- Khmernote Media
- PR
រាជធានីភ្នំពេញ៖ បានសាករសជាតិភេសជ្ជៈប៉ូវកំលាំង G Park ហើយឫនៅ? មិនសាកម៉េចនឹងដឹង? រសជាតិដើមពីប្រទេសកូរ៉េ មិនតែប៉ុណ្ណោះរង្វាន់ចែករាល់សប្តាហ៍ទៀត។ ចុះសប្តាហ៍នេះបានទៅលើអតិថិជនរូបណាទៀតហើយ? មិនធម្មតា! រង្វាន់នៅតែបន្តចែកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងនៅក្នុងសប្តាហ៍នេះG Park សូមចូលរួមអបអរសាទរ ដល់អតិថិជនមានសំណាងឈ្នះមូតូHONDA DREAM2018 នៅសប្តាហ៍ទី៦នេះ ដែលបានទៅលើអតិថិជនឈ្មោះ ប៊ុន សុភា នៅខាងជ្រោយចង្វារ។ ធ្វើម៉េចទើបអាចឈ្នះមហារង្វាន់នេះពី G Park បាន? ងាយៗ គឺលោកអ្នកគ្រាន់តែទិញG Park ឬ G Park Extra ១កេសថ្ងៃនេះលោកអ្នកនឹងទទួលបានសន្លឹកឆ្នោត១សន្លឹកភ្លាមៗ ដើម្បីឈ្នះម៉ូតូហុងដាឌ្រីមសេរីថ្មី
September 15, 2018 - PR
ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨៖ ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនសាមសុង បានរួមគ្នាម្តងទៀតដើម្បីធ្វើការបរិច្ចាគឈាមនៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC) ក្នុងគោលបំណងចូលរួមជួយដល់អ្នកដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត។ «កម្មវិធីបរិច្ចាគឈាមក្រុមហ៊ុនសាមសុង»គឺជាផ្នែកមួយនៃកម្មវិធី Samsung Love and Care ដែលក្រុមហ៊ុនសាមសុងតែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា។ ក្រុមហ៊ុនសាមសុង បង្កើតកម្មវិធីនេះឡើងដោយជឿជាក់ថា ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ថ្លៃថ្លាបំផុត ស្របតាមគោលការណ៍របស់ក្រុមហ៊ុនដែលតែងតែប្រកាន់ភ្ជាប់ ហើយគ្រប់ប្រទេស និងតំបន់ដែល ក្រុមហ៊ុនសាមសុងមានប្រតិបត្តិការ គឺតែងតែគិតគូរដល់ការរួមចំណែក ដើម្បីផ្ដល់ផលជាវិជ្ជមានដល់សង្គម។ លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា “ការផ្ដល់ឈាម
September 15, 2018 - កីឡា
ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នៅបាំងតែមួយសប្ដាហ៍ទៀតតែប៉ុណ្ណោះគឺឈានដល់វគ្គផ្ដាច់ព្រ័ត្រស្វែងរកម្ចាស់ជ័យលាភីហើយ ខណៈដែលសប្ដាហ៍នេះគឺជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក៏ជាសប្ដាហ៍ដែលសម្រេចថាក្រុមណាខ្លះនឹងត្រូវឈានដំណើរទៅដល់វគ្គផ្ដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយ។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះនឹងក្លាយជាការប្រកួតដ៏តានតឹងបំផុតប្រចាំការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះដោយសារតែវគ្គនេះគឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ព្រោះក្រុមទាំងអស់សុទ្ធតែខិតខំប្រឹងប្រែងតាំងពីវគ្គជម្រុះរហូតមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ប្រសិនបើក្រុមណាធ្លាក់នៅក្នុងវគ្គនេះប្រាកដជាខកចិត្តជាមិនខាន។ ប៉ុន្ដែក្រុមដែលធ្លាក់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានទឹកប្រាក់ 2500ដុល្លា ពីក្រុមហ៊ុន Ganzberg Beer ចំណែកឯក្រុមដែលទទួលបានជ័យលាភីនៅក្នុងសប្ដាហ៍នេះនឹងបន្ដដំណើរទៅដណ្ដើមទឹកប្រាក់ 15000ដុល្លា ពីក្រុមហ៊ុន Ganzberg
September 15, 2018 - សង្គម
កាលពីថ្ងៃទី១០ ខែមេសា កន្លងមក រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដាក់ឲ្យដំណើរការជាផ្លូវការ ព្រមទាំងបើកអោយបងប្អូនប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃថែមទៀតផង។ បន្ទាប់ពីដាក់ឲ្យជិះដោយឥតគិតថ្លៃមួយរយៈមក គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង ចំពោះមធ្យោបាយសាធារណមួយនេះ។ ថ្មីៗនេះយោងតាមការបញ្ជាក់ឲ្យដឹងពីទំព័រអាកាសចរណ៍កម្ពុជាបានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិ នឹងបន្ថែមការដឹកអ្នកដំណើរឥតគិតថ្លៃបន្តទៀតរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ ដូច្នេះកុំភ្លេចចូលរួមជិះទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍៕ https://www.facebook.com/cambodia.airports/photos/a.613242635374468/2075091799189537/?type=3&theater អត្ថបទ៖ សេម
September 15, 2018 - អន្តរជាតិ
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់សុខចិត្តយកជីទៅលុបគ្រលុកនៅលើដងផ្លូវតែម្នាក់ឯង ដោយចិត្តរីករាយបំផុត រហូតដល់មានមហាជនទូទៅ និងក្រុមអ្នកសារព័ត៌ជាច្រើនកើតមានចម្ងល់ចំពោះរូបគាត់ជាខ្លាំង។ បុរសដែលធ្វើការ ដើម្បីសង្គមតែម្នាក់ឯងរូបនេះមានឈ្មោះថា Dadarao Bilhore អាយុ ៤៨ ឆ្នាំ និងជាអាជីវកលក់បន្លែម្នាក់។ នៅពេលដែលមានគេ សួរថា តើហេតុអ្វីបានជាលោកពូធ្វើការងារនេះតែម្នាក់ឯងដោយទឹកចិត្តរីករាយដូចនេះ? គាត់បានឆ្លើយវិញថា កាលពីឆ្នាំ ២០១៥ កូនប្រុសអាយុ ១៦ ឆ្នាំ របស់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយគ្រលុកទាំងនេះ ហើយមិនមែនតែកូនគាត់ទេដែលបានស្លាប់ក្នុងហេតុផលដូចគ្នានេះ ជាក់ស្តែងមានប្រជាជនឥណ្ឌាជាច្រើនទៀតបានស្លាប់នៅលើដងផ្លូវ ដោយសារតែជិះម៉ូតូធ្លាក់គ្រលុក ឬព្យាយាមគេចចេញពីគ្រលុកទាំងនេះ។ ហេតុដូចនេះហើយទើបគាត់ពេញចិត្តនឹងធ្វើការងារនេះណាស់ទោះមិនទទួលបានប្រាក់ក៏ដោយ តែគាត់មិនចង់ឲ្យប្រជាពលរដ្ឋឥណ្ឌាផ្សេងទៀតស្លាប់ក្នុងហេតុផង ដូចកូនគាត់នោះទេ ព្រោះវាគួឲ្យសោកស្តាយណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia
September 15, 2018 - អន្តរជាតិ
អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតិអាមេរិកលោក Donald Trump បានសម្រេចលក់យន្តហោះចម្បាំងប្រភេទ P-8A patrol ចំនួន៦គ្រឿង ដែលមានតម្លៃរហូតដល់ទៅ ២,១ ពាន់លានដុល្លារអាមេរិក និងគ្រាប់មីស៊ីលប្រភេទ 64 Patriot ជាច្រើនគ្រាប់ ដែលមានតម្លៃ ៥០១ លានដុល្លារអាមេរិក ឲ្យទៅប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមក្រសួងការបរទេសអាមេរិក។ យ៉ាងណាក្តីមកទល់នឹងពេលនេះ ការចុះហត្ថលេខាសម្រេចជាផ្លូវការនៅមិនទាន់ធ្វើឡើងនៅឡើយទេ តែបើគ្មានអ្វីប្រែប្រួលទេគឺគេនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះហើយ។ បើយោងតាមក្រុមអ្នកវិភាគបានមើលឃើញថា ការសម្រេចទិញយន្តហោះ និងគ្រាប់មីស៊ីលថ្មីនេះ គឺជាការធ្វើបច្ចុប្បន្នភាពលើវិស័យយោធារបស់កូរ៉េខាងត្បូងផងដែរ ព្រោះថាកូរ៉េខាងត្បូងធ្លាប់ទិញសម្ភារៈយោធាពីអាមេរិកជាយូរឆ្នាំមកហើយ ហើយវាក៏ដល់ពេលដែលកូរ៉េខាងត្បូងត្រូវប្តូថ្មីដែរ។ ការសម្រេចរបស់ប្រទេសទាំងពីរខាងលើនេះ ត្រូវបានគេមើលឃើញដែរថា កូរ៉េខាងត្បូង និអាមេរិក កាន់តែមានទំនាក់ទំនងល្អជាមួយនឹងគ្នាថែមមួយកម្រិតទៀត៕
September 15, 2018 - អន្តរជាតិនិស្សិតកូរ៉េខាងត្បូងនាំគ្នាញ៉ាំអាហារឲ្យច្រើន ឲ្យឡើងទម្ងន់ខ្លាំង ដើម្បីគេចផុតពីការតព្វកិច្ចធ្វើជាយោធា
កូរ៉េខាត្បូង៖ ក្រុមនិស្សិតនៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ១២ នាក់ត្រូវបានគេរកឃើញថា ព្យាយាមញ៉ាំអាហារឲ្យច្រើន ឲ្យឡើងទម្ងន់ខ្លាំង ដើម្បីគេចផុតពីការតព្វកិច្ចចូលបម្រើជាយោធា។ បើយោងតាមរដ្ឋបាលយោធាកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ក្រុមនិស្សិតទាំងនោះគឺជានិស្សិតកំពុងសិក្សាផ្នែកតន្ត្រីនៅក្នុងសាលកវិទ្យាល័យ Seoul ហើយពួកគេព្យាយាមញ៉ាំភីហ្សា និងហាំប៊ឺហ្គឺ ៥ ដងក្នុងមួយថ្ងៃ និងញ៉ាំវីតាមីនសម្រាប់ឡើងគីឡូជាប្រចាំផងដែរ។ ហើយជាលទ្ធផលពួកគេបានកើនទម្ងន់ ៣០ គីឡូក្រាម។ សូមបញ្ជាក់ជូនថា កូរ៉េខាងត្បូងមានច្បាប់មួយកំណត់ថា មនុស្សប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣៥ ឆ្នាំ ត្រូវមានការតព្វកិច្ចចូលបម្រើជាងកងទ័ពរយៈពេល ២១ ខែ។ យ៉ាងណាក្តី ជនណាដែលមានទម្ងន់ខ្លួនតិច ឬច្រើន ខុសពីស្តង់ដារ សុខភាព
September 15, 2018 - កីឡា
ខ្សែប្រយុទ្ធ Kylian Mbappe ដែលកំពុងក្លាយជាកីឡាករលេចធ្លោហើយគឺជាម្ចាស់ពានរង្វាន់កីឡាករក្មេងល្អបំផុតនោះ បិសនឹងក្លាយជាខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបតោខៀវ Chelsea ទៅហើយកាលពីឆ្នាំ 2012 ដោយសារតែ Mbappe ត្រូវម្ដាយបដិសេធមិនឲ្យចូលលេងឲ្យក្លឹបតោខៀវ Chelsea។ យោងតាមសម្ដីរបស់លោក Serge Daniel Boga បានឲ្យដឹងថា៖ កាលពីឆ្នាំ 2012 ក្លឹបតោខៀវ Chelsea គឺជាអ្នកស្គាល់កីឡាករវ័យក្មេងនេះមុនគេ ដោយក្លឹបដឹងពីគុណភាពលេងរបស់ Mbappe នៅកាលនោះហើយ Chelsea គ្រោងនឹងនាំយក Mbappe មកកាន់ Chelsea ផងដែរ ប៉ុន្ដែឱកាសនេះត្រូវបានខកខានដោយសារតែម្ដាយរបស់ Mbappe បដិសេធមិនព្រមឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះលេងឲ្យក្លឹប Chelsea។ មូលហេតុដែលម្ដាយរបស់
September 14, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះក្រុមហ៊ុនពិជឃាតស្មាតហ្វូន OnePlus បានធ្វើការប្រកាសថា ខ្លួននឹងលុបបំបាត់ចោលរន្ធដោយកាស 3.5mm ចោលនៅលើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន ដែលត្រូវគេរំពឹងថាជា OnePlus 6T។ មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តដកចេញនូវរន្ធដោតកាសនេះ គឺដោយសារក្រុមហ៊ុនបានធ្វើការស្ទង់មតិពីអ្នកប្រើប្រាស់ OnePlus កន្លងមក គឺពួកគេភាគច្រើនប្រើប្រាស់កាសប្រភេទឥតខ្សែ។ ការដករន្ធកាសនេះ ក៏ក្រុមហ៊ុននៅតែគិតគូរដល់អតិថិជនដែរ ដោយបន្ថែមមកជាមួយកាសប្រភេទ Bullet V2 ដែលមានឌុយប្រភេទ Type-C ហើយសម្រាប់អ្នក ដែលនៅមិនទាន់អស់អាលោះអាល័យជាមួយកាស ដែលធ្លាប់ប្រើឌុយ 3.5mm នៅតែអាចបន្ដប្រើប្រាស់វាជាមួយនិង Adaptor Type-C បាន៕ អត្ថបទ៖ ឧស្សាហ៍ ប្រភព៖ gsmarena
September 14, 2018 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍ផ្ទុះអាគារដ៏ធ្ងន់ធ្ងរ មួយនៅក្នុងទីក្រុង Boston សហរដ្ឋអាមេរិក។ បើយោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយថា មូលហេតុដែលនាំឲ្យមានអគីភ័យនេះកើតឡើងគឺដោយសារតែផ្ទុះបំពង់ហ្គាសនៅក្នុងផ្ទះមួយ ហើយវាក៏បង្កើតឲ្យមានអគីភ័យឆាបឆេះបន្តទៅកាន់ផ្ទះដែលនៅជាប់ៗគ្នានោះរហូតដល់ ៧០ខ្នង ហើយផ្ទះខ្លះក៏បានផ្ទុះផងដែរ។ ភា្លមៗក្រោយកើតហេតុយុវជនម្នាក់ដែលមានឈ្មោះថា Leonel Rondon អាយុ ១៨ ឆ្នាំ បានស្លាប់នៅក្នុងអគ្គីភ័យតែម្តង ហើយ ១២ នាក់ផ្សេងទៀតរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។ ដោយឡែកប្រជាពលរដ្ឋជាច្រើនរយនាក់ផ្សេងទៀត ត្រូវបានគេជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវបំផ្លាញដោយអគ្គីភ័យរួចមក។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃហេតុការណ៍នេះ តាមរយៈរូបភាពដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
September 14, 2018









