- Khmernote Media
- កីឡា
លោក Diego Simeone បានច្រានចោលជម្រើសនៃការចុះហត្ថលេខាលើកូនប្រុសរបស់គាត់ឈ្មោះ Giovanni នាពេលអនាគតបើទោះបីជាកូនប្រុសរបស់គាត់មានគុណភាពក្នុងការលេងក្រោមការដឹកនាំរបស់លោកក៏ដោយ។ កីឡាករអាហ្សង់ទីនវ័យ 23 ឆ្នាំដែលបានស៊ុតបាល់បញ្ចូលទីក្រុមជម្រើសជាតិរបស់គាត់ជាលើកដំបូងជាមួយនឹងប្រទេសហ្គាតេម៉ាឡាបានចាប់ផ្តើមជាប់ជម្រើសដំបូងនៅអ៊ីតាលីជាមួយនឹងក្លឹប Fiorentina។ លោក Diego Simeone បាននិយាយថា “Giovanni គឺជាក្មេងប្រុសម្នាក់ដែលមានអ្វីៗគ្រប់យ៉ាងប៉ុន្តែខ្ញុំនឹងមិនចុះហត្ថលេខាលើរូបគាត់ឡើយ”។ ប្រហែលជាថ្ងៃដែលខ្ញុំមិននៅ Atletico Madrid គាត់នឹងអាចនឹងមកកាន់ទីនេះបាន” ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Marca
September 12, 2018 - កីឡា
ថ្វីបើមនុស្សភាគច្រើនផ្តោតលើការបង្ហាញខ្លួន iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នៅយប់ថ្ងៃពុធនេះក៏ដោយ ក៏វាជាឱកាសមួយ ដែលក្រុមហ៊ុន Apple នឹងយកពេលនេះ ដើម្បីរៀបចំបង្ហាញនាឡិកាឆ្លាតវៃ Apple Watch ស៊េរីថ្មីរបស់ខ្លួនដែរ។ តាមរយៈសារព័ត៌មានបរទេសបានបង្ហាញឲ្យឃើញថា Fan របស់ក្រុមហ៊ុន Apple ជាច្រើនកំពុងតែរំភើបជាមួយនឹង Apple Watch ជំនាន់ថ្មីនេះ ដែលបានលេចធ្លាយកន្លងទៅនេះ។ យោងតាមព័ត៌មានលេចធ្លាយកន្លងមកបានបង្ហាញថា នាឡិកាឆ្លាតវ៉ៃ Apple Watch ជំនាន់ក្រោយនេះ នឹងមានរូបរាងដដែល ប៉ុន្តែមានផ្ទៃអេក្រង់ធំជាងមុន ដោយសារតែស៊ុមគែមជុំវិញរបស់នាឡិកាត្រូវបានរចនាឲ្យស្តើងជាងមុន។ ចំណែកឯទំហំថ្មវិញត្រូវបានបន្ថែមឲ្យកាន់តែខ្លាំងជាងមុន ព្រមទាំង update ប្រព័ន្ធជំនួយការសម្លេង
September 12, 2018 - កីឡា
គ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះ FIFA ដែលមិនដាក់ខ្សែប្រយុទ្ធ Antoine Griezmann ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំឆ្នាំ។ នៅក្នុងបទសំភាសន៍ជាមួយនឹងវិទ្យុមួយរបស់អេស្ប៉ាញ លោក Diego Simeone លើកឡើងថា៖ ចំពោះកីឡាករល្អលោកចូលចិត្តការលេងរបស់ Neymar ច្រើនជាង Mbappe ព្រោះដោយសារតែ Neymar ចូលចិត្តលេងជាក្រុមច្រើនជាងលេងម្នាក់ឯង។ ដូចកាល Neymar នៅ Barcelona រូបគេតែងតែលេងជាក្រុមក្រោមការដឹកនាំរបស់លោក Luis Enrique ខណៈដែល Mbappe ចូលចិត្តលេងតែម្នាក់ឯងជាជាងលេងជាក្រុម។
September 12, 2018 - PR
ពេលចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ម្តងៗ ពិបាកក្នុងការសម្រេចចិត្តណាស់មែនទេ? មិនដឹងថាគួរជ្រើសរើសម៉ាកអ្វី ដែលល្អ ប្រើធុន មានបច្ចេកវិទ្យាទំនើប ប្រកបដោយថាមពល ជាមួយនឹងមុខងារវៃឆ្លាតដែលធ្វើឱ្យការបោកគក់បានស្អាត កាន់តែងាយស្រួល ហើយអ្វីដែលសំខាន់នោះ គឺការសន្សំសំចៃលើអគ្គិសនីហ្នឹងម៉ង់។ ចឹងសូមណែនាំលោកអ្នកឲ្យមកស្គាល់ពីម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុងទ្វាចំហៀង (Samsung Drum) ថាតើមានតួនាទី និងបច្ចេកវិទ្យាទំនើប អស្ចារ្យកំរិតណា តោះមកអានទាំងអស់គ្នា! Steam Cycle New Function គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ហើយមាន២មុខងារ គឺ Bedding និង Baby Care ។
September 12, 2018 - កីឡា
កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅខ្សែការពារសញ្ជាតិអាឡឺម៉ង់ Jerome Boateng ទទួលបានការចាប់អារម្មណ៍ពីក្លឹបបិសាចក្រហម Manchester United និងក្លឹបអ្នកមានបារាំង PSG ប៉ុន្ដែចុងក្រោយ Boateng នៅតែសម្រេចចិត្តលេងឲ្យ Bayern Munich ដដែលទោះបីជាលោក Jose Mourinho ព្យាយាមបញ្ចុះបញ្ចូល Boateng យ៉ាងមិចក៏ដោយ។ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ ពាក្យចចាមអារាមជាច្រើនបានលេចឡើងថា Boateng នឹងចាកចេញពីក្លឹប Bayern Munich ប៉ុន្ដែចុងក្រោយ Boateng សម្រេចបន្ដស្នាក់នៅជាមួយនឹង Bayern Munich ដដែល ខណៈដែលឆ្នាំនេះគឺជារដូវកាលទី 8 ហើយដែល
September 12, 2018 - កីឡា
ក្រុមជម្រើសជាតិអេស៉្បាញក្រោមការដឹកនាំរបស់លោក Luis Enrique ដែលបានផ្តួលអង់គ្លេសនៅឯកីឡដ្ឋាន Wembley ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីថ្ងៃសៅរ៍បានបន្តទម្រង់លេងដ៏ល្អនិងបានយកឈ្នះក្រុមជើងឯករង FIFA World Cup 2018 ក្រូអាតក្នុងលទ្ធផល ៦-0។ កីឡាករ Marco Asensio បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងក្រុមជម្រើសជាតិដែលជាគ្រាប់បាល់ពីចម្ងាយប្រមាណជា 20 ម៉ែត្រធ្វើឲអ្នកចាំទីក្រូអាត Lovre Kalinic សង្គ្រោះមិនបានឡើយ។ គ្រាប់បាល់របស់អេស៉្បាញគឺរកបានដោយកីឡាករ Saul, Marco Asensio, Rodrigo, Sergio Ramos, Isco និងគ្រាប់បាល own goal របស់ក្រូអាត។ ក្រុមជម្រើសអេស្ប៉ាញបានឈ្នះពីរប្រកួតក្នុងក្របខ័ណ្ឌ Nation
September 12, 2018 - អន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត ៨,១ រិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសនូវែលសេឡង់ និងបានបង្កឲ្យមានរលក Tsunami បោកបក់វាយប្រហារតាមតំបន់ឆ្នេរយ៉ាងខ្លាំងផងដែរ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ នូវែលសេឡង់ បានប្រាប់អ្នកសារព័ត៌មានថា គិតមកទល់នឹងពេលនេះមានប្រជាជនប្រមាណជា ១០,០០០ នាក់ ត្រូវបានគេ ជម្លៀសទីកាន់កន្លែងមានសុវត្ថិភាព ហើយផ្លូវថ្នល់សំខាន់ៗចំនួន ១២០ កន្លែងត្រូវបានបំផ្លាញ។ ចំពោះចំនួនអ្នកស្លាប់វិញនៅមិនទាន់គេរកឃើញនៅឡើយទេ តែបើតាមក្រុមជួយសង្គ្រោះវិញបានសន្និដ្ឋានថា ទំនងជាគ្មានអ្នកណាម្នាក់ស្លាប់នោះទេ។ គ្រោះរញ្ជួយដីខាងលើនេះត្រូវបានគេចាត់ទុកថា ជាគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយសម្រាប់នូវែលសេឡង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ព្រោះកន្លងមកនូវែលសេឡង់ធ្លាប់តែមានគ្រោះរញ្ជួយដីកម្រិត ៦,៧ ឬ ៧,៨ រិចទ័រប៉ុណ្ណោះ។ ពេលនេះរដ្ឋាភិបាលនូវែលសេឡង់កំពុងតែប្រញាប់ប្រញាល់ជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញឲ្យបានឆាប់បំផុត និងកំពុងស្វែងរកជំរកអាសន្នសម្រាប់ប្រជាជនដែលគ្មានទីជំរក៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
September 12, 2018 - សង្គម
ក្រោយការប្រកាសលទ្ធផលប្រឡងបាក់ឌុបបានបញ្ចប់ទៅ ក៏កើតមានភាពមិនប្រក្រតីកើតឡើង ដោយបេក្ខជនជាច្រើនបានធ្លាក់មុខវិជ្ជាធំៗ ជាពិសេសមុខវិជ្ជាគណិតវិទ្យា ហើយសូម្បីតែសិស្សពូកែគណិតក៏ធ្លាក់មុខវិជ្ជានេះដែរ។ បន្ទាប់ពីកើតមានភាពមិនប្រក្រតីនេះ ក៏មានការតវ៉ាជាច្រើនពីសំណាក់បេក្ខជនផងដែរ។ ដើម្បីឆ្លើយតបនឹងភាពមិនប្រក្រតីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយ ចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។ គណៈកម្មការកោសល្យវិច័យនឹងចាប់ដំណើរការការងារពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល ១សប្តាហ៍៕ អត្ថបទ៖ សេម
September 12, 2018 - បច្ចេកវិទ្យា
មកទល់ពេលនេះ អាចនិយាយបានថា ជានាទីចុងក្រោយទៅហើយនៃការរង់ចាំព្រឹត្តិការណ៍ការបង្ហាញខ្លួនជាផ្លូវការរបស់ iPhone ជំនាន់ថ្មី ប៉ុន្តែអ្វីដែលមិនបញ្ចប់នោះគឺការបែកធ្លាយនូវរូបភាពរបស់ iPhone ជំនាន់ថ្មីនេះ។ កាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple បានបែកធ្លាយពេញអិនធើណេត ដែលបង្ហាញពីរូបរាងកាន់តែច្បាស់របស់ iPhone Xs Max ដែលមហាជនបាននិយាយថាវាគ្មានអ្វីខុសប្លែកគ្នាពី iPhone X នោះឡើយ គ្រាន់តែទំហំធំជាងមុន ។ សម្រាប់ iPhone Xs នឹងមានក្បាលឆក និងរូបរាងដដែល ទំហំអេក្រង់ 5.8អ៊ីញ ប៉ុន្តែប្រើប្រាស់តែកាមេរ៉ាមួយគ្រាប់ប៉ុណ្ណោះនៅផ្នែកខាងក្រោយ ដោយសារវាជា iPhone
September 12, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន OnePlus បានបញ្ជាក់យ៉ាងច្បាស់ការថា OnePlus ជំនាន់ក្រោយនេះ ដែលគ្រប់គ្នាហៅថា OnePlus 6T នឹងបំពាក់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ (Fingerprint In Display) ហើយស្មាតហ្វូននេះក៏នឹងមានលក់ជាលើកដំបូងផងដែរនៅក្នុងសហរដ្ឋអាមេរិក ។ សម្រាប់ការដោះសោរដោយស្កេនលើអេក្រង់នេះ វាអាចកាត់បន្ថយពេលវេលាលោកអ្នកបានកាន់តែលឿនជាងមុនសម្រាប់ការដោះសោរទូរស័ព្ទ ហើយវាក៏មានជម្រើសផ្សេងផងដែរក្នុងការដោះសោរ ដូចជាស្កេនមុខ និងលេខសម្ងាត់។ សម្រាប់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់នេះ មិនមែនជាបច្ចេកវិទ្យាថ្មីឡើយសម្រាប់ OnePlus ព្រោះក្រុមហ៊ុន Vivo កំពុងតែប្រើប្រាស់បច្ចេកវិទ្យានេះរួចហើយនៅលើស្មាតហ្វូនរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងវា អាចនិយាយបានថា វាជាបច្ចេកវិទ្យាទំនើបចុងក្រោយមួយ ដែលក្រុមហ៊ុនស្មាតហ្វូនដទៃកំពុងតែសំលឹងឃើញ និងគ្រោងនឹងបំពាក់លើស្មាតហ្វូនរបស់ខ្លួននៅជំនាន់ក្រោយៗផងដែរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា OnePlus 6T
September 12, 2018









