ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនមួយនៅថៃបានអបអរទិវានៃក្តីស្រលាញ់ក្នុងរូបភាពប្លែកពីគេ និងគួរឲ្យគោរពមួយ

    BY Khmernote Media February 16, 2019
    សាលារៀនមួយនៅថៃបានអបអរទិវានៃក្តីស្រលាញ់ក្នុងរូបភាពប្លែកពីគេ និងគួរឲ្យគោរពមួយ

    ថៃ៖ សាលារៀនមួយនៅក្នុងប្រទេសថៃបានអបអរទិវានៃក្តីស្រលាញ់ (១៤ កុម្ភៈ) ក្នុងរូបភាពដ៏គួរឲ្យគោរពមួយ និងប្លែកពីការអបអររបស់សាធារណៈជនទូទៅ ដែលនិយមទិញផ្កាឲ្យគ្នា។​ សលាបឋមសិក្សាមួយនេះមានឈ្មោះថា Theppanya  ស្ថិតនៅក្នុងខេត្ត Udon Thani ភាគខាងត្បូងប្រទេសថៃ។ ជំនួសដោយការជូនផ្កាគ្នាក្នុងទិវានៃក្តីស្រលាញ់ សាលារៀនមួយនេះបានបង្កើតហ្គេមពិសេសមួយ គឺតម្រូវឲ្យគ្រូ និងសិស្សស្លៀកពាក់ឈុតក្រហម ហើយសិស្សត្រូវយក Sticker រូបបេះដូងទៅបិទលើគ្រូដែលពួកគេស្រាលាញ់ឲ្យបានច្រើនបំផុត ហើយគ្រូណាដែលទទួលបានរូបបេះដូចច្រើនជាងគេ និងក្លាយជាអ្នកឈ្នះ។

    ការរៀបចំលេងហ្គាមដូចនេះត្រូវបានគេមើលឃើញថា ជារឿងល្អមួយព្រោះវាបានបណ្តុះស្មារតី ឲ្យកុមារតូចចេះស្រលាញ់ និងរីករាយជាមួយគ្រូបង្រៀន ជាជាងទៅប្រព្រឹត្តសកម្មភាពមិនល្អណាមួយនៅក្នុងថ្ងៃ ទិវានៃក្តីស្រលាញ់នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nationmultimedia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay