- Khmernote Media
- អន្តរជាតិ
បើយោងតាមអង្គការ NASA បានឲ្យដឹងថា នៅថ្ងៃនេះមានអាចម៍ផ្កាយដ៏ធំមួយនឹងហោះមកក្បែរនឹងផែនដី និងធ្វើដំណើរក្នុងល្បឿនប្រមាណជា ៤៩,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បើយោងតាមរបាយការណ៍របស់ NASA ដែលបានចុះផ្សាយនៅក្នុងគេហទំព័ត៌សារព័ត៌មានអេឡិចត្រូនិច Dailymail បានឲ្យដឹងថា អាចម៍ផ្កាយមួយដុំនេះមានទំហំប្រហែលនឹង Big Ben (នាឡិកាដ៏ធំនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស) ហើយអាចម៍ផ្កាយមួយដុំនេះ ត្រូវបានគេគត់សម្គាល់ និងតាមដានវាតាំងពីឆ្នាំ ២០១៣ មកម្លះ។ បើយោងតាមប្រភពដដែលនេះបានបន្តឲ្យដឹងថា អាចម៍ផ្កាយមួយដុំនេះមិនអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិនៅលើភពផែនដីនេះទេ តែសម្រាប់ក្រុមអ្នកអវកាស និងប្រព័ន្ធអវកាសមួយចំនួនអាចនឹងរងឥទ្ធពលខ្លះៗ ដូចជាការរអាក់រអួលការងារជាដើម។ សូមបញ្ជាក់ដែរថា អង្គការ NASA ធ្លាប់បានអះអាងថា កាលពី ១០០០ ឆ្នាំមុន ពិភពលោកយើងធ្លាប់រងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរម្តងរួចមកហើយពីអាចម៍ផ្កាយធំៗដូចនេះ
February 19, 2019 - អន្តរជាតិ
កំណត់ត្រាសម្រាប់ ឆ្នាំ២០១៨ នៃឧស្សាហកម្មទេសចរណ៍សិង្ហបុរី គឺមានចំនួន ១៨.៥លាននាក់ ពោលគឺកើនឡើង ៦.២ភាគរយ បើធៀបនឹង ឆ្នាំ២០១៧។ គណៈកម្មការទេសចរណ៍សឹង្ហបូរី (STB) ក៏បានឱ្យដឹងដែរថា អ្នកទេសចរមកកាន់សិង្ហបុរីនេះបានចំណាយប្រាក់ចំនួន ២៧.១ ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ២០ពាន់លានដុល្លារអាមេរិក) ដែលកើនឡើង ១ភាគរយ ពី ឆ្នាំ២០១៧ ។ ចំណែកការធ្វើដំណើរមកកាន់សិង្ហបុរីជាលក្ខណៈជំនួញ កិច្ចប្រជុំ ការលើកទឹកចិត្ត ការធ្វើសមាហរណកម្ម និងពិព័រណ៍ (ហៅកាត់ថា BTMICE) ក៏បានកើនឡើងយ៉ាងគំហុកផងដែរ។ ដោយចាប់តាំងពីខែមករា ដល់ ខែកញ្ញា ឆ្នាំមុន
February 19, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន TCL បានបង្កើតផលិតផលជាច្រើនដែលអាចបត់បែនបានលើសពីការរំពឹងទុករបស់លោកអ្នក ដូចទូរស័ព្ទអាចបត់ទៅក្រោយបាន និងបត់ទៅចំហៀង (ដូចការបូបដៃ) បានជាដើម។ អ្វីដែល TCL បានធ្វើឲ្យពិភពលោកកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ TCL ទើបតែបានបញ្ចេញនូវទូរស័ព្ទសេរីចុងក្រោយរបស់ខ្លួនដែលអាចបត់ ឲ្យជាប់នឹងកដៃបាន ហើយលោកអ្នកអាចប្រើវាធ្វើជានាឡិកា smartwatch ក៏បានដែរ។ ទូរស័ព្ទប្រភេទនេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទទូរស័ព្ទដំបូងគេនៅលើលោកដែលអាចបត់បានយ៉ាងខ្លាំងដូចនេះ។ លោកអ្នកអាចទស្សនាវីដេអូនៃទូរស័ព្ទ TCL ដែលអាចបត់ធ្វើជា smartwatch បានដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ theverge
February 18, 2019 - Nissan Auto Tech
នៅពេលដែលគេរចនារូបរាងនៃរថយន្ត Urvan អ្វីដែលគេគិតគូនោះគឺមិនមែនត្រឹមតែអតិថិជនរបស់ខ្លួននោះទេ ប៉ុន្តែគេបានគិតគូយ៉ាងខ្លាំង ចំពោះសុវត្ថិភាពអ្នកបើកបរ និងអ្នករួមដំណើរជាមួយ។ ដូច្នេះហើយអ្នកបើកបររថយន្ត Nissan Urvan ទទួលបាននូវអេក្រង់ដែលបង្ហាញមុខងារជាច្រើនដែលមានទំហំ 3.5 អ៊ីញដែលវាបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ ប្រេងសាំង និងរង្វាស់ចម្ងាយនៃបរិមាណប្រេងសាំងដែលនៅសល់ ដែលវាផ្តល់ភាពងាយស្រួលក្នុងការបើកបរផ្លូវឆ្ងាយ។ វាក៏បានបំពាក់កញ្ចក់មើលក្រោយធំ ដែលងាយស្រួលអោយអ្នកបើកបរមើលឃើញច្បាស់នូវឧបសគ្គទាំងឡាយ នៅខាងក្រោយរថយន្ត។ ប្រព័ន្ធសុវត្ថិភាពមានភ្ជាប់មកជាមួយលក្ខណៈស្តង់ដារ: •ផ្លិតទឹកខាងក្រោយ ងាយស្រួលក្នុងការជូតសម្អាតភាពកខ្វក់នៅលើកញ្ចក់ក្រោយ • ពោងសុវត្ថិភាពនៅផ្នែកខាងមុខ២គ្រាប់ ដែលមានសមត្ថភាពខ្ពស់ •ប្រពន្ធ័ហ្វ្រាំង (ABS) ដែលជួយទប់ស្កាត់ការហានិភ័យពេលយើងជាន់ហ្វ្រាំងបន្ទាន់ណាមួយ •ប្រព័ន្ធជំនួយហ្វ្រាំង (BA) ដែលបង្កើនកំលាំងហ្វ្រាំង ក្នុងពេលមានហេតុការណ៍បន្ទាន់ណាមួយ •មានសោសុវត្ថិភាពកូនក្មេង ដែលការពារមិនអោយក្មេងទាញទ្វាចេញបានពេលកំពុងធ្វើដំណើរ រចនាសម្ព័ន្ធ
February 18, 2019 - រថយន្ត
Rolls-Royce Cullinan គឺជាប្រភេទរថយន្ត SUV ដ៏ប្រណិតបំផុត និងជារថយន្ត SUV ដំបូងបំផុត ដែលក្រុមហ៊ុន Rolls-Royce Motor Cars បានផលិតផងដែរ ហើយរថយន្តប្រភេទនេះបានបង្ហាញខ្លួនជាផ្លូវការតាំងពីខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ។ ឈ្មោះថា Cullinan ត្រូវបានក្រុមហ៊ុន Rolls-Royce យកតាមប្រភេទពេជ្រ Cullinan Diamond ដែលមានគុណភាពខ្ពស់ជាងគេបំផុតមិនធ្លាប់មានពីមុន។ បើគិតថាលំដាប់លំដោយរបស់រថយន្ត Rolls-Royce គឺស៊េរី Phantom ឈរនៅលំដាប់កំពូល ហើយស៊េរី Cullinan ឈរនៅលំដាប់ទី២ បន្ទាប់មកទើបស៊េរី Ghost។ Rolls-Royce Cullinan មានកម្លាំងម៉ាស៊ីន
February 18, 2019 - អន្តរជាតិ
កប៉ាល់ទីតានិចទី ២ ដែលកំពុងតែសាងសង់នៅក្នុងប្រទេសចិននោះ ត្រូវបានគេរាយការណ៍ថា នឹងចម្លងម៉ូតតាមកប៉ាល់ ទីតានិចទី ១ ដែលបានលិចកាលពីជាង ១០០ ឆ្នាំមុន គ្រប់យ៉ាងតែម្តង។ បន្ថែមពីនេះទៅទៀត កប៉ាល់ទីតានិចទី ២ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិននៅឆ្នាំ ២០១៦ ក្រោមការសាងសង់របស់ក្រុមហ៊ុនចិនដ៏ធំមួយ។ កប៉ាល់មួយនេះ នឹងមានប្រវែង ២៦៩,០៦ ម៉ែត្រ និងទទឹង ២៨,១៩ ម៉ែត្រ ប្រើប្រាស់ដែកប្រមាណជា ៥០ ០០០ តោន និងត្រូវចំណាយទឹកប្រាក់សរុបប្រមាណជា ១៦០ លានដុល្លារ។ តាមរូបភាពជាក់ស្ដែង
February 18, 2019 - អន្តរជាតិ
ជប៉ុនត្រូវបានគេចាក់ទុកថាប្រទេសមួយ ដែលសម្បូរមនុស្សឆ្លាតបំផុត នេះបើយោងតាមរបាយការណ៍ក្នុងគេហទំព័រ VoucherCloud ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ មានកត្តា ៣ យ៉ាងដែលជំរុញឲ្យជប៉ុនក្លាយជាប្រទេសទី ១ មានប្រជាជនវ័យឆ្លាតបំផុតនោះគឺដោយសារគេបានរកឃើញថា ជនជាតិជប៉ុនបានទទួលពាន Nobel Prize ច្រើន, កម្រិត IQ ជាមធ្យមរបស់ជនជាតិជប៉ុនខ្ពស់ និងពិន្ទុជាធម្យមរបស់សិស្សជប៉ុនគឺល្អប្រសើរជាងគេបើធៀបទៅនឹងប្រទេសផ្សេងទៀត។ យោងតាមការសិក្សាបានបង្ហាញថា មានប្រជាជនជប៉ុនចំនួន ២៦ នាក់បានទទួលពានរង្វាន់ Nobel Prize ហើយបើគិតជាធម្យម IQ របស់ប្រជាជនជប៉ុនគឺមានកម្រិត ១០៤,២។ ចំពោះលិទ្ធផលសិក្សារបស់សិស្ស និស្សិតជប៉ុនវិញ ក៏ទទួលបានផលល្អប្រសើរដែរ។ ខាងក្រោមនេះជាចំណាត់ថ្នាក់របស់ប្រទេសដែលត្រូវបានគេចាត់ទុកថាប្រទេសដែលមាន ប្រជាជនវ័យឆ្លាតបំផុត ឬអាចហៅថាជាប្រទេសឆ្លាតបំផុតទាំង
February 18, 2019 - PR
(ភ្នំពេញ)៖ ពិតជាអស្ចារ្យគ្រាន់តែជាអ្នកតំណាងលក់ឡេៗថែរក្សាសម្រស់ Firmax3 សោះ! លេងម្ចាស់ក្រុមហ៊ុន RF3 World ប្រទេសម៉ាឡេស៊ីបានធ្វើតាមការសន្យានៃគម្រោងផែនការដោយប្រគល់រង្វាន់លើកចិត្តនូវវីឡាដ៏ធំតម្លៃជិត៤០ម៉ឺនដុល្លារដល់ប្រធានតំណាងចែកចាយនៅកម្ពុជា គឺ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ។ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុន RF3 World កម្ពុជា និងលោក Dato Sri Nazeri Bin Omar ប្រធានធំក្រុមហ៊ុន Rf3 World អន្តរជាតិ
February 18, 2019 - បច្ចេកវិទ្យា
នៅថ្ងៃ ទី២០ ខែកុម្ភៈ នេះ Xiaomi ត្រូវបានគេរំពឹងថា នឹងបង្ហាញទូរស័ព្ទស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Mi9 ។ ប៉ុន្តែយ៉ាងណាក៏ដោយ Xiaomi ហាក់ដូចជាមិនអាចរង់ចាំយូរតទៅទៀតទេ ដោយនាយកប្រតិបត្តិ និងសហស្ថាបនិករបស់ក្រុមហ៊ុនបានបង្ហោះនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូនចុងក្រោយមួយនេះ ដែលទាក់ទិនដូចជា៖ ពណ៌ គំរូ កាមេរ៉ា និង Specs របស់វាផងដែរ។ យោងតាម XDA ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់ខ្លួន នឹងត្រូវបានបំពាក់ដោយបន្ទះឈីបចុងក្រោយបំផុត និងល្អបំផុតរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 855
February 18, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៤០០រៀលក្នុងមួយលីត្រ ចំណែកឯតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៤៥០រៀល ហើយតម្លៃនេះមានការកើនឡើងបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា មានតម្លៃ ៣,៣៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣,៤០០រៀលក្នុងមួយលីត្រ៕
February 18, 2019









