ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រើធម៌ក្តៅហើយ! អត់និយាយច្រើនទេ រថយន្តចតលើចិញ្ចើមផ្លូវផ្តេសផ្តាស អូសយកទៅពិន័យតែម្តង

    BY Khmernote Media February 21, 2019
    ប្រើធម៌ក្តៅហើយ! អត់និយាយច្រើនទេ រថយន្តចតលើចិញ្ចើមផ្លូវផ្តេសផ្តាស អូសយកទៅពិន័យតែម្តង

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃប្រហស្បតិ៍ ទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង ៨ និង៣០នាទីនាទីដល់ម៉ោង ១១ និង០០នាទី លោក យស យុទ្ធី អភិបាលរងស្តីទី លោក អែម សម្បត្តិ ប្រធានការិយាល័យសណ្ដាប់ធ្នាប់ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានសហការចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជាមួយការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ជាពិសេសធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ ។

    ជាលទ្ធផល សមត្ថកិច្ច ស្ទួចរថយន្តបានចំនួន ០៥ គ្រឿង បញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍សណ្ដាប់ធ្នាប់ រាជធានីភ្នំពេញដេីម្បីធ្វើការអប់រំណែនាំ៕

    រូបភាព៖ រដ្ឋបាល ខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay