយសុំធ្វើសំយ៉ាបផ្ទះថ្មីឲ្យវិញ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕
ប្រភព៖ Toch Kolap




