ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពេជ្រដែលបង្កើត និងកែឆ្នៃដោយមនុស្ស ដោយមិនចាំបាច់ប្រើរ៉ែរាប់ពាន់ឆ្នាំមកកែឆ្នៃរបស់ប្រទេសចិន កំពុងត្រៀមខ្លួនវាយលុកទីផ្សារក្នុងពិភពលោក

    BY Khmernote Media February 8, 2019
    ពេជ្រដែលបង្កើត និងកែឆ្នៃដោយមនុស្ស ដោយមិនចាំបាច់ប្រើរ៉ែរាប់ពាន់ឆ្នាំមកកែឆ្នៃរបស់ប្រទេសចិន កំពុងត្រៀមខ្លួនវាយលុកទីផ្សារក្នុងពិភពលោក

    ចិន៖ ប្រទេសចិនដែលធ្លាប់ជាប្រទេសមានតម្រូវការទិញពេជ្រច្រើនជាងគេនោះ ពេលនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា នឹងក្លាយជាអ្នកផ្គត់ផ្គង់ត្បូង និងពេជ្រ ដែលបង្កើតឡើងដោយមនុស្សនៅក្នុងទីផ្សារដ៏ធំមួយនៅលើពិភពលោក។ ខុសពីពេជ្រ ដែលកកើតតាមធម្មជាតិ ដោយត្រូវការពេលវេលាជាច្រើនឆ្នាំនោះ ពេជ្រដែលមនុស្សអាចបង្កើតបាននេះត្រូវការពេលវេលាត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

    បើយោងតាមការសិក្សាគេបានរកឃើញថា ចិនជាប្រទេសដែលមានក្រុមហ៊ុនរុករករ៉ែ និងត្បូងពេជ្រជាច្រើន ហើយចិនមានសមត្ថភាពអាចបង្កើតពេជ្រក្នុងបរិមាណ ១០ ពាន់លានការ៉ាត់ក្នុងមួយឆ្នាំ ជាច្រើនទសវត្សមកហើយ ដែលជាង ៥០% នៃបរិមាណពេជ្រទាំងនោះត្រូវបានគេយកទៅប្រើប្រាស់ ធ្វើជាគ្រឿងអលង្ការ និងក្រៅពីនោះត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យផ្សេងៗដូចជាវិស័យបច្ចេកវិទ្យាជាដើម។ រហូតមកទល់នឹងពេលនេះដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿនចិនមានសមត្ថភាពអាចបង្កើតពេជ្រច្រើនជាងមុនទៅទៀត ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារ។ បើយោងតាមអ្នកជំនាញបានអះអាងថា ទីផ្សារទិញលក់ពេជ្រ ដែលបង្កើតឡើងដោយមនុស្សរបស់ចិននឹងមានកើនឡើង ២២ % ក្នុងមួយឆ្នាំ (ចាប់ពីឆ្នាំនេះទៅ) ដែលគិតជាទឹកប្រាក់គឺកើនឡើងពី ១,៩ ពាន់លានដុល្លារទៅដល់ ៥,២ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ខាងមុននេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ rt

    Share This Post:
    MPO4D jitutoto mpo4d Mpoplay