ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើទៅលេងប្រទេសថៃ កុំចេះតែជក់បារីផ្តេសផ្តាស់ ប្រយ័ត្ននាំទុក្ខដាក់ខ្លួន

    BY Khmernote Media February 15, 2019
    បើទៅលេងប្រទេសថៃ កុំចេះតែជក់បារីផ្តេសផ្តាស់ ប្រយ័ត្ននាំទុក្ខដាក់ខ្លួន

    ថៃ៖​ ប្រសិនបើអ្នកធ្វើដំណើរទៅប្រទេសថៃសូមចងចាំថា ពួកគេមានច្បាប់ថ្មីស្តីពីការជក់បារីតាំងពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ មកម្ល៉េះ។ ការផាកពិន័យជាប្រាក់គឺ ៥,០០០បាត (ប្រហែល ១៦០ដុល្លារអាមេរិក) សម្រាប់ពិរុទ្ធជន! ដូច្នេះអ្នកដែលជក់បារីសូមប្រុងប្រយ័ត្ន និងជក់បារីឱ្យមានសណ្តាប់ធ្នាប់។

    កន្លែងដែលត្រូវហាមឃាត់មានដូចជា៖ គ្រឹះស្ថានជួល ខុនដូរ ហាងស្រា (Pubs) ខារ៉ាអូខេ អាគារសាសនា អគារភោជនីយដ្ឋាន ហាងបោកគក់ កន្លែងចតឡាន រោងកុន កន្លែងស្ប៉ា កន្លែងធ្វើសរសៃបែបថៃ បរិវេណមន្ទីរពេទ្យ&គ្លីនិក អាងហែលទឹក សាលារៀន សួនច្បារ ទីផ្សារ ចំណតឡានក្រុង -ល-។

    យោងទៅតាមសារពត៌មាន Thaiger បានឱ្យដឹងថា ក្រសួងសុខាភិបាលថៃបានប្រកាសថា ច្បាប់ថ្មីនេះមានន័យថា អ្នកជក់បារីយ៉ាងហោចណាស់ត្រូវជក់បារីចម្ងាយ ៥ម៉ែត្រ ពីច្រកចូល ឬចេញ ពីអគារសាធារណៈដែលបានហាមឃាត់ណាមួយ។ ដូច្នេះហើយអ្នកជក់បារីគឺ មិនអាចចេះតែអុជ និងជក់បារីស្រេចតែចិត្តនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay