អារ៉ាប៊ីសារអូឌីតបង្កើតកម្មវិធីទូរស័ព្ទមួយសំរាប់អោយបុរសដែលជាប្តី អាចតាមដានប្រពន្ធរបស់ពួកគេគ្រប់ពេលទោះទៅដល់ទីណាក៏ដោយ
កម្មវិធីទូរស័ព្ទសម្រាប់តាមដានប្រពន្ធត្រូវបានគេដាក់អោយដំណើរការនៅក្នុង Apple និង Google Stores ជាផ្លូវការ ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ជាពិសេសនៅក្នុងប្រទេសអារ៉ាប៊ីសារអូឌីត។ កម្មវិធីមួយមានឈ្មោះថា Absher មានមុខងារអាចអនុញ្ញាតឲ្យប្តីដឹងបានថា ប្រពន្ធរបស់ខ្លួននៅទៅណា ឬទៅដល់ទៅណា តាមរយៈការឆែកមើលទិន្នន័យ តាមទូរស័ព្ទដៃ។
គ្រាន់តែដាក់ឲ្យដំណើរការភ្លាម កម្មវិធីមួយនេះត្រូវបានគេទាញយកអស់ជាង ១ លានដង ខណៈដែលវាជាកម្មវិធីដែលគេអាចទាញយកបានដោយមិនគិតថ្លៃ។ សម្រាប់មហាជនទូទៅបានបញ្ចេញមតិថា ក្រុមហ៊ុន Apple និង Google បានជួយគាំទ្រសកម្មភាពរំលោភបំពានលើសិទ្ធរបស់ស្ត្រី។ យ៉ាងណាក្តី បើយោងតាមច្បាប់របស់របស់អារ៉ាប៊ីសារអូឌីត សកម្មភាពតាមដានប្រពន្ធដូចនេះមិនមែជារឿងខុសច្បាប់ឡើយ ពោលគឺបុរសជា ប្តីមានសិទ្ធស្របច្បាប់ក្នុងការតាមដាន និងកំណត់ទីកន្លែងដែលមិនចង់ឲ្យប្រពន្ធរបស់ខ្លួនធ្វើដំណើរទៅដោយគ្មានការអនុញ្ញាត ដូចជាប្រលានយន្តហោះ ឬនៅតាមច្រកទ្វារព្រំដែនជាដើម ហើយកម្មវិធីខាងលើនេះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការពី សំណាក់រដ្ឋាភិបាលអារ៉ាប៊ីសារអូឌីតផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖dailymail