ការសិក្សាបានបង្ហាញថា ជប៉ុនជាប្រទេសវ័យឆ្លាតបំផុតនៅលើពិភពលោក
ជប៉ុនត្រូវបានគេចាក់ទុកថាប្រទេសមួយ ដែលសម្បូរមនុស្សឆ្លាតបំផុត នេះបើយោងតាមរបាយការណ៍ក្នុងគេហទំព័រ VoucherCloud ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ មានកត្តា ៣ យ៉ាងដែលជំរុញឲ្យជប៉ុនក្លាយជាប្រទេសទី ១ មានប្រជាជនវ័យឆ្លាតបំផុតនោះគឺដោយសារគេបានរកឃើញថា ជនជាតិជប៉ុនបានទទួលពាន Nobel Prize ច្រើន, កម្រិត IQ ជាមធ្យមរបស់ជនជាតិជប៉ុនខ្ពស់ និងពិន្ទុជាធម្យមរបស់សិស្សជប៉ុនគឺល្អប្រសើរជាងគេបើធៀបទៅនឹងប្រទេសផ្សេងទៀត។
យោងតាមការសិក្សាបានបង្ហាញថា មានប្រជាជនជប៉ុនចំនួន ២៦ នាក់បានទទួលពានរង្វាន់ Nobel Prize ហើយបើគិតជាធម្យម IQ របស់ប្រជាជនជប៉ុនគឺមានកម្រិត ១០៤,២។ ចំពោះលិទ្ធផលសិក្សារបស់សិស្ស និស្សិតជប៉ុនវិញ ក៏ទទួលបានផលល្អប្រសើរដែរ។ ខាងក្រោមនេះជាចំណាត់ថ្នាក់របស់ប្រទេសដែលត្រូវបានគេចាត់ទុកថាប្រទេសដែលមាន ប្រជាជនវ័យឆ្លាតបំផុត ឬអាចហៅថាជាប្រទេសឆ្លាតបំផុតទាំង ១០ នៅលើពិភពលោក៖
១. ជប៉ុន
២. ស្វីស
៣. ចិន
៤. អាមេរិក
៥. ហូល្លង់
៦. រុស្សី
៧. បែលហ្សិក
៨. អង់គ្លេស
៩. កាណាដា
១០. កូរ៉េខាងត្បូង៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark