ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជីវិតសងជីវិត! តុលាការកាត់ទោសប្រហារជីវិតជនព្រៃផ្សៃ ដែលចាប់រំលោភ ហើយសម្លាប់នារីវ័យក្មេង

    BY Khmernote Media February 16, 2019
    ជីវិតសងជីវិត! តុលាការកាត់ទោសប្រហារជីវិតជនព្រៃផ្សៃ ដែលចាប់រំលោភ ហើយសម្លាប់នារីវ័យក្មេង

    អតីតអ្នកបើកបរឲ្យក្រុមហ៊ុន​ Didi ក្នុងប្រទេសចិន ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសប្រហារជីវិត ជុំវិញករណី ដែលជនល្មើសបានចាប់រំលោភ ប្លន់យកប្រាក់ និងសម្លាប់ស្ត្រីជាអ្នកដំណើរម្នាក់កាលពីខែ សីហា ឆ្នាំ ២០១៨ កន្លងទៅនេះ។ បុរសជាជនល្មើសមានឈ្មោះថា Zhong Yuan អាយុ ២៧ ឆ្នាំ​ ហើយចំណែកឯស្ត្រីជាជនរងគ្រោះមានឈ្មោះថា Zhao អាយុ ១៩ ឆ្នាំ។ ក្នុងថ្ងៃកើតហេតុស្ត្រីរងគ្រោះបានប្រើប្រាស់សេវាដឹកជញ្ជូនរបស់ក្រុមហ៊ុន Didi ដើម្បីធ្វើដំណើរតែម្នាក់ឯងទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិរបស់នាង តែពេលនោះអ្នកបើកបរបែរជាដឹកនាងទៅដល់កន្លែងស្ងាត់មួយ ដើម្បីចាប់រំលោភនាង ប្លន់យកប្រាក់របស់នាងអស់ និងក្រោយមកក៏បានសម្លាប់នាង និងយកសាកសពទៅបោះចោល នៅក្បែជើងភ្នំ។

    យ៉ាងណាក្តី មុនពេលកើតស្រ្តីជាជនរងគ្រោះ បានផ្ញើរសារប្រាប់មិត្តភក្តិនាងអំពីហេតុការណ៍នេះ ទើបគេអាចប្តឹង និងចាប់ខ្លួនជនល្មើសនៅក្រោយពេលកើតហេតុបានមួយថ្ងៃ។ តាមការសាកសួររបស់ប៉ូលិសបានឲ្យដឹងថា ជនល្មើសបានជំពាក់លុយគេជាច្រើន ទើបសម្រេចធ្វើដូចនេះយកលុយទៅសងគេ ដើម្បីកុំឲ្យម្ចាស់បំណុលមករករឿងគេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay