អន្តរជាតិ
សូមប្រុងប្រយ័ត្នពីបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានប៉ុន្មានថ្ងៃខាងមុខនេះ
BY Khmernote Media
February 16, 2019
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ អាកាសធាតុនឹងមានការប្រែប្រួលដូចខាងក្រោម ៖
– កម្រិតសីតុណ្ហភាពនឹងបន្តកើនឡើងបន្តិចបន្ថែមទៀត
– នៅថ្ងៃទី ១៨ តំបន់មួយចំនួន អាចនឹងមានភ្លៀងធ្លាក់បន្តិចបន្តួច ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅពេលមេឃរកកលភ្លៀង ។
