Khmernote Media
  • អន្តរជាតិ

    ប្រសិនបើអ្នក ដែលជាស្រី្តភេទទន់ខ្សោយកំពុងសិ្ថតនៅក្នុងស្ថានភាពត្រូវគេបង្ខំចាប់រំលោភ តើអ្នកនឹងរកវិធីមួយណា ដើម្បីការពារខ្លួន? តដៃ? សម្ងំយំ? ឬសម្លាប់ខ្លួន? សម្រាប់អ្នកគ្រូបង្រៀនជនជាតិថៃដ៏វ័យឆ្លាតម្នាក់វិញបានជ្រើសរើសវិធីធ្វើពុតជាស្លាប់ ដើម្បីគេចចេញពីការចាប់រំលោភ ហើយវាពិតជាមានប្រសិទ្ធិភាពអាចជួយគាត់បានប្រាកដមែន។ អ្នកគ្រូបង្រៀន និងជាជនរងគ្រោះរូបនេះរស់នៅក្នុងខេត្ត Sisaket ភាគខាងជើងប្រទេសថៃ។ តាមសំដីរៀបរាប់របស់គាត់នៅក្នុងស្ថានីយ៍ប៉ូលិស Ban Don Aow បានឲ្យដឹងថា នៅក្នុងយប់នៃថ្ងៃកើតហេតុគាត់នៅផ្ទះម្នាក់ឯង ហើយក្នុងយប់នោះមានចោរម្នាក់បានចូលទៅលួចឥវ៉ាន់នៅក្នុងផ្ទះរបស់គាត់ ដោយឃើញគាត់នៅម្នាក់ឯងចោរនោះបានព្យាយាមរំលោតគាត់តែម្តង។ ស្ត្រីរងគ្រោះបានបន្តថា មុខដំបូងគាត់បានព្យាយាមតដៃជាមួយចោរ តែក៏ត្រូវចោរវាយយ៉ាងដំណំ ហើយ​ខណៈនោះគាត់ក៏សម្រេចធ្វើពុតជាស្លាប់តែម្តង។ ពេលចោរឃើញគាត់ដេកស្លាប់ដូចនេះ ចោរក៏សម្រេចមិនរំលោភគាត់ ហើយក៏រត់គេចខ្លួនបាត់ទៅ។ អ្នកប្រើប្រាស់បណ្តាញសង្គម ថៃជាច្រើនបានថ្លែងនូវការសរសើរ ចំពោះភាពវ័យឆ្លាតរបស់ស្ត្រីជនរងគ្រោះខាងលើ ហើយរហូតមកទល់នឹងពេលនេះខាងប៉ូលិសកំពុងស្វែងរកតាមចាប់ចោរនោះមកទទួលទោសតាមផ្លូវច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts

    September 11, 2018
  • កីឡា

    ទោះបីជាការប្រកួតរបស់ក្រុមគោព្រៃកម្ពុជាបញ្ចប់ដោយលទ្ធផលចាញ់ម៉ាឡេស៊ីក៏ដោយ ប៉ុន្ដែពលរដ្ឋខ្មែរមួយចំនួនធំបានកែឥរិយាបទ ដែលមិនសរសើរមិនបាន គឺបន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ីរួចពហុកីឡាដ្ឋានអូឡាំពិក ដែលធ្លាប់តែមានសំរាមរាយប៉ាយក្រោយបញ្ចប់ការប្រកួតនោះ បែរជាស្អាតគ្មានសំរាមធ្វើឲ្យសោភ័ណភាពរបស់ពហុកីឡាដ្ឋានជាតិកាន់តែស្អាត។ យោងតាមគណនីហ្វេកប៊ុកមួយឈ្មោះ Chheng Veayo បានបង្ហោះទិដ្ឋភាពក្រោយការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជានិងម៉ាឡេស៊ីនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកមើលទៅប្លែកភ្នែកមែនទែន ដោយជុំវិញបរិវេណកីឡាដ្ឋានជាតិ និងកន្លែងអង្គុយទស្សនាការប្រកួតនោះគ្មានសម្រាមដូចមុនទេ ពោរគឺពេលនេះប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្ដូរផ្នត់គំនិតច្រើនដោយពួកគេនាំគ្នាប្រមូលសម្រាមយកទៅបោះចោលបន្ទាប់ពីការប្រកួតបញ្ចប់។ អត្ថបទ៖ បុត្រ រូបភាព៖ Chheng Veayo

    September 11, 2018
  • PR

    កំពូលការប្រគំតន្ត្រីដ៏កក្រើកអស្ចារ្យ Huawei Nova3i Star Concert កាន់តែខិតជិតមកដល់ហើយនាថ្ងៃ 15 ខែកញ្ញា នេះ ដែលមានការចូលរួមពីកំពូលតារាចម្រៀងជួរមុខរបស់កម្ពុជាជាច្រើនរូប ដោយអ្នកគាំទ្រទាំងអស់ក៏អាចមានឱកាសឈ្នះសំបុត្រ VIP ចូលរួមជួប idol សំណព្វចិត្តរបស់អ្នកផងដែរ ថែមទាំងមិនចាំបាច់ចំណាយលុយរាប់រយដុល្លារក្នុងការទិញទូរសព្ទ័ដើម្បីបានសំបុត្រ VIP នោះទេ។ លក្ខខណ្ឌងាយៗដើម្បីឈ្នះសំបុត្រ VIP ចូលរួមទស្សនាការប្រគំតន្ត្រី Huawei Nova3i Star Concert៖ 1. ចុច Like Page: Huawei Mobile (KH) តាម ខាងក្រោមនេះ

    September 11, 2018
  • សង្គម

    កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨ សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ចប់សព្វគ្រប់ទាំងមណ្ឌលនៅរាជធានីភ្នំពេញ និងមណ្ឌលនៅតាមបណ្តាខេត្តៗ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨ ចំនួនសិស្សនិទ្ទេស A បានធ្លាក់ចុះមកត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ និទ្ទេស B ចំនួន ១,៥៣២នាក់ និទ្ទេស C ចំនួន ៤,៦៣១នាក់ និទ្ទេស D ចំនួន ១៣,៩៩៩នាក់ និងនិទ្ទេស

    September 11, 2018
  • អន្តរជាតិ

    ខាងក្រោមនេះជាដំបូន្មានល្អៗទាំង ១១ ដែលអាចជួយលោកអ្នកក្នុងពេលដែលលោកអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពមានអាសន្ន ដោយចៃដន្យណាមួយ ហើយវាអាចជួយឲ្យស្ថានភាពល្អប្រសើរវិញបានផងដែរ។ ១.ប្រសិនបើមានអ្នកណាម្នាក់ព្យាយាមចាប់អ្នកដាក់ក្នុងរថយន្ត ត្រូវចាំថាព្យាយាមយកទូរស័ព្ទអ្នកឲ្យបាន ដើម្បីងាយស្រួលទាក់ទងទៅកាន់ប៉ូលិស។ ២.ប្រសិនបើលោកអ្នកស្ថិតនៅក្នុងជណ្តើរយោងដែលកំពុងមានបទឧក្រិដ្ឋណាមួយ សូមចុចលេខឲ្យបានគ្រប់ជាន់ដើម្បីមានឱកាសគេចចេញបានច្រើនដែរ។ ៣.ប្រសិនបើទឹកនៅក្នុងពែងរបស់លោកអ្នកចាប់ផ្តើមមានពពុះដូចទឹកពុះហើយ សូមត្រៀមខ្លួនទៅវានឹងមានគ្រោះរញ្ជួយដីនៅពេលបន្តិចទៀតនេះ។ ៤.ប្រសិនបើកង់រថយន្តរបស់លោកអ្នកធ្លាយនៅតំបន់ដាច់រយាលនោះ លោកអ្នកអាចយកស្មៅមកញាត់ចូលក្នុងកង់រថយន្តសិន ដើម្បីបន្តបើកបរទៅកាន់ទីប្រជុំជន។ ៥.ផ្តោតអារម្មណ៍ឲ្យបាននឹងនរនៅពេលដែលយន្តហោះចុះចត និងរៀបហោះឡើង ដើម្បីត្រៀមខ្លួនក្រែងមានបញ្ហាណាមួយ កើតឡើង។ ៦.លោកអ្នកអាចប្រើប្រាស់ម្សៅសូដា ដើម្បីពន្លត់ភ្លើងបាន។ ៧.ប្រសិនបើលោកអ្នកស្ថិតនៅក្នុងស្ថានភាពភ័យស្លន់ស្លោរហូតបាត់ម្ចាស់ការលើខ្លួនឯង សូមប្រញាប់ប៉ះដីនៅក្រោមជើងរបស់អ្នក ព្យាយាមរាប់ដើមឈើ ដកដង្ហើមឲ្យបានវែងៗ និងព្យាយាមនិយាយមួយៗ ទម្រាំតែលោកអ្នកអាចគ្រប់គ្រងអារម្មណ៍វិញបាន។   ៨.បើកទូរស័ព្ទឲ្យមានពន្លឺពេលលោកអ្នកដើរឆ្លងថ្នល់ក្នុងពេលងងឹត ដើម្បីឲ្យអ្នកបើកបរអាចសម្គាល់ថាមានមនុស្សកំពុងឆ្លងថ្នល់។ ៩.ក្លិនទឹកអប់ឡានធ្វើពីរុក្ខជាតិ Camphor អាចធ្វើឲ្យលោកអ្នកមើលផ្លូវមិនច្បាស់ពេលបើកលើផ្លូវក្រោមដី។ ១០.បើមានអ្នកណាតាមរំខាន់លោកអ្នក លោកអ្នកអាចធ្វើពុតជាក្រដាស

    September 11, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានអគ្គិភ័យមួយបានឆាប់ឆេះក្លឹបកំសាន្តមួយកន្លែងឈ្មោះ 2ND ស្ថិតនៅតាមបណ្តាយផ្លូវលេខ៥១កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខណៈពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការបាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ ចំពោះមូលហេតុនៃការឆាបឆេះ នៅមិនទាន់ដឹងនៅឡើយទេ៕ រូបភាព៖ BTV

    September 11, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ សាស្ត្រាចារ្យឥណ្ឌាម្នាក់បានឲ្យដឹងថា កូនៗដែលកើតមកមានបញ្ហាសតិអារម្មណ៍ និងមានទំនោរចង់ប្តូភេទ គឺដោយសារតែម្តាយរបស់គេចូលចិត្តស្លៀកពាក់ខោខូវប៊យរឹបៗ។ សាស្រ្តាចារ្យរូបនេះមានឈ្មោះថា Rajith Kumar ជាសាស្រ្តចារ្យផ្នែកវិទ្យាសាស្ត្រនៅក្នុងសកលវិទ្យាល័យ Sree Sankara ក្នុងរដ្ឋ Kerala ភាគខាងលិចប្រទេសឥណ្ឌា។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ជាតិឥណ្ឌាគាត់បានឲ្យដឹងថា ស្ត្រីដែលមានទម្លាប់ស្លៀកខោខូវប៊យរឹបៗដូចមនុស្សប្រុស នឹងបង្កើតកូនមកមានបញ្ហាសតិអារម្មណ៍ ឬមានទំនោរចង់ប្តូភេទពីភេទធម្មជាតិរបស់ពួកគេ។ សាស្រ្តាចារ្យរូបនេះបានបញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហាទាំងនេះស្ត្រីទាំងអស់មិនគួរស្លៀកពាក់ខុសពីតំណមនៃការស្លៀកពាក់របស់ប្រពៃណីឥណ្ឌាឡើយ។ យ៉ាងណាក្តី អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិថា ការលើកឡើងរបស់សាស្ត្រាចារ្យខាងលើនេះពុំមានលក្ខណៈប្រាកដនិយមតាមបែបវិទ្យាសាស្ត្រនោះទេ តែវាទំនងជាត្រូវតាមតំណមនៃការស្លៀកពាក់បែបប្រពៃណីទៅវិញទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    September 11, 2018
  • អន្តរជាតិ

    បើយោងតាមអាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហាររបស់សិង្ហបុរីបានឲ្យដឹងថា​ ទឹកសុទ្ធម៉ាក Guang Li Liang ដែលជាផលិតផលរបស់ម៉ាឡេស៊ី និងត្រូវបានគេនាំយកមកលក់ក្នុងប្រទេសសិង្ហបុរីនោះ ត្រូវបានគេរកឃើញថា​ មានផ្ទុកនូវបាក់តេរីជាច្រើនប្រភេទដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ​បើយោងតាមអាជ្ញាធរខាងលើបានបញ្ជាក់ថា បាក់តេរី ដែលគេរកឃើញនៅក្នុងទឹកសុទ្ធនោះ គឺដូចគ្នាទៅនឹងបាក់តេរី ដែលមាននៅក្នុងលាមក ដី ទឹកលូ និងទឹកឆៅធម្មតាជាដើម ដូចនេះវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព។ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺថាបាក់តេរីទាំងនោះជាប្រភេទបាក់តេរី ដែលអាចលូតលាស់បាន ដែលមានន័យថាប្រសិនបើអ្នកយកទឹកសុទ្ធនោះទៅដាក់នៅកន្លែងណាមួយនោះ បាក់តេរីដែលនៅក្នុងនោះនៅតែអាចបន្តលូតលាស់ ឬចម្លងទៅកាន់កន្លែងផ្សេងទៀតបានយ៉ាងងាយ។ មកទល់នឹងពេលនេះអាជ្ញាធរសិង្ហបុរីបានបំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនប្រុងប្រយ័ត្នជាមួយនឹងទឹកសុទ្ធម៉ាក  Guang Li Liang នេះ ហើយសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាវិញក៏ត្រូវតែប្រុងប្រយ័ត្នដូចគ្នាដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    September 10, 2018
  • បច្ចេកវិទ្យា

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអំពាវនាវកាលពីថ្ងៃសៅរ៍កន្លងទៅក្រុមហ៊ុន Apple ឲ្យធ្វើការបង្វែរការផលិតផលិតផលរបស់ខ្លួនពីប្រទេសចិនមកសហរដ្ឋអាមេរិកវិញ ដើម្បីជៀសវាងការទទួលរងផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មរបស់ជាមួយទីក្រុងប៉េកាំង។ លោក Trump បានអំពាវនាវម្តងហើយម្តងទៀតឲ្យក្រុមហ៊ុននានាធ្វើការផ្លាស់ប្តូរផលិតកម្មទៅសហរដ្ឋអាមេរិក ឬរក្សាវានៅទីនោះ។ លោកបន្តថា: តម្លៃរបស់ Apple អាចកើនឡើង ដោយសារតែពន្ធនាំចូលដ៏ធំ ដែលយើងអាចដាក់លើប្រទេសចិន ប៉ុន្តែមានដំណោះស្រាយងាយស្រួល ដែលនឹងមិនគិតពន្ធនាំចូលនោះគឺ ផលិតផលិតផលរបស់អ្នកនៅអាមេរិក ជាងផលិតនៅចិន ហើយនាំចូលអាមេរិក។ ផ្នែករដ្ឋបាលរបស់លោក Trump បានធ្វើការបង្កើនពន្ធលើទំនិញរបស់ចិន ដែលមានទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ថែមទាំងគំរាមដាក់បន្ទុកពន្ធនាំចូលរបស់ចិនទាំងអស់ ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក៕ អត្ថបទ៖ ឧស្សាហ៍ ប្រភព៖ channelnewsasia

    September 10, 2018
  • កីឡា

    ក្រុមទាំង 4 ដែលបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះក្រុមទាំង 4 នោះនឹងទទួលបានកញ្ចប់ថវិកាក្នុងមួយក្រុម 2500ដុល្លារ នៅក្នុងដៃបណ្ដោះអាសន្ន ប៉ុន្ដែក្រុមដែលឈ្នះនឹងបន្ដដំណើរទៅដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានទឹកប្រាក់ចំនួន 15000ដុល្លារ។ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះមិនមានការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ 3 ទេ ប៉ុន្ដែក្រុមហ៊ុន Ganzberg Beer នឹងផ្ដល់ទឹកប្រាក់ចំនួន 2500ដុល្លារ ចំពោះក្រុមដែលធ្លាក់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg

    September 10, 2018