អន្តរជាតិ
ម្ចាស់ឆ្កែមិនគួរទម្លាប់ដាក់ឆ្អឹងឱ្យវាស៊ីនោះទេ ប្រយ័ត្នពួកវាធ្លាក់ខ្លួនឈឺដូចករណីមួយនេះ
BY Khmernote Media
February 16, 2019
វាជារឿងធម្មតាសម្រាប់ម្ចាស់ឆ្កែ ដែលពួកគេតែងតែដាក់ឆ្អឹងសល់ពីចានរបស់ពួកគេឱ្យទៅឆ្កែ។ ប៉ុន្តែតើអ្នកដឹងទេថា ការធ្វើបែបនេះអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដល់សត្វឆ្កែរបស់អ្នក? ជាក់ស្ដែងថ្មីៗនេះមន្ទីរពេទ្យសត្វមួយនៅកោះតៃវ៉ាន់ បានធ្វើការវះកាត់ឱ្យឆ្កែមួយក្បាលដែលម្ចាស់វាចូលចិត្តឱ្យវាស៊ីឆ្អឹង។ ក្រុមបសុពេទ្យក៏បានវះកាត់យកឆ្អឹងដែលមិនអាចកិនរំលាយពីក្នុងពោះរបស់វាចំនួន ១.៣គីឡូក្រាម។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកឯកទេសខាងពេទ្យសត្វម្នាក់ឈ្មោះ Donna Solomon ដែលជាម្ចាស់នៃមជ្ឈមណ្ឌលពេទ្យសត្វនៃទីក្រុងឈីកាហ្គោបាននិយាយនៅក្នុងអត្ថបទរបស់គាត់ថា ឆ្អឹងដែលអ្នកដាក់ឱ្យឆ្កែអាចបណ្តាលឱ្យពួកវាមានបញ្ហាដូចជា៖ ធ្មេញបាក់ដោយសារបាក់តេរី រយះអណ្តាត រាករូស ការដាច់រហែកនៃក្រពះពោះវៀន និងហូរឈាមចេញពីរន្ធគូថរបស់ពួកវា -ល- ដូច្នេះអ្នកមិនគួរដាក់ឆ្អឹងរឹងៗឱ្យវាស៊ីនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz