ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង្ក្រាបទីតាំងជួញដូរផ្លូវភេទ០៣កន្លែង ដែលជារបស់ជនជាតិចិនឃាត់ខ្លួនបានមនុស្សជិត៤០នាក់

    BY Khmernote Media February 22, 2019
    បង្ក្រាបទីតាំងជួញដូរផ្លូវភេទ០៣កន្លែង ដែលជារបស់ជនជាតិចិនឃាត់ខ្លួនបានមនុស្សជិត៤០នាក់

    ក្រុងព្រះសីហនុ- នគរបាលខេត្តព្រះសីហនុបានបង្ក្រាបទីតាំងពេស្យាចាធ្វើអាជីវកម្ម ដោយជនជាតិចិនចំនួន០៣កន្លែង កាលពីយប់រំលង អាធ្រាតឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៣៨នាក់ក្នុងនោះមានជនជាតិចិនចំនួន២៣នាក់ (បុរសចំនួន១១នាក់) និងស្ត្រីជនជាតិថៃចំនួន១៥នាក់។ មន្ត្រីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអោយដឹងថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការឆ្មក់ចូលទីតាំងជួញដូរផ្លូវភេទចំនួន០៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣៨នាក់ ក្នុងនោះមាននបុរសចំនួន១១នាក់ និងបានរកឃើញវត្ថុតាងមួយចំនួន ដែលបានបំរើអោយបទល្មើសខាងលើ ក្នុងនោះមានស្រោមអនាម័យប្រើប្រាស់រួចហើយ និង ស្រោមអនាម័យមិនទាន់ប្រើជាច្រើនផងដែរ។

    បើតាមនគរបាលបញ្ជាក់ថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូរផ្លូវភេទនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បើទោះជាបុរសជនជាតិចិនដែលនគរបាលបានឃាត់ខ្លួនទាំង១១នាក់នោះ ពុំទាន់ឆ្លើយសារភាពយ៉ាងណាក្តី៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay