ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    NASA ៖ ថ្ងៃនេះអាចនឹងមានអាចម៍ផ្កាយដ៏ធំមួយនឹងហោះមកក្បែរនឹងផែនដី

    BY Khmernote Media February 19, 2019
    NASA ៖ ថ្ងៃនេះអាចនឹងមានអាចម៍ផ្កាយដ៏ធំមួយនឹងហោះមកក្បែរនឹងផែនដី

    បើយោងតាមអង្គការ NASA បានឲ្យដឹងថា នៅថ្ងៃនេះមានអាចម៍ផ្កាយដ៏ធំមួយនឹងហោះមកក្បែរនឹងផែនដី និងធ្វើដំណើរក្នុងល្បឿនប្រមាណជា ៤៩,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បើយោងតាមរបាយការណ៍របស់ NASA ដែលបានចុះផ្សាយនៅក្នុងគេហទំព័ត៌សារព័ត៌មានអេឡិចត្រូនិច Dailymail បានឲ្យដឹងថា អាចម៍ផ្កាយមួយដុំនេះមានទំហំប្រហែលនឹង Big Ben (នាឡិកាដ៏ធំនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស) ហើយអាចម៍ផ្កាយមួយដុំនេះ ត្រូវបានគេគត់សម្គាល់ និងតាមដានវាតាំងពីឆ្នាំ ២០១៣ មកម្លះ។

    បើយោងតាមប្រភពដដែលនេះបានបន្តឲ្យដឹងថា អាចម៍ផ្កាយមួយដុំនេះមិនអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិនៅលើភពផែនដីនេះទេ តែសម្រាប់ក្រុមអ្នកអវកាស និងប្រព័ន្ធអវកាសមួយចំនួនអាចនឹងរងឥទ្ធពលខ្លះៗ ដូចជាការរអាក់រអួលការងារជាដើម។ សូមបញ្ជាក់ដែរថា អង្គការ NASA ធ្លាប់បានអះអាងថា កាលពី ១០០០ ឆ្នាំមុន ពិភពលោកយើងធ្លាប់រងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរម្តងរួចមកហើយពីអាចម៍ផ្កាយធំៗដូចនេះ ដូចនេះហើយទើបពេលបច្ចុប្បន្ននេះគេយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហាអាចម៍ផ្កាយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay