រុឺម៉កកង់មានសរុបចំនួន ២៤.៤២៩គ្រឿង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំដោះស្រាយបញ្ហា និងត្រួតពិនិត្យបច្ចេកទេសក្នុងការបើកបរ
វិស័យដឹកជញ្ជូននៅក្នុងស្រុកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងគួរអោយកត់សម្គាល់ ជាពិសេសមានក្រុមហ៊ុនដឹកជញ្ជូនតាមរយៈ app ជាច្រើន កំពុងតែដំណើរការនៅក្នុងប្រទេសកម្ពុជា។ ខណៈដែលមានអ្នកប្រកបអាជីវកម្មផ្នែកសេវាដឹកជញ្ជូនច្រើន ក្នុងនោះបញ្ហាក៏កាន់តែមានច្រើន ជាពិសេសនៅពេលយប់ព្រលប់តែម្តង។
ដោយនារសៀលថ្ងៃសុក្រ ០៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអាជីវកម្មសេវាដឹកជញ្ជូនអតិថិជនតាមរយៈApp ក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងការបើកបរ។ អ្នកប្រកបអាជីវកម្មទាំងអស់ត្រូវមានបណ្ណបើកបរ បណ្ណសំគាល់ខ្លួន ស្លាកលេខយានជំនិះ និងត្រូវធានាឲ្យបាននូវសុខសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនរាល់ពេលធ្វើដំណើរ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ គួរបញ្ជាក់ថា យោងតាមសិ្ថតិ រុឺម៉កកង់៣ឥណ្ឌា មានសរុបចំនួន ២៤.៤២៩គ្រឿង៕
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ


