- Khmernote Media
- PR រថយន្ត
ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន SsangYong Cambodia និងការទទួលយកម៉ាកសញ្ញារថយន្តដ៏ទំនើបនេះរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យ SsangYong សម្រេចចិត្តពង្រីកអគារតាំងបង្ហាញរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការលើសពីការរំពឹងទុក។ នៅក្នុងឆ្នាំនេះ SsangYong នឹងបើកកន្លែងអគារតាំងលក់រថយន្តទំនើបរបស់ខ្លួននៅទីតាំងដែលងាយស្រួលរកឃើញបំផុតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019។ អគារតាំងបង្ហាញរថយន្ត SsangYong មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ)ដែលនេះគឺជាកាអគារតាំងបង្ហាញទី2របស់ខ្លួន បន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន។ អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើយ៉ាងទូលាយ នឹងក្លាយជាកន្លែងនៃការតាំងបង្ហាញនូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃរថយន្តដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ភោធនេះនឹងបង្ហាញពីម៉ូដែលរថយន្តចុងក្រោយរបស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប។ គណៈគ្រប់គ្រង SsangYong បានអញ្ជើញអ្នកសារព័ត៌មានទាំងអស់ឱ្យមកទទួលយកនូវបទពិសោធន៍ដ៏ដ៏អស្ចារ្យបំផុត ដើម្បីចូលរួមនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មីដ៏គួរឱ្យទាក់ទាញនេះ។ ពិធីសម្ពោធជាផ្លូវការនឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia
February 17, 2019 - អន្តរជាតិ
ក្មេងប្រុសអាយុ ១៣ ឆ្នាំ ម្នាក់បានដួលសន្លប់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយឪពុករបស់គេ បានឲ្យរូបគេញុាំស្រាមួយកែវ ដើម្បីបង្រៀនឲ្យរូបគេអាចស៊ាំជាមួយនឹងគ្រឿងស្រវឹង។ លោកឪពុកដែលមានបំណងចង់បង្រៀនឲ្យកូនខ្លួនឯងចេះផឹកស្រារូបនេះមានឈ្មោះថា Wang រស់នៅក្នុងខេត្ត Wuhan ភាគខាងត្បូងនៃប្រទេសចិន និងជាមនុស្សម្នាក់ចូលចិត្តញ៉ាំស្រាជាប្រចាំ។ បន្ថែមពីនេះទៅទៀត បុរសជាឪពុករូបនេះគិតថា ការចេះទទួលទានគ្រឿងស្រវឹងគឺជារឿងចាំបាច់មួយសម្រាប់បុរសក្នុងការទំនាក់ទំនងនៅក្នុងសង្គមការងារ និងសង្គមខាងក្រៅ។ ដោយមើលឃើញថា កូនប្រុសរបស់គាត់ហាក់មិនមានចំណូលចិត្តជាមួយគ្រឿងស្រវឹង ក្នុងថ្ងៃកើតហេតុគាត់បានយកស្រាចិនមួយកែវទៅឲ្យកូនប្រុសគាត់ផឹក ដោយគាត់គិតថាចង់ឲ្យកូនអាចស៊ាំជាមួយនឹងគ្រឿងស្រវឹងខ្លះព្រោះខ្លាចថា ពេលកូនគាត់មិនចេះផឹកស្រាសោះ ហើយដល់ពេលទៅចូលរួមកម្មវិធីផ្សេងៗដែលមានបំរើគ្រឿងស្រវឹងនោះ រូបគេអាចនឹងត្រូវគេបង្ខំឲ្យផឹកស្រា និងស្រវឹងមិនអាចមកផ្ទះវិញបាន។ យ៉ាងណាក្តី គ្រាន់តែផឹកស្រាមួយកែវនោះភ្លាម កូនប្រុសរបស់គាត់ក៏បានដួលសន្លប់ភ្លាម និងត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ទៀតផង។ វេជ្ជបណ្ឌិតបានប្រាប់ថា ក្មេងតូចមានអាការៈពុលជាតិស្រវឹង ព្រោះតែកម្រិតជាតិស្រវឹងក្នុងខ្លួនគេ មានកម្រិតខ្ពស់ជាងអ្វីដែលរាងកាយរបស់គេអាចទទួលយកបាន។
February 16, 2019 - អន្តរជាតិ
ថៃ៖ រហូតមកទល់នឹងពេលនេះ បញ្ហាផ្សែង និងខ្យល់កខ្វក់ នៅតែបន្តជាបញ្ហាចម្បងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បើទោះជារដ្ឋាភិបានបានសម្រេចប្រើប្រាស់មធ្យោបាយជាច្រើនរួចមកហើយក៏ដោយ។ គេនៅចាំបានថា អាជ្ញាធរថៃធ្លាប់បានប្រើវិធីជាច្រើនដូចជា ទប់ស្កាត់មិនឲ្យយានយន្តដែលបញ្ចេញផ្សែងលើសកម្រិតធ្វើដំណើរចូលក្នុងទីក្រុង ហាមឃាត់សកម្មភាពទាំងឡាយណាដែលអាចបន្ថែមផ្សែងចូលទៅក្នុងបរិយាកាស បង្កើតភ្លៀងសប្បនិមិត្ត និងប្រើយន្តហោះ Drone សម្រាប់បាញ់ទឹកជាដើម។ បន្ថែមពីលើដំណោះស្រាយទាំងនេះ អាជ្ញាធរថៃ ទើបតែបានដាក់ចេញនូវវិធានការថ្មីមួយនេះ គឺតម្រូវឲ្យម្ចាស់ខុនដូខ្ពស់ៗ (មានកម្ពស់ចាប់ពី ៣០ ជាន់ឡើងទៅ) ត្រូវតែធ្វើការបាញ់ទឹកចុះមកក្រោមរាល់ថ្ងៃក្នុងមួយថ្ងៃ ៣ ដង គឺនៅពេលព្រឹកម៉ោង ៨ ម្តង ពេលថ្ងៃត្រង់ និងនៅម៉ោង ៦ ល្ងាចម្តងទៀត ទម្រាំតែបញ្ហានេះបាត់ទៅវិញ។ លើសពីនេះទៅទៀត
February 16, 2019 - អន្តរជាតិ
ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ឈ្មោះ Arya Perman ត្រូវបានគេចាត់ទុកជាក្មេងដែលមានទំងន់ធ្ងន់ជាងគេលើពិភពលោក។ ក្មេងប្រុសម្នាក់នេះត្រូវបានគេដឹងថាមកពី ភាគខាងលិច Java ប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលដែល Araya Permana អាយុ១០ឆ្នាំ គាត់មានទម្ងង់សរុប ១៩០.៥គីឡូក្រាម ដោយសារតែទម្ងន់ដល់ធ្ងន់នេះធ្វើអោយ Permana មិនអាចដើររួចនិងលេងជាមួយមិត្តភ័ក្ដបានទេ។ Permana កាលពីមុនបានញាំអាហារដល់ទៅប្រាំពេលក្នុងមួយថ្ងៃ ក្នុងនោះអាហារតែគាត់ញាំរួមមាន សាច់ត្រី សាច់គោ និងសណ្ដែកជាដើម។ បន្ទាប់ពីផ្លាស់ប្ដូររបបអាហារ មកញាំតែអាហារដែលគ្មានជាតិខ្លាញ់និងធ្វើលំហាត់ប្រាណទៀងទាត់ Permana អាចស្រកគីឡូបានដល់ទៅជិត ៧៦.២គីឡូក្រាម។ ពេលនេះ Permana អាចដើរទៅរៀន និងលេងកីឡាផ្សេងៗបានហើយ។ ហើយកាលពីឆ្នាំមុន
February 16, 2019 - Nissan Auto Tech
អាជីវកម្មរបស់អ្នកមានសារៈសំខាន់ចំពោះអ្នក ហើយវាក៏ជារឿងដំបូងដែលអតិថិជនរបស់អ្នកមើលឃើញនៅពេលអ្នកទៅយកពួកគេ។ រថយន្តដឹកជញ្ជូនថ្មីដែលស្អាត និងជាម៉ាកសញ្ញាល្បីឈ្មោះនោះ វាបានផ្តល់នូវការយល់ឃើញថា ក្រុមហ៊ុនរបស់លោកអ្នកបានគិតគូយ៉ាងខ្លាំងអំពីគុណតំលៃនៃអតិថិជន។ គុណភាពនៃម៉ាកសញ្ញារថយន្តនេះផងដែរវាក៏ជាការឆ្លុះបញ្ចាំងមួយពីអាជីវកម្មរបស់អ្នក ក្នុងការធ្វើអោយមានចំណាប់អារម្មណ៍ពីសំណាក់អតិថិជនដូចគ្នា។ អ្នកដំណើររបស់អ្នកនឹងមានភាពកក់ក្តៅបំផុតនៅពេលធ្វើដំណើរមិនថាថ្ងៃក្តៅយ៉ាងណានៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែ Nissan Urvan បានបំពាក់នូវបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ ទាំងខាងមុខនិងខាងក្រោយ រាងៗខ្លួនដើម្បីធានាបានថាអ្នករួមដំណើរ នឹងមានភាពត្រជាក់សុខស្រួលក្នុងពេលធ្វើដំណើរ។ ចំពោះកៅអ្នកដំណើរដែលវាជាប្រភេទកៅអីដែលមានខ្នងខាងក្រោយខ្ពស់ ងាយស្រួលក្នុងការអង្គុយបូករួមជាមួយនឹងខ្សែក្រវាត់សុវត្ថិភាពរាងៗខ្លួន ដែលវាផ្តល់នូវសុវត្ថិភាពខ្ពស់ ជាមួយភាពសុខស្រួលក្នុងការធ្វើដំណើរ។ លើសពីនេះទៅទៀតវាបានបំពាក់នូវដំបូលដែលខ្ពស់និងធំទូលាយ ដែលមានភាពស្រួលសម្រាប់អ្នកដំណើរទាំងអស់ ក្នុងការដើរចេញចូល ហើយវាក៏មានបំពាក់នូវឧបករណ៍ដាក់ពែងកាហ្វេ នៅខាងក្រោយខ្នងកៅអីទាំងអស់ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងអស់ ក្នុងដំណើរដ៏វែងឆ្ងាយ។ អតិថិជននិងសាធារណជនដែលចាប់អារម្មណ៏ អាចធ្វើការចូលរួមទស្សនារថយន្ត Nissan Urvan បាននៅតាមបណ្តាមជ្ឍមណ្ឌលតាំងរថយន្ត Nissan ទាំងអស់ ហើយរថយន្តមួយនេះ
February 16, 2019 - អន្តរជាតិ
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ អាកាសធាតុនឹងមានការប្រែប្រួលដូចខាងក្រោម ៖ – កម្រិតសីតុណ្ហភាពនឹងបន្តកើនឡើងបន្តិចបន្ថែមទៀត – នៅថ្ងៃទី ១៨ តំបន់មួយចំនួន អាចនឹងមានភ្លៀងធ្លាក់បន្តិចបន្តួច ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅពេលមេឃរកកលភ្លៀង ។
February 16, 2019 - រថយន្ត
ក្រុមហ៊ុនរថយន្ត Ferrari គ្រោងនឹងដាក់បង្ហាញរថយន្តស៊េរីចុងក្រោយមួយរបស់ខ្លួនគឺរថយន្ត Ferrari 488 Pista។ តាមរយៈប្រភពព័ត៌មានបរទេសបានឲ្យដឹងថា រថយន្តនេះអាចនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលបន្តិចសម្រាប់ប្រិយមិត្ត ដែលរង់ចាំមើលរថយន្តសេរីថ្មីរបស់ក្រុមហ៊ុន Ferrari ព្រោះថាវាមានលក្ខណៈពិសេស និងទំនើបខ្លាំងជាងការគ្រោងទុក ដែលក្រុមហ៊ុនបានប្រាប់ទៅកាន់អតិថិជនខ្លួនក្នុងពេលកន្លងមកនេះ។ Ferrari 488 Pista ជាប្រទេសរថយន្ត Hybrid ដែលប្រើម៉ាស៊ីន twin-turbo V8 មួយ រួមជាមួយនឹងម៉ូទ័រអគ្គិសនីដ៏ទំនើបមួយផង ហើយវានឹងក្លាយជារថយន្តទំនើប និងស៊ីសាំងតិចបំផុត។ ការដាក់បង្ហាញរថយន្តនេះអាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ តែប្រហែលជាមិនមែនរៀបចំនៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ដែលស្ថិតនៅក្នុងក្រុង Geneva ប្រទេសស្វីលនោះទេ តែវាអាចនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំងក្នុងការលក់ផលិតផលថ្មីមួយនេះ។ លោកអ្នកទស្សនារថយន្តសេរីថ្មីរបស់ក្រុមហ៊ុន Ferrari ដូចខាងក្រោមនេះ៖
February 16, 2019 - អន្តរជាតិ
ថៃ៖ សាលារៀនមួយនៅក្នុងប្រទេសថៃបានអបអរទិវានៃក្តីស្រលាញ់ (១៤ កុម្ភៈ) ក្នុងរូបភាពដ៏គួរឲ្យគោរពមួយ និងប្លែកពីការអបអររបស់សាធារណៈជនទូទៅ ដែលនិយមទិញផ្កាឲ្យគ្នា។ សលាបឋមសិក្សាមួយនេះមានឈ្មោះថា Theppanya ស្ថិតនៅក្នុងខេត្ត Udon Thani ភាគខាងត្បូងប្រទេសថៃ។ ជំនួសដោយការជូនផ្កាគ្នាក្នុងទិវានៃក្តីស្រលាញ់ សាលារៀនមួយនេះបានបង្កើតហ្គេមពិសេសមួយ គឺតម្រូវឲ្យគ្រូ និងសិស្សស្លៀកពាក់ឈុតក្រហម ហើយសិស្សត្រូវយក Sticker រូបបេះដូងទៅបិទលើគ្រូដែលពួកគេស្រាលាញ់ឲ្យបានច្រើនបំផុត ហើយគ្រូណាដែលទទួលបានរូបបេះដូចច្រើនជាងគេ និងក្លាយជាអ្នកឈ្នះ។ ការរៀបចំលេងហ្គាមដូចនេះត្រូវបានគេមើលឃើញថា ជារឿងល្អមួយព្រោះវាបានបណ្តុះស្មារតី ឲ្យកុមារតូចចេះស្រលាញ់ និងរីករាយជាមួយគ្រូបង្រៀន ជាជាងទៅប្រព្រឹត្តសកម្មភាពមិនល្អណាមួយនៅក្នុងថ្ងៃ ទិវានៃក្តីស្រលាញ់នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ nationmultimedia
February 16, 2019 - កីឡា
អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា៖ Neymar គួរតែឈ្នះពានរង្វាន់ធំៗជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ប្រសិនបើចង់ឈានដល់កម្រិតរបស់ស្ដេចបាល់ទាត់ Pele។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar រូបនេះឥលូវកំពុងតែធ្វើព្យុះធ្វើភ្លៀងនៅក្នុងទឹកដីបារាំង ហើយ Neymar ក៏ធ្លាប់ធ្វើឲ្យអេស្ប៉ាញកក្រើកដោយសារតែសមត្ថភាព និងទេពកោសល្យរបស់គេដែរ ដោយហេតុនេះហើយបានបញ្ជាក់ឲ្យពិភពលោកដឹងថា Neymar កំពុងក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក។ ក្រៅធ្វើព្យុះធ្វើភ្លៀងនៅក្នុងទ្វីបអឺរ៉ុប ខ្សែប្រយុទ្ធ Neymar ក៏បានជួយក្រុមជម្រើសជាតិប្រេស៊ីលជាច្រើននៅក្នុងការប្រកួតពានរង្វាន់ធំៗ ជាពិសេស Neymar ជួយឲ្យប្រេស៊ីលឈ្នះមេដាយមាស Olympic Game ទៀតផង។ នៅក្នុងបទវិភាគមួយលោក Jose Mourinho
February 16, 2019 - កីឡា
អនុប្រធានក្លឹប Manchester United លោក Ed Woodward បាននិយាយថា Manchester United មិនមានការស្វែងរកគ្រូបង្វឹកថ្មីនោះទេខណះពេលដែលរដូវកាលនេះកំពុងដំណើរការទៅមុខក្រោមការដឹកនាំដ៏ល្អរបស់លោក Solskjaer។ ក្នុងការដឹកនាំរបស់លោក Solskjaer Manchester United ហាក់មានការប្រែប្រួលច្រើនជាងមុន ដោយក្នុងការប្រកួតចំនួន ១១ ប្រកួតនៅអង់គ្លេសរបស់លោក Solskjaer គឺឈ្មះ ១០ប្រកួត និងស្មើ ១ ប្រកួត។ កំណត់ត្រាមិនស្គាល់ពាក្យថាចាញ់របស់លោកត្រូវបានបញ្ចប់ក្រោយចាញ់ Paris Saint German ក្នុងលទ្ធផល ២ទល់នឹង ០ ក្នុងក្របខណ្ឌ UEFA Champion League
February 16, 2019









