- Khmernote Media
- បច្ចេកវិទ្យា
គ្រាន់តែក្រុមហ៊ុន Apple បង្ហាញកំពូល iPhone ជំនាន់ថ្មីរបស់ខ្លួនមិនបានប៉ុន្មានផង ក្រុមហ៊ុន Huaweiមិនចាំយូរឡើយគឺចាប់ផ្ដើមបង្ហាញនូវវីដេអូខ្លីបែបឌឺដង ដែលត្រៀមប្រកាសស្មាតហ្វូនកំពូលរបស់ខ្លួន Mate 20Pro តែអ្វីដែលគេកត់សម្គាល់យ៉ាងច្បាស់នោះ គឺរូបនិមិត្តសញ្ញា ដែលមានរូបកងរង្វង់ដូចទៅនឹងរូបសញ្ញារបស់ក្រុមហ៊ុន Apple ដែលក្រុមហ៊ុន Apple ប្រើសម្រាប់តំណាងឲ្យស្នាក់ការកណ្ដាលរបស់ខ្លួន។ ការប្រកាសមិនទាន់បាត់ចំហាយផង ក្រុមហ៊ុន Huawei ក៏បង្ហាញនូវរូបភាព ឆ្ពោះទៅកាន់ព្រឹត្តិការណ៍បង្ហាញខ្លួន Mtae 20 Pro នៅថ្ងៃទី 16 ខែតុលា ខាងនេះ។ ដោយក្នុងវីដេអូគេឃើញមានរូបមនុស្សរត់នៅក្នុងរង្វង់សំដៅទៅមុខ ហើយមានបង្ហាញអក្សរនៅខាងចុងវីដេអូថា “អរគុណ” ជាអក្សរយ៉ាងធំ និងអក្សរមួយជួរខាងក្រោមទៀត
September 13, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Le10sport បានឲ្យដឹងថា៖ ក្លឹបអធិរាជសរ Real Madrid នឹងត្រលប់មករក Neymar ម្ដងទៀតក្នុងរដូវកាលក្រោយ បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញមួយនេះបរាជ័យក្នុងការទិញ Neymar ពីក្លឹប PSG នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ 26 ឆ្នាំរូបនេះមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid យ៉ាងស្អិតរមួតហើយក្លឹបយក្សអេស្ប៉ាញមួយនេះកំពុងទាក់ទងជាមួយនឹងឪពុករបស់ Neymar ដើម្បីពិភាក្សាក្នុងការផ្ទេរ Neymar ចេញពីក្លឹប PSG នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅឆ្នាំ 2019 ខាងមុខនេះ។ ទោះបីជាមានកិច្ចព្រមព្រៀងរវាងក្លឹបនិង Neymar យ៉ាងណាក៏ដោយ ក៏មិនទាន់ប្រាកដថា Neymar អាចចាកចេញពី
September 13, 2018 - កីឡា
អតីតគ្រូបង្វឹករបស់ក្លិប Real Madrid Zinedine Zidane បានបង្ហើបឱ្យដឹងថាគាត់ចង់បន្តអាជីពជាគ្រូបង្វឹករបស់គាត់ក្នុងពេលឆាប់ៗនេះ ហើយ Old Trafford អាចនឹងក្លាយជាគោលដៅបន្ទាប់របស់គាត់។ លោកបានប្រាប់ទូរទស្សន៍ RTVE របស់អេស្ប៉ាញថា “ខ្ញុំនឹងធ្វើជាគ្រូបង្វឹកម្តងទៀតក្នុងពេលឆាប់ៗនេះ។ វាជាអ្វីដែលខ្ញុំចូលចិត្តធ្វើហើយវាជាអ្វីដែលខ្ញុំបានធ្វើអស់មួយជីវិតរបស់ខ្ញុំ»។ ក្នុងរយៈពេលបីខែក្រោយពីលោកបានដឹកនាំ Real Madrid ទទួលពានរង្វាន់ក្របខ័ណ្ឌ Champions League ជាបន្តបន្ទាប់ជា3 លើកជាប់ៗគ្នាដែលជាសមិទ្ធផលដែលមិនធ្លាប់មានពីមុនមកនៅក្នុងសម័យកាលបាល់ទាត់លោកក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកកាន់ការងារជាគ្រូបង្វឹកម្តងទៀត។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Goal
September 13, 2018 - អន្តរជាតិ
បើតាមលោក Joko Widodo ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសដែលជាសមាជិក អាស៊ានទាំងអស់បានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មពិភពលោក។ លោកបានធ្វើការប្រៀបធៀបស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្មពិភព ដែលកំពុងកើតមានសព្វថ្ងៃនេះទៅនឹងខ្សែភាពយន្ត Avengers: Infinity War ថា ប្រសិនបើអាមេរិកតំណាងដោយតួអង្គ Marvel supervillain Thanos នោះ ប្រទេសសមាជិកអាស៊ានទាំងអស់នឹងតំណាងឲ្យតួអង្គជាក្រុម Avengers ដែលធ្វើការរួមគ្នាដើម្បីទប់ស្កាត់មិនឲ្យមានសង្គ្រាមក្នុងពិភពលោកកើតមានឡើង។ គួរម្លឹកជូនថា អាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតដូចជាចិន កាណាដា និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ត្រូវបានគេមើលឃើញថា កំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។ ជាក់ស្តែងការពីពេលថ្មីៗ នេះ អាមេរិកបានសម្រេចដំឡើងពន្ធនាំចូលចំពោះផលិតផលរបស់ចិនដែលនាំមកលក់ក្នុងអាមេរិក ហើយចិនក៏បានដំឡើងពន្ធលើ ផលិតផលអាមេរិកដែលត្រូវនាំយកមកលក់ក្នុងប្រទេសចិនដូចគ្នាដែរ៕ អត្ថបទ៖ ភក្តី
September 13, 2018 - កីឡា
ប្រធានក្លឹប Palermo លោក Maurizio Zamparini ដែលជាអ្នកលក់ Dybala ឲ្យមកកាន់ Juventus នោះបានអះអាងថាខ្សែបម្រើប្រយុទ្ធវ័យក្មេងសញ្ជាតិអាហ្សង់ទីនរូបនេះនឹងចាកចេញពីក្លឹបសេះបង្កង់ Juventus នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ បន្ទាប់ពី Dybala ត្រូវបានក្លឹបនៅអេស្ប៉ាញនិងអង់គ្លេសដាក់សំណើរសុំទិញ។ លោក Zamparini ដែលជាអ្នកឲ្យ Dybala ទៅកាន់ Juventus កាលពីឆ្នាំ 2015 នោះចង់ឲ្យ Dybala ចាកចេញពី Juventus ហើយផ្ទេរទៅកាន់លីគកំពូល Laliga នៅក្នុងខែមករាខាងមុខនេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងសារពត៌មាន RMC Sport ប្រធានក្លឹប Palermo លោក
September 13, 2018 - PR
ការប្រកួតថតរូប Huawei Photo Contest រដូវកាលទី៤ បានបញ្ចប់ជាស្ថាពរបន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរបស់បេក្ខជនជាង៤០០នាក់មកពីទូទាំងប្រទេសកម្ពុជាកន្លងមក។ សម្រាប់បេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ១ លោក សេង លូន និងលេខ ២ លោក គីម បូរិន កាលពីថ្ងៃ ១៨ ខែ សីហា ២០១៨ កន្លងទៅនេះ មានឱកាសទទួលបានដំណើរកំសាន្តទៅថតរូបនៅប្រទេសសឹង្ហបូរី ២ យប់ ៣ ថ្ងៃ ពីថ្ងៃ ០៧-០៩ ខែ ០៩ ឆ្នាំ ២០១៨!! តោះទស្សនារូភាពដ៏ត្រជាក់ភ្នែកពីបេក្ខជនជាប់ចំណាត់ថ្នាក់លេខ១ និង លេខ ២ នៅសិង្ហបុរីទាំងអស់គ្នា៖ ១. រូបថតទាំង៥ន្លឹករបស់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ១ លោក សេង លូន បានប្រើប្រាស់ស្មាតហ្វូន Huawei P20 Pro ដែលសហការណ៌បច្ចេកវិទ្យាជាមួយក្រុមហ៊ុន Leica បំពាក់បច្ចេកវិទ្យា Master AI។ លក្ខណៈសម្បត្តិពិសេសៗរបស់កាមេរ៉ា P20 Pro:
September 13, 2018 - បច្ចេកវិទ្យា
កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ក្រុមហ៊ុន Apple បានប្រកាសធ្វើការប្រកាសជាផ្លូវការនូវបងប្អូនត្រកូល X ទាំង៣ម៉ូដែលរបស់ iPhone ដែលមាន iPhone Xs, Xs Max និង Xr ។ សម្រាប់ iPhone ទាំង៣ម៉ូដែលមានរូបរាងខុសគ្នាបន្តិចបន្តួច ហើយតម្លៃក៏រាងធូរថ្លៃដូចអ្វីដែល Apple បានប្រកាសកាលពីពេលកន្លងមកដែរ។ លក្ខណៈពិសេសរបស់ iPhone Xs និង Xs Max បំពាក់ដោយអេក្រង់ប្រភេទ Super Retina OLED មានដង់ស៊ីតេ 458ppi
September 13, 2018 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះបានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានាមួយចំនួន ចាប់ពីនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
September 13, 2018 - អន្តរជាតិ
វៀតណាម៖ អាជ្ញាធរទីក្រុងហាណូយប្រទេសវៀតណាមបានអំពាវនាវឲ្យប្រជាជនខ្លួនឈប់ទទួលទានសាច់ឆ្កែ ដើម្បីការពារការរីក រាលដាលនៃជំងឺឆ្កែឆ្កួត។ ការអំពាវនាវខាងលើនេះបានធ្វើឡើងក្រោយពីមានប្រជាជនវៀតណាមចំនួន៣នាក់បានស្លាប់ ដោយសារតែជំងឺឆ្កែឆ្កួត ចាប់តាំងពីដើមឆ្នាំ ២០១៨ មកទល់នឹងពេលនេះ។ ម្យ៉ាងទៀតការឈប់ទទួលទានសាច់ឆ្កែក៏ជាការរក្សាកិត្តិយសឲ្យទីក្រុងហាណូយជាទីក្រុងស៊ីវីល័យ និងទំនើបក្នុងក្រសែភ្នែកភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ ព្រោះកន្លងមកភ្ញៀវទេសចរណ៍អន្តរជាតិមួយចំនួន ដែលស្រលាញ់ឆ្កែ និងតែងតែចិញ្ចឹមឆ្កែដូចសមាជិកគ្រួសារនោះ តែងរិះគន់ចំពោះការកាប់សម្លាប់ និងបរិភោគសាច់ឆ្កែក្នុងទីក្រុងមួយនេះយ៉ាងខ្លាំង។ សូមបញ្ជាក់ជូនថា សម្រាប់ប្រជាជនវៀតណាមភាគច្រើនការបរិភោគសាច់ឆ្កែជាប្រពៃណីមួយ ហើយសាច់ឆ្កែត្រូវបានគេដាក់លក់តាមហាងដូចជាការលក់សាច់ធម្មតាអីចឹងដែរ។ ហើយបើតាមតួលេខបានបង្ហាញថា នៅក្នុងទីក្រុងហាណូយមានហាងលក់សាច់ឆ្កែប្រមាណជា ១ ០០០ កន្លែង៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia
September 13, 2018 - អន្តរជាតិ
ចិន៖ អ្នកគ្រូបង្រៀនម្នាក់បើករថយន្តជ្រុលចង្កូតបុកចូលហ្វូនក្មេងៗសិស្សសាលា ដែលកំពុងតែដើរឈរតម្រង់ជួរចូលសាលា បណ្តាលឲ្យរងរបួសជាច្រើននាក់ និងបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលាបឋមសិក្សាមួយកន្លែងក្នុងក្រុង Fuyang ខេត្ត Henan ប្រទេសចិន។ រថយន្តបង្កហេតុនោះជាប្រភេទរថយន្តទំនើបម៉ាក BMW ពណ៌ខ្មៅ ដែលទើបនឹងត្រូវបានអ្នកគ្រូបង្រៀនខាងលើទិញមកប្រើប្រាស់។ តាមសំដីរបស់អ្នកគ្រូបង្រៀនបានឲ្យដឹងថា គាត់គ្មានចេតនាចង់បុកក្មេងៗទាំងនោះទេ ជាក់ស្តែងគាត់ចង់ជាន់ហ្វ្រាំង តែបែរជាច្រលំជាន់បន្ថែមល្បឿនទៅវិញ ទើបបណ្តាលឲ្យជ្រុលចង្កូតបុកកូនសិស្សតែម្តង។ យ៉ាងណាក្តី ក្នុងហេតុការណ៍នេះមិនបានបង្កឲ្យអ្នកណាម្នាក់ស្លាប់នោះទេ តែបង្កឲ្យមានក្មេងៗរងរបួសចំនួន ៦ នាក់។ អ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់នេះ ដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist
September 13, 2018









