រន្ធត់ណាស់! ប្តីចតឡានចាំប្រពន្ធ និងកូនចូលទិញនំនៅចិញ្ចើមផ្លូវ ស្រាប់តែត្រូវរថយន្តហ៊ឺយ៉ាន់ដាយដាច់ហ្វ្រាំងមកបុក ហើយក្រឡាប់សង្កត់ពីលើស្លាប់ប្តីក្នុងរថយន្តតែម្តង
ស្រុកកំពង់សីលា-(ដំណឹងបន្ថែមករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះបន្តគ្នា) របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងវេលាម៉ោង 10 និង13នាទីព្រឹក ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2019 លើផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រលេខ 141-142 ចំណុចថ្នល់បំបែកស្រែអំបិល ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រៈសីហនុ បង្កដោយរថយន្តដឹកសុីម៉ង់ត៌ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ធំ 3A-1369 មានទិសដៅចេញពីកំពង់ផែស្រុកស្រែអំបិលទៅភ្នំពេញ មកដល់ចំណុចកេីតហេតុរថយន្តចុះពីចំណុចថ្នល់បំបែកផ្លូវជាតិលេខ 48 ឆ្លងចូលផ្លូវជាតិលេខ 4 ដាច់ហ្វ្រាំងក៍បានបុករថយន្ត04គ្រឿងផ្សេងទៀត ដែលចតនៅចិញ្ចេីមផ្លូវគ្រួសក្រហម បណ្តាលអោយមនុស្សម្នាក់ ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ និងខូចខាតរថយន្តចំនួន05គ្រឿង។
1-រថយន្តធំដឹកសុីម៉ង់ត៌ អ្នកបេីកបរ ឈ្មោះ សាទ ម៉ា ភេទប្រុស អាយុ 38ឆ្នាំ មានទីលំនៅភូមិ ភ្នំដី ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ។
2- រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-2821 អ្នកបេីកបរដោយឈ្មោះ សុទ រិទ្ធី ភេទប្រុស អាយុ 38ឆ្នាំ មានទីលំនៅភូមិ 04 សង្កាត់លេខ 04 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចតនៅលើចិញ្ចើមផ្លូវគ្រួសក្រហម ចាំប្រពន្ធ និងកូន ចុះទៅទិញចំណីអាហារ ក៏ត្រូវបុក បណ្តាលឲ្យក្រឡាប់សង្កត់ពីលើ ស្លាប់ក្នុងរថយន្តតែម្ដង
3/ រថយន្តម៉ាកហុីយ៉ុនដាយជាងមួយតោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2W-0660 ចតនៅលើចិញ្ចើមផ្លូវគ្រួសក្រហម។
4/ រថយន្តម៉ាកហុីយ៉ុនដាយជាងមួយតោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2J-1267 ចតនៅចិញ្ចេីមផ្លូវគ្រួសក្រហម។
5/ រថយន្តធុនតូច ម៉ាក ALTO. SUZUKI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-0885 ចតនៅចិញ្ចេីមផ្លូវគ្រួសក្រហម។ ក្រោយកើតហេតុអ្នករបួសសមត្ថកិច្ចបញ្ជូនតាមរថយន្តសង្រ្គោះយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ ចំណែករថយន្តទាំង05គ្រឿង ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីបន្តនិតិវិធី រីឯសាកសពរៀបចំជូនទៅគ្រួសារទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីយ៍៕

ប្រភព៖ លោក Huy Bunleng, Amchantha Sihanoukville






