ក្មេងប្រុសដែលធ្លាប់មានទម្ងន់១៩០.៥គីឡូ ធ្ងន់ជាងគេលើពិភពលោក ពេលនេះអាចសម្រកគីឡូបានយ៉ាងច្រើនមិនគួរអោយជឿ
ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ឈ្មោះ Arya Perman ត្រូវបានគេចាត់ទុកជាក្មេងដែលមានទំងន់ធ្ងន់ជាងគេលើពិភពលោក។ ក្មេងប្រុសម្នាក់នេះត្រូវបានគេដឹងថាមកពី ភាគខាងលិច Java ប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលដែល Araya Permana អាយុ១០ឆ្នាំ គាត់មានទម្ងង់សរុប ១៩០.៥គីឡូក្រាម ដោយសារតែទម្ងន់ដល់ធ្ងន់នេះធ្វើអោយ Permana មិនអាចដើររួចនិងលេងជាមួយមិត្តភ័ក្ដបានទេ។ Permana កាលពីមុនបានញាំអាហារដល់ទៅប្រាំពេលក្នុងមួយថ្ងៃ ក្នុងនោះអាហារតែគាត់ញាំរួមមាន សាច់ត្រី សាច់គោ និងសណ្ដែកជាដើម។
បន្ទាប់ពីផ្លាស់ប្ដូររបបអាហារ មកញាំតែអាហារដែលគ្មានជាតិខ្លាញ់និងធ្វើលំហាត់ប្រាណទៀងទាត់ Permana អាចស្រកគីឡូបានដល់ទៅជិត ៧៦.២គីឡូក្រាម។ ពេលនេះ Permana អាចដើរទៅរៀន និងលេងកីឡាផ្សេងៗបានហើយ។ ហើយកាលពីឆ្នាំមុន Permana ក៏ធ្លាប់បានឆ្លងកាត់ការវះកាត់ផងដែរ ការវះកាត់នោះអាចធ្វើអោយគាត់ស្រកបានដល់ទៅ ១៩គីឡូក្រាម ប៉ុន្ដែវាមានផលប៉ះពាល់ដល់របបអាហាររបស់ Permana ជាខ្លាំង ធ្វើអោយគាត់ញាំអាហារបានត្រឹមតែ៤ស្លាបព្រាបាយនិងញាំទឹកដោះគោបានបន្ដិចបន្ដួចប៉ុណ្ណោះ។ ពេលនេះឪពុកម្ដាយរបស់ Permana បង្ហាញសេចក្ដីរីករាយជាខ្លាំងដែលកូនប្រុសរបស់ពួកគាត់មានសុខភាពល្អ អាចត្រលប់មករកសភាពធម្មតាវិញ៕

